ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​បរិនិព្វាន​តែ​ធម៌​វិន័យ​កំពុង​ធរមាន​នៅឡើយ

4 ឆ្នាំ មុន

ពុទ្ធបរិស័ទ​នៅ​លើ​សកលលោក​នេះ រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ផង​រមែង​មាន​ជំនឿ និង​គោរព​បូជា​ដ៏​ខ្ពង់ខ្ពស់​បំផុត​ចំពោះ​ព្រះ​រតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ ។ ការ​មាន​ជំនឿ​ដូច្នេះ​មក​ពី​គេ​បានឮ បានឃើញ​ព្រះពុទ្ធ​ទ្រង់​ជា​បុគ្គល​ដែល​បាន​ត្រាស់​ដឹង​នូវ​សច្ចធម៌​ជា​គ្រឿង​រម្ងាប់​បង់​នូវ​អាសវកិលេស លោភៈ…

ពុទ្ធបរិស័ទ​នៅ​លើ​សកលលោក​នេះ រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ផង​រមែង​មាន​ជំនឿ និង​គោរព​បូជា​ដ៏​ខ្ពង់ខ្ពស់​បំផុត​ចំពោះ​ព្រះ​រតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ ។ ការ​មាន​ជំនឿ​ដូច្នេះ​មក​ពី​គេ​បានឮ បានឃើញ​ព្រះពុទ្ធ​ទ្រង់​ជា​បុគ្គល​ដែល​បាន​ត្រាស់​ដឹង​នូវ​សច្ចធម៌​ជា​គ្រឿង​រម្ងាប់​បង់​នូវ​អាសវកិលេស លោភៈ ទោសៈ មោហៈ ដែល​ជា​ឫសគល់​នៃ​សេចក្តី​ទុក្ខ ឬ​គ្រឿង​សៅហ្មង​ទាំងឡាយ ។

ក្រោយ​ពី​បាន​ត្រាស់​ដឹង​នូវ​សច្ចធម៌​នោះ​ហើយ ព្រះពុទ្ធ​ទ្រង់​បាន​សម្ដែង​ទូន្មាន​ប្រាប់​ដល់​មនុស្ស​សត្វ​ទូទៅ​ដោយ​មិន​រើសមុខ ដើម្បី​ឲ្យ​គេ​បាន​រួច​ចេញពី​កង​ទុក្ខ​ទាំង​អស់នោះ​ដែរ ។

បើ​ទោះជា​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​បរិនិព្វាន​ទៅ​អស់​រយៈពេល​ជាង​២៥០០​ឆ្នាំ​ហើយ​ក៏​ដោយ ក៏ ព្រះធម៌​ដែល​ទ្រង់​បាន​ត្រាស់​សម្ដែង​ចំនួន​៨៤.០០០​ព្រះ​ធម្មក្ខន្ធ នៅ​គង់​ធរមាន​នៅឡើយ​ទេ ដើម្បី​ឲ្យ​មនុស្ស​លើ​លោក​នេះ​បាន​បន្ត​បដិបត្តិ​ធម៌​តទៅ​ទៀត ។

សូម​សាធុជន​កុំ​ស្មានថា អំណឹះ​អស់ពី​តថាគត​ទៅ អ្នក​ទាំងឡាយ​នឹង​អត់​សាស្តា នឹង​លែង​បានឃើញ​តថាគត​ទៀត​នោះ​ឱ្យ​សោះ អ្នក​ណា​បាន​រៀន បាន​ប្រតិបត្តិ​តាម​ធម៌​វិន័យ អ្នក​នោះ​ដូច​បានឃើញ​តថាគត ព្រោះ​ធម៌​វិន័យ​ទាំងអស់​ហ្នឹងហើយ​ជា​គ្រូ​បា​អាចារ្យ​នៃ​អ្នក​ទាំងឡាយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ