ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចអ្នកធ្វើការជាមួយគ្នា ប្រាប់ថា​ខ្ចី​​មួយ​ភ្លែត​ ​បែរ​ជា​១អាទិត្យក្រោយ​ទើប​រក​ឃើញ

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរសម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​ដេ​គ័​រ​បាន​ខ្ចី​ម៉ូតូ​​ពី​មិត្ត​រួមការ​ងារ​ជិះ​ទៅ​ទិញ​បាយហូប​​មួយភ្លែត​ ​បែរជា​យក​ទៅ​បញ្ចាំ​រួច​គេចខ្លួន​បាត់​ លុះ​រំលង​បាន​មួយ​អាទិត្យ​ទើប​ម្ចាស់​ម៉ូតូ​តាម​រក​ឃើញ​ក៏​ឃាត់ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច ​ដែល​ហេតុការណ៍​នេះ​​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ខែមេសា​ឆ្នាំ​២០២០ នៅ​ចំណុច​​ក្រុមហ៊ុន​ដេ​គ័​រ​មួយកន្លែង​ ក្រុម​ទី​៧៨ ភូមិ​១៤…

​រាជធានីភ្នំពេញ ៖ បុរសម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​ដេ​គ័​រ​បាន​ខ្ចី​ម៉ូតូ​​ពី​មិត្ត​រួមការ​ងារ​ជិះ​ទៅ​ទិញ​បាយហូប​​មួយភ្លែត​ ​បែរជា​យក​ទៅ​បញ្ចាំ​រួច​គេចខ្លួន​បាត់​ លុះ​រំលង​បាន​មួយ​អាទិត្យ​ទើប​ម្ចាស់​ម៉ូតូ​តាម​រក​ឃើញ​ក៏​ឃាត់ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច ​ដែល​ហេតុការណ៍​នេះ​​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ខែមេសា​ឆ្នាំ​២០២០ នៅ​ចំណុច​​ក្រុមហ៊ុន​ដេ​គ័​រ​មួយកន្លែង​ ក្រុម​ទី​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​រហូត​ដល់​យប់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២០ ជន​រង​គ្រោះ​បាន​តាម​រក​ឃើញ​ជនសង្ស័យ​នៅ​ម្តុំ​ផ្សារ​ដើម​គរ ហើយ​​បាន​ប្តឹង​សមត្ថកិច្ច​មូល​ដ្ធា​ន​ឱ្យ​​ជួយ​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​។

ជនសង្ស័យ​ឈ្មោះ សុ​ន សាវតារ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​២០០៤ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ដេ​គ័​រ ។ ចំណែក​ជន​រង​គ្រោះឈ្មោះ ថាវ ច​ន្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ដេ​គ័​រ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​បេតុង​ ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ រីឯ​សម្ភារៈ​បាត់បង់​រួម​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Zoomer X ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​ ព្រៃវែង ១M-៣០៧៤ ប្រាក់​៤០០​ដុល្លារ និង​២០​ម៉ឺន​រៀល ទុក​នៅ​ក្រោម​កែបម៉ូតូ​។

តាម​ប្រភព​ព​័ត៌​មាន​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​១០ ខែមេសា ​គាត់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ជួល​មក​ធ្វើការ​នៅ​ក្រុមហ៊ុន មា​នទី​តាំង​ក្នុង​កោះ​ពេជ្រ​ដូច​សព្វដង លុះដល់​វេលា​ម៉ោង​កើតហេតុ​ ​គាត់​បាន​សម្រាក​ហូប​បាយ​ថ្ងៃត្រង់ ​ហើយ​​គាត់​បាន​មក​អង្គុយ​ហូប​បាយ​នៅ​មុខ​ក្រុមហ៊ុន​បាន​បន្តិច​ក៏​លេចមុខ​ជនសង្ស័យ​ខាងលើ​​ដែលជាអ្នក​ធ្វើការ​ជាមួយ​គ្នា​បាន​មក​ខ្ចី​ម៉ូតូ​របស់​គាត់ ដោយ​ប្រាប់​ថា​ ខ្ចី​ជិះ​ទៅ​ទិញ​បាយ​ហូប​មួយ​ភ្លែត ពេលនោះគាត់​នឹកឃើញ​ថា​ជា​បុគ្គលិក​ធ្វើការ​ជាមួយ​គ្នា​ក៏​អោយ​ម៉ូតូ​ខ្ចី ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​រហូត មិនឃើញ​យក​ម៉ូតូ​មក​អោយ​វិញទេ​ ទាំង​ក្នុង​កែបម៉ូតូ​នោះ​មាន​ប្រាក់​៤០០​ដុល្លារ និង​២០​ម៉ឺន​រៀល ដែល​ជា​ប្រាក់ខែ​គាត់​ខំ​សន្សំទុក​។

បន្ទាប់​ពី​កើតហេតុ​ ​ដោយសារ​ទាក់ទង​ទៅជនសង្ស័យ​មិន​បាន​ ទើប​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាលរ​ដ្ធ​បាល​ទន្លេបាសាក់ ។ លុះដល់​វេលា​យប់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២០ ជន​រង​គ្រោះ បាន​តាម​រក​ឃើញ​ជនសង្ស័យ​នៅ​ម្តុំ​ផ្សារ​ដើម​គរ​ក៏​បាន​ប្តឹង​សមត្ថកិច្ច​មូល​ដ្ធា​ន​អោយ​ជួយ​ឃាត់ខ្លួន​ជនសង្ស័យ នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​ចាត់ការ​តាម​នី​តិ​វិធី​។

ក្រោយ​ឃាត់ខ្លួន ​ជនសង្ស័យ​បាន​សារភាព​ថា​ ម៉ូតូ​នោះ​ខ្លួន​បាន​យក​ទៅ​បញ្ចាំ​នៅ​ហាង​បញ្ចាំ​មួយ​កន្លែង​នៅ​ម្តុំ​ឃ្លាំង​រំសេវបាន​ប្រាក់​៨០០​ដុល្លារ និង​ប្រមូល​យក​លុយ​នៅ​ក្រោម​កែបម៉ូតូ​នោះ​ទៅ​ចាយ និង​សងបំណុល​គេ​អស់ហើយ​។

ក្រោយ​កើតហេតុ​ ជន​រង​គ្រោះ​ក៏​បាន​យក​លុយ​ទៅ​លោះ​ម៉ូតូ​ដែល​ជនសង្ស័យ​បញ្ចាំ​យកត្រឡប់​មក​វិញ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិកា​ដ្ធា​ន​ខណ្ឌចំការមន​ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ