ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់បណ្តាលឱ្យដាច់ប្រដាប់ភេទ ដោយមិននឹក​ស្មាន​​ដល់

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​សែង​ចេញពី​ចម្ការ​​​មក​សង្គ្រោះ បន្ទាប់​ពី​​គាត់​បាន​រង​របួសធ្ងន់​ធ្ងរ​ដោយ​​ដាច់​ប្រដាប់​ភេទ ​ក្រោយ​ពី​ត្រូវហ្វូង​សត្វ​ក្របី​ចំនួន​៥​ក្បាល​ព្រួត​ដេញ​វ័ធ​នៅ​ក្នុង​ព្រៃ​ចម្ការ​ស្វាយចន្ទី​​ខាងក្រោយ​ភូមិ​ នៅ​ថ្ងៃ​ទី​១៧ ​​មេសា នេះ ។ បុរស​រង​គ្រោះខាងលើ…

ខេត្តក្រចេះ​ ៖ បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​សែង​ចេញពី​ចម្ការ​​​មក​សង្គ្រោះ បន្ទាប់​ពី​​គាត់​បាន​រង​របួសធ្ងន់​ធ្ងរ​ដោយ​​ដាច់​ប្រដាប់​ភេទ ​ក្រោយ​ពី​ត្រូវហ្វូង​សត្វ​ក្របី​ចំនួន​៥​ក្បាល​ព្រួត​ដេញ​វ័ធ​នៅ​ក្នុង​ព្រៃ​ចម្ការ​ស្វាយចន្ទី​​ខាងក្រោយ​ភូមិ​ នៅ​ថ្ងៃ​ទី​១៧ ​​មេសា នេះ ។

បុរស​រង​គ្រោះខាងលើ ​ឈ្មោះ ស្រ៊ុ​យ សីហា អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​។
​នៅ​ពេល​គាត់កំពុង​រើសគ្រាប់ស្វាយចន្ទី ​ក៏​ឃើញ​ហ្វូង​សត្វ​ក្របី​ចំនួន​៥​ក្បាល​នៅ​ក្នុង​ចម្ការ​ស្វាយ​ ហើយ​គាត់​​ដើរ​ទៅ​ដេញ តែ​ក៏​ត្រូវ​ហ្វូង​សត្វ​ក្របី​ទាំងនោះ​ព្រួត​ដេញ​វ័ធ បណ្តាល​ឲ្យ​រង​គ្រោះ​ដាច់​រយះ​ពេញ​រាង​កាយ ពិសេស​នោះ​រង​គ្រោះ​រហូត​ដាច់​ប្រដាប់​ភេទ ​។

ក្នុង​ស្ថានភាព​នោះ ​ជន​រង​គ្រោះ​បាន​ស្រែក​ឲ្យ​គេ​ជួយ និង​ក៏​ត្រូវ​បាន​អ្នក​ភូមិ​នៅ​ចម្ការ​ក្បែរនោះ​ចេញ​មក​ជួយ​សែង​ជម្លៀស​បុរស​រង​គ្រោះ​ចេញពី​ហ្វូង​ក្របី​ដែល​​កំពុងកាច​សាហាវ​ទាំង​នោះ​។ ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ ដោយសារ​រង​ការ​វ័ធ​ពី​សត្វ​ក្របី​ជា​ច្រើន​ក្បាល ​ដែល​មាន​ស្នែង​វែង​ៗ និង​មុត​ស្រួច​ ។

អធិការរង​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ទោ ណ​យ ស៊ី​ថា​ច បាន​ថ្លែង​ថា ហេតុការណ៍​ក្របី​វ័ធ​មនុស្ស​នេះ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ ដោយ​គ្រាន់តែ​រង​គ្រោះ​ធ្ងន់ធ្ងរ ហើយ​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ ខណៈ​នគរបាល​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​សត្វ​ក្របី​ដែល​លែង​ចោល​ក្នុង​ព្រៃ​ទាំងនោះ​ឲ្យ​មក​ទទួលខុសត្រូវ​។

នេះ​ជា​ករណី​ទី​២​ហើយ ដែល​មាន​មនុស្ស​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដោយសារ​ក្របី​វ័ធ​នៅ​ស្រុក​សំបូរ​។ ដោយ​កាលពី​ដើមខែកុម្ភៈកន្លង​ទៅ មាន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្បាលដំរី នៅ​ស្រុក​សំបូរ​ម្នាក់ ក៏​បា​រង​របួស​ធ្ងន់ធ្ងរ​ស្ទើរ​ស្លាប់ ដោយសារ​រង​ពី​ហ្វូង​សត្វ​ក្របី​ដេញ​វ័ធ នៅ​ពេល​ដែល​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រូប​នេះ បាន​ចុះ​បង្ក្រាប​អំពើ​ចោរកម្ម​លួច​ក្របី ។

អត្ថបទសរសេរ ដោយ