រឿងហេតុប្លែកៗកើតឡើងនៅលើពិភពលោក
១-ពុកចង្កាច្នៃជាចានដាក់មី
លោកអីុ សៃយ៉ាវេប ជនជាតិអាមេរិកទុកពុកចង្កា ហើយច្នៃជាចានដាក់មី ។
១-ពុកចង្កាច្នៃជាចានដាក់មី
លោកអីុ សៃយ៉ាវេប ជនជាតិអាមេរិកទុកពុកចង្កា ហើយច្នៃជាចានដាក់មី ។
១-ពុកចង្កាច្នៃជាចានដាក់មី
លោកអីុ សៃយ៉ាវេប ជនជាតិអាមេរិកទុកពុកចង្កា ហើយច្នៃជាចានដាក់មី ។
២-ក្លិបកម្សាន្តលំអទង់ជាតិអាល្លឺម៉ង់
ជនជាតិអាល្លឺម៉ង់នាំគ្នាសប្បាយរីករាយនៅក្លិបកម្សាន្តមួយស្ថិតនៅក្រុងកូឡូញ ដែលតុបតែងលំអជារូបទង់ជាតិគ្របលើក្លិបទាំងមូល ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិជាប់ជាជើងឯកពិភពលោក ។
៣-ទូកច្នៃពីក្រដាសរឹង
កម្មករនាំគ្នាបត់ក្រដាសជាទូកប្រវែង៥,៥ម៉ែត្រ កម្ពស់២ម៉ែត្រ នៅមាត់ទន្លេក្រុងវីយ៉ែន ប្រទេសអូទ្រីស ។ ចំណែកនាយកដ្ឋានទេសចរណ៍ក្រុងហាំប៊ើក ប្រទេសអាល្លឺម៉ង់ បានយកទូកក្រដាសតាំងលំអនៅក្រុងវីយ៉ែនដែរ សម្រាប់ទាក់ទាញអ្នកទេសចរក្នុងពិធីបុណ្យបណ្តែតក្បូននៅក្រុងហាំប៊ើក ប្រទេសអាល្លឺម៉ង់ ។
៤-ពិធីបុណ្យអរគុណព្រះជាម្ចាស់
ស្ត្រីជនជាតិភាគតិច «ណាកា» តុបតែងខ្លួនដូចមាន់រាំរបាំប្រពៃណីនៅក្នុងពិធីបុណ្យថ្លែងអំណរគុណព្រះជាម្ចាស់ ដែលផ្តល់ផលច្រើនក្នុងពេលច្រូតកាត់នៅក្រុងធីមា៉ពូរ៉ា រដ្ឋណាកាលែន ភាគខាងកើតឆៀងខាងជើង ប្រទេសឥណ្ឌា ។
៥-ផ្ទាំងអនុស្សាវរីយ៍
ក្មេងស្រីរុស្ស៊ី ឡើងលើផ្ទាំងបា៉ណូអនុស្សាវរីយ៍ថ្មីដែលបើកក្នុងឱកាសគម្រប់ខួប១០០ឆ្នាំ នៃសង្គ្រាមលោកលើកទី១ នៅក្រុងមូស្គូ កាលពីពេល ថ្មីៗកន្លងទៅ ។
៦-សំពៅសម័យបុរាណរបស់ចិន
លោកជីន ហ្វាយប៉ៅ អ្នកខេត្តយូណាន ប្រទេសចិន បានថតរូបជាមួយសំពៅបុរាណដែលជួសជុលកែច្នៃអស់ជាច្រើនលានដុល្លារ ។ សំពៅទាំងនោះប្រើក្នុងសម័យរាជវង្សមីង ចេញដំណើរចំនួន៧លើក ឆ្ពោះទៅសមុទ្រក្រហម និងតំបន់ឆ្នេរខាងកើតរបស់អាហ្វ្រិកដោយឆ្លងកាត់៣០ប្រទេស ។
៧-លាបពណ៌លើដងខ្លួន
នាងចេស៊ីកា ម៉េលឡូ លាបពណ៌លើដងខ្លួន ហើយថតរូបនៅខាងមុខស្ពាន «មេនហាតតាន់» ក្រុងញូវយ៉ក ។ ការផាត់ពណ៌លើដងខ្លួននោះយកលំនាំស្ពានពីខាងក្រោយ ៕
ចែករំលែកព័តមាននេះ