ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​គ្រាន់តែ​ប្រាថ្នា​តែ​មិន​ធ្វើ​ក៏​គ្មាន​ន័យ

3 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​ជា​សាសនា​ហេតុផល​និយម មិនមែន​យក​ការ​បួងសួង ឬ​សេចក្តី​ប្រាថ្នា​ជា​ធំ​នោះ​ទេ ព្រោះថា​សេចក្តី​ប្រាថ្នា​មិនមែន​ចេះ​តែ​បាន​សម្រេច​ដូច​បំណង​ទាំងអស់​ទេ បើ​យើង​មិន​បាន​បញ្ចេញ​សកម្មភាព​ជាក់ស្តែង​នោះ ។ ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បើ​ចង់បាន​ប្រយោជន៍​លុះណាតែ​បុគ្គល​តស៊ូ​ព្យាយាម​ក្នុង​ជីវិត​ទើប​ទទួលផល ដូច​ព្រះ​បរម​សាស្តា​ត្រាស់​ថា បើ​យើង​ចង់បាន​អាយុ​វែង ចង់បាន​ទ្រព្យ​ស្តុកស្តម្ភ…

ព្រះពុទ្ធ​សាសនា​ជា​សាសនា​ហេតុផល​និយម មិនមែន​យក​ការ​បួងសួង ឬ​សេចក្តី​ប្រាថ្នា​ជា​ធំ​នោះ​ទេ ព្រោះថា​សេចក្តី​ប្រាថ្នា​មិនមែន​ចេះ​តែ​បាន​សម្រេច​ដូច​បំណង​ទាំងអស់​ទេ បើ​យើង​មិន​បាន​បញ្ចេញ​សកម្មភាព​ជាក់ស្តែង​នោះ ។

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បើ​ចង់បាន​ប្រយោជន៍​លុះណាតែ​បុគ្គល​តស៊ូ​ព្យាយាម​ក្នុង​ជីវិត​ទើប​ទទួលផល ដូច​ព្រះ​បរម​សាស្តា​ត្រាស់​ថា បើ​យើង​ចង់បាន​អាយុ​វែង ចង់បាន​ទ្រព្យ​ស្តុកស្តម្ភ ចង់​ឲ្យ​ខ្លួនឯង​មាន​សេចក្តីសុខ​នៅ​ក្នុង​ក្រុម​គ្រួសារ ចង់​ឲ្យ​គេ​មាន​ភាព​ស្មោះត្រង់​នឹង​ខ្លួន និង​ចង់​មាន​បញ្ញា​ច្រើន គឺ​ត្រូវ​វៀរចាក​កម្ម​ទាំង​៥​ដោយ​ដាច់ ខាត​គឺៈ ១- មិន​បៀតបៀន​ជីវិត​អ្នក​ដទៃ​គឺ​មិន​សម្លាប់សត្វ​នាំ​ឲ្យ​មានធម៌​មេត្តា ២- មិន​លួច​ទ្រព្យ​គេ ៣- មិន​ប្រ ព្រឹត្ត​ខុស​ក្នុង​កាម ប្រពន្ធ​កូន​អ្នក​ដទៃ ៤- មិន​និយាយ​កុហក នាំ​ឲ្យ​មានធម៌​សច្ចៈ និង​៥- មិន​សេព​នូវ​ទឹកស្រវឹង និង​ថ្នាំ​ញៀន​ទាំងឡាយ ។

កម្ម​ទាំង​៥​នេះ​មនុស្ស​គ្រប់​រូប​គួរ​ខំ​រក្សា​ខំ​ធ្វើ​ឲ្យ​ដូច​ជា​យើង​រក្សា​នូវ​ជីវិត​ដូច្នោះ​ដែរ ដើម្បី​បានជា​មាគ៌ា​សម្រាប់​ជីវិត​យើង​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​លោក​ខាង​មុខ​ភប់ប្រសព្វ​តែ​សុខ​ចម្រើន តែបើ​មិន​ខំ​ប្រព្រឹត្ត​ប្រតិបត្តិ​ក៏​គ្មាន​ប្រយោជន៍ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ