ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​រក្សា​ជំហរ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​សម្បូរ​បែប​ក្នុង​កាលៈទេសៈ​នៃ​ការ​រីក​រាល​ជំងឺ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ដែល​បណ្តាល​មក​ពី​ការ​រីក​រាលដាល​នៃ ជំងឺ​កូ​វី​ដ ១៩ សមាគម​មីក្រូហិរញ្ញវត្ថុ​បាន​អះអាង​ថា​នឹង​នៅ​តែ​រក្សា​ជំហរ​ផ្តល់​សេវា​ហិរញ្ញ វត្ថុ​ផ្លូវការ​សម្បូរ​បែប​ទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​លំបាក ។ យោង​តាម​សេចក្តី​ថ្លែ​ការណ៍​ដែល​មាន ៦ ​ចំណុច​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា…

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ដែល​បណ្តាល​មក​ពី​ការ​រីក​រាលដាល​នៃ ជំងឺ​កូ​វី​ដ ១៩ សមាគម​មីក្រូហិរញ្ញវត្ថុ​បាន​អះអាង​ថា​នឹង​នៅ​តែ​រក្សា​ជំហរ​ផ្តល់​សេវា​ហិរញ្ញ វត្ថុ​ផ្លូវការ​សម្បូរ​បែប​ទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​លំបាក ។

យោង​តាម​សេចក្តី​ថ្លែ​ការណ៍​ដែល​មាន ៦ ​ចំណុច​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នៅ​ថ្ងៃ ទី ១៧​ខែមេសា​នេះ​បាន​បង្ហាញ​នូវ​ជំហរ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​របស់​ខ្លួន​ក៏​ដូច​ជា​សមាជិក ចំនួន ៦ ​ចំណុច​ដែល​រួម​មាន ៖

១-​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នៅ​តែ​រក្សា និង​ប្រកាន់ ខ្ជាប់​នូវ​ទស្សនៈវិស័យ​របស់​ខ្លួន តាម​រយៈ​ការ​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​គ្រប់​រូប​ទទួល​បាន សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​សម្បូរ​បែប និង​ទាន់​ពេលវេលា​តាម​រយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ប្រកប ដោយ​និរន្តរភាព ។ សមាគម​ជឿជាក់ថា ទាំង​អតិថិជន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ គឺជា​ដៃគូ​ដ៏ មាន​សារៈសំខាន់​ដែល​មិន​អាច​ខ្វះ គ្នា​បាន​គ្រប់​កាលៈទេសៈ ។ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​ជំនឿ​ថា ក្នុង​កាលៈទេសៈ នេះ​មាន​តែ​ការ​ចូលរួម​ដោះ ស្រាយ​បញ្ហា​ទាំងអស់​គ្នា រវាង​អតិថិជន និង​គ្រឹះស្ថាន ប្រកប ដោយ​ភាព​ស្មោះត្រង់ និង​ការ ទទួលខុសត្រូវ​នោះ​ទេ ទើប​យើង​អាច​ឆ្លងកាត់​ការ​លំបាក នេះ​បាន​ទាំងអស់​គ្នា ។

២- សមាជិកសមាគម​ទាំងអស់ នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព ដើម្បី​ឆ្លើយ​តប និង គាំទ្រ​អតិថិជន​របស់​ខ្លួន ។ ជា​ការ​ពិត​ណាស់ ក្នុង​គ្រា​ដ៏​លំបាក​នេះ គ្រឹះស្ថាន​នីមួយ​ៗ​ដែល ជា​សមាជិកសមាគម មាន​សមត្ថភាព និង​លទ្ធភាព​ផ្សេង​ៗ​គ្នា ក្នុង​ការ​គាំទ្រ​អតិថិជន​របស់ ខ្លួន ។ គណៈ​គ្រប់គ្រង ភាគ​ទុ​និក បុគ្គលិក​គ្រប់​ជាន់ថ្នាក់​នៃ​គ្រឹះស្ថាន​នីមួយ​ៗ បាន​និង​កំពុង ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ​ទៅ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន ដើម្បី​ធានា និរន្តរភាព វិស័យ និង​បន្ត​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​អតិថិជន ។

៣- ក្នុង​ការ​គាំទ្រ​អតិថិជន​របស់​ខ្លួន​ដែល​ទទួល​រង​ផល​ប៉ះពាល់ សមាជិកសមាគម​នីមួយ​ៗ បាន និង​កំពុង អនុវត្ត​ដំណោះស្រាយ​ផ្សេង​ៗ ទៅ​តាម​នីតិវិធី គោលការណ៍​ផ្ទៃក្នុង ស្រប​ទៅ នឹង​ប្រភេទ​អតិថិជន ទំហំ​នៃ​ផល​ប៉ះពាល់ និង​ស្ថានភាព​ជាក់ស្តែង​របស់​អតិថិជន​ម្នាក់​ៗ ហើយ​ដំណោះស្រាយ​ទាំងនោះ ត្រូវ​អនុលោម​ទៅ​តាម​សេចក្តីណែនាំ របស់​ធនាគារ ជាតិ នៃ​កម្ពុជា ជា​ពិសេស​លើ​វិស័យ​ទាំង​បួន រួម​មាន​៖ ទេសចរណ៍ កាត់ដេរ សំណង់ និង​ការ​ដឹក ជញ្ជូន ដូច​មាន​ចែង​នៅ​ក្នុង​សារាចរ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​ដាក់ ចេញ​នៅ​ថ្ងៃ​ទី ២៧​ខែមីនា ឆ្នាំ ២០២០ ។

៤- ដើម្បី​ទទួល​បានការ​គាំទ្រ និង​ដំណោះស្រាយ ជា​ពិសេស​ការ​រៀបចំ​ឥណទាន​ឡើង​វិញ អតិថិជន​ត្រូវ​ទំនាក់ទំនង​ទៅ​គ្រឹះស្ថាន​ដែល​ខ្លួន​បាន​ខ្ចីប្រាក់ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព និង​លទ្ធភាព​ដោះស្រាយ​នានា​ជាមួយនឹង​បុគ្គលិក​គ្រឹះស្ថាន ។ អតិថិជន​ត្រូវ​ផ្តល់​ព័ត៌មាន អោយ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ទទួល​បាន​ដំណោះស្រាយ​សម​ស្រប និង​ឈ្នះ​ឈ្នះ​ទាំង អស់​គ្នា ដើម្បី​បន្ត​និរន្តរភាព​វិស័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ចជាតិ ។

៥- ចំពោះ​អតិថិជន ដែល​មិន​ទទួល​រង​ផល​ប៉ះពាល់ ឬ​រង​ផល​ប៉ះពាល់​តិចតួច ហើយ​មាន សមត្ថភាព​សង​ត្រឡប់​វិញ​នោះ សមាគម​សូម​ធ្វើការ​លើកទឹកចិត្ត​ដល់​អតិថិជន អោយ​បន្ត ការ​បង់​សង​ត្រលប់​តាម​ធម្មតា ដោយ​ទុក​អាទិភាព​អោយ​គ្រឹះស្ថាន​នីមួយ​ៗ យក​លទ្ធភាព ដែល​ខ្លួន​មាន ទៅ​ជួយ​ដល់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ។ ក្នុង​កាលៈទេសៈ​នេះ ការ​ប្រកាន់​ភាព​ស្មោះត្រង់ និង​ការ​ផ្តល់​សម្បទាន​ទៅ​អ្នក​ដែល​លំបាក​ខ្លាំង គឺជា​កាយវិការ សប្បុរស​ដែល​នឹង​ទទួល​បាន​នូវ​ការ​គោរព ។

៦- សមាគម រួម​ជាមួយ​សមាជិក​របស់​ខ្លួន​បាន​និង​កំពុង​តាមដាន​ស្ថានភាព​វិ​វត្ត នៃ​វិស័យ មីក្រូហិរញ្ញវត្ថុ​យ៉ាង​យកចិត្តទុកដាក់​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ក៏​ដូច​ជា​ចាត់វិធានការ​ត្រៀម​ទុក ដើម្បី​បង្ការ និង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ ដែល​អាច​នឹង​កើតឡើង​ជាយថាហេតុ ។

សេចក្តី ថ្លែង​ការ​សង្កត់ធ្ងន់​ថា «​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ជឿជាក់​យ៉ាង​មុតមាំ​ថា នៅ​ពេល ដែល​គ្រឹះស្ថាន​មីក្រូហិរញវត្ថុ និង​អតិថិជន ចូលរួម​ជាមួយ​គ្នា​រក​ដំណោះស្រាយ​ប្រកប ដោយ​ភាព​ស្មោះត្រង់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ យើង​ពិតជា​ធានា​បាន​នូវ​និរន្តរភាព វិស័យ​ហិរញ្ញវត្ថុ ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​របស់​យើង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ