ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​អ្វីខ្លះ​ធ្វើ​ឱ្យ​លោក Bill Gates ក្លាយជា​អ្នកដឹកនាំ​ឈានមុខ​គេ​ក្នុង​អាជីវកម្ម

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ធ្លាប់​ជា​ក្មេង​គំរូ​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ឈានមុខ​គេ ។ ប្រមាណ ២០​ឆ្នាំ​ក្រោយមក លោក​បាន​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​អ្នកតំណាង​ដែល​សំខាន់​ជាងគេ…

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ធ្លាប់​ជា​ក្មេង​គំរូ​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ឈានមុខ​គេ ។ ប្រមាណ ២០​ឆ្នាំ​ក្រោយមក លោក​បាន​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​អ្នកតំណាង​ដែល​សំខាន់​ជាងគេ និង​មាន​ឥទ្ធិពល​ជាងគេ​ក្នុង​ពិភព​អាជីវកម្ម​ដែល​កំពុង​ទប់ទល់​នឹង​កូ​វី​ដ ១៩ ។

(FILES) In this file photo US Microsoft founder, Co-Chairman of the Bill & Melinda Gates Foundation, Bill Gates, poses for a picture on October 9, 2019, in Lyon, central eastern France, during the funding conference of Global Fund to Fight AIDS, Tuberculosis and Malaria. – Microsoft on Friday announced that co-founder Bill Gates has left its board of directors to devote more time to philanthropy. (Photo by JEFF PACHOUD / AFP)

ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ លោក ហ្គេ​ត​ស៍ ស្ថិត​ក្នុង​ចំណោម​មហាសេដ្ឋី​ដែល​ចេញ​មុខមាត់​ច្រើន​ជាងគេ​ដើម្បី​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​បន្ថែម​ពី​កូ​វី​ដ ១៩ និង​ផ្តល់​ជា​ដំណោះស្រាយ​ដើម្បី​ទប់ទល់​នឹង​វីរុស​នេះ​ផង​ដែរ ។ លោក​បាន​និយាយ​យ៉ាង​លម្អិត​ពី​សុខភាព​សាធារណៈ វិធីសាស្ត្រ​ក្នុង​ការ​រក្សា​គម្លាត និង​តួនាទី​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ស្តារ​សេដ្ឋកិច្ច​ជាដើម ។

លោក​ថែម​ទាំង​បាន​ចេញ​មុខ​រិះគន់​ដល់​រដ្ឋាភិបាល​អា​មេ​រិ​ក​ដែល​បាន​សម្រេចចិត្ត​ផ្អាក​ការ​ផ្តល់​ថវិកា​ដល់​អង្គការ​សុខភាព​ពិភពលោក​ថែម​ទៀត​ខណៈ​ដែល​ពិភពលោក​កំពុង​តែ​ព្យាយាម​ទប់ទល់​នឹង​កូ​វី​ដ ១៩ ។

កាលពី​ស​ប្តា​ហ៍​មុន​វិញ លោក​បាន​ចែករំលែក​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយនឹង​សារព័ត៌មាន CNBC ថា លោក​មិន​គាំទ្រ​ឲ្យ​មានការ​បើក​ដំណើរការ​សាលារៀន​មុន​រដូវ​ស្លឹកឈើ​ជ្រុះ​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​លោក​ឡើង​ពី​ទុក្ខ​កង្វល់​របស់​លោក​ដែល​បាន​លើក​ឡើង​ម្តង​ហើយ​ម្តងទៀត​ពី​ផល​ប៉ះពាល់​បង្ក​ឡើង​ដោយ​កូ​វី​ដ ១៩ លើ​ប្រ​ទេ​កំពុង​អភិវឌ្ឍន៍ ។

លោក​បាន​បកស្រាយ​ថា «​ខ្ញុំ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​ឥទ្ធិពល​លើ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មិន​អាច​អនុវត្ត​ការ​រក្សា​គម្លាត​រវាង​មនុស្ស​បាន​ដូច​ប្រទេស​អភិវឌ្ឍន៍ និង​មិន​មាន​លទ្ធភាព​ផ្នែក​សុខ​ភិ​បាល​ខ្ពស់​ផង​ដែរ​» ។ប្រសាសន៍​របស់​លោក​បាន​ជំរុញ​ឲ្យ​លោក​បរិច្ចាគ​ថវិកា​រាប់​លាន​ដុល្លារ​ដើម្បី​ទប់ទល់​នឹង​កូ​វី​ដ ១៩ ។ កាលពី​ខែកុម្ភៈ​មូលនិធិ​សប្បុរសធម៌​របស់​លោក​បាន​សន្យា​ថា​នឹង​បរិ​ច្ចាក ១០០​លាន​ដុល្លារ​ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះ​ជម្ងឺ​នេះ ។ នៅ​ខែ​មិ​នា មូលនិធិ​ដដែល​បាន​សន្យា​ថា​នឹង​បរិច្ចាគ ៥០​លាន​ដុល្លារ​ដើម្បី​ព​ន្លឿ​ន​ការ​ស្រាវជ្រាវ​លើ​វិធី​ព្យាបាល ។

ជាក់ស្តែង អ្នកដឹកនាំ​អាជីវកម្ម​ធំ​ៗ​ដទៃ​ដូច​ជា​លោក​មហាសេដ្ឋី ជេ​ក ម៉ា (Jack Ma) របស់ Alibaba លោក ជេ​ក ដ័​រ​ស៊ី (Jack Dorsey) និង​មហាសេដ្ឋី​ដទៃ​ទៀត​ក៏​បាន​សន្យា​ថា​នឹង​បរិច្ចាគ​ជា​ថវិកា​រាប់​លាន​ដុល្លារ​ដែរ ។

ប៉ុន្តែ​សម្រាប់​លោក ហ្គេ​ត​ស៍ ក្រៅពី​ទ្រព្យសម្បត្តិ​ហើយ លោក​មាន​ចំណេះដឹង និង​បទ​ពិសោធន៍​ក្នុង​ផ្នែក​សុខភាព​សាធារណៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ វា​មិន​បញ្ជាក់​ថា​លោក​តែងតែ​ត្រឹមត្រូវ​គ្រប់ពេល​ទេ ប៉ុន្តែ​លោក​ប្រៀប​បានជា​គំរូ​ល្អ​មួយ​សម្រាប់​អាជីវករ​ដទៃ​ដែល​មានចិត្ត​ចង់​ចូលរួម​ជួយ​ក្នុង​កំឡុង​ពេល​អាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ