ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស្រី​-​ប្រុស​ទាំង​៣​ចិត្ត​ស្លុយ ម្នាក់​លួច​អាក់​ខោ​ន​អតីត​ប្រពន្ធ​បង្ហោះ​លក់​ថ្នាំ​ញៀន

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ​៖ ជនសង្ស័យ​ប្រុស​-ស្រី​​៣​នាក់​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ពីការលក់ថ្នាំ​ញៀន​​​ម៉ា​ទឹក​ក​ ឡើង​ព្រហើន ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​​ឃាត់ខ្លួន​​បាន បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ។ ការ​ឃាត់​ខ្លួន​​​ធ្វើ​ឡើង​ កាលពី​វេលា​ម៉ោង​១២ន​ិង២០​នាទី​ថ្ងៃ​ទី​១៦ ​មេសា​…

ខេត្តរតនគិរី ​៖ ជនសង្ស័យ​ប្រុស​-ស្រី​​៣​នាក់​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ពីការលក់ថ្នាំ​ញៀន​​​ម៉ា​ទឹក​ក​ ឡើង​ព្រហើន ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​​ឃាត់ខ្លួន​​បាន បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ។ ការ​ឃាត់​ខ្លួន​​​ធ្វើ​ឡើង​ កាលពី​វេលា​ម៉ោង​១២ន​ិង២០​នាទី​ថ្ងៃ​ទី​១៦ ​មេសា​ ​ដោយ​មានការ​ស​ម្រ​សម្រួល​ពី​លោក រ៉ា បូ​រ៉ា​ន់​ឌី ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្តផងដែរ ​។

លោក ហួត បូ​រី អធិការ​នគរបាល​ក្រុង​បាន​លុង​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​​​ទាំង​៣​នាក់​ ១-ឈ្មោះ ជឿន ប៊ុ​ន​ថា​ន (​ហៅ​អូន​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី​(​ជា​អ្នក​យក​Acoount Facebook អតីត​ប្រពន្ធ​បង្ហោះ​លក់​ថ្នាំ​ញៀន​)​។ ​​២-​ឈ្មោះ ឯម សុ​ចាន់​ត្រា​បុត្រ
(​ហៅ​បារាំង​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អភិ​វ​ឌ្ឈ​ន៍ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង​ ខេត្តរតន​គិរី​​ និង​​៣​-​ឈ្មោះ សួង សុ​ភ័​ក្រ (​ហៅ​ភ័ស​) ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អភិ​វ​ឌ្ឈ​ន៍ សង្កាត់​ឡា​បាន
​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី​។

លោក​បន្ត​ថា ​ជនសង្ស័យ​ទាំង​៣​នាក់ បន្ទាប់​ពី​ធ្វើតេស្ត​ទឹកនោមបានឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទាំង​៣​នាក់​ ។ ចំពោះ​វត្ថុ​តាង​វិញ​មិន​មានការ​ដកហូត​បាន​ទេ ប៉ុន្តែ​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​លក់​ម៉ា​ទឹក​ក និង​រូបភាព​បង្ហោះ​ប្រើប្រាស់​នោះ តុលាការ​អាច​ដាក់បន្ទុក​បាន​ហើយ ​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការ​នគរបាល​ក្រុង​បាន​លុង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ។

អត្ថបទសរសេរ ដោយ