ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាប់​ខ្នោះមែន! ប្តីគេមិននៅ ​ទៅបន្លំដេក​ជា​មួយ​​ប្រពន្ធគេ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖​ បុរស​​​ម្នាក់ធ្វើទង្វើ​ដ៏ហួសចិត្ត​បំផុត ​​និងត្រូវ​បាន​នគរបាល​ស្រុក​ពួកចុះ​ឃាត់ខ្លួន​ ​នៅ​ថ្ងៃ​ទី​១៥​​ មេសា​​ នៅភូមិ​ព្រៃ​ធ្លក ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប…

ខេត្តសៀមរាប ​៖​ បុរស​​​ម្នាក់ធ្វើទង្វើ​ដ៏ហួសចិត្ត​បំផុត ​​និងត្រូវ​បាន​នគរបាល​ស្រុក​ពួកចុះ​ឃាត់ខ្លួន​ ​នៅ​ថ្ងៃ​ទី​១៥​​ មេសា​​ នៅភូមិ​ព្រៃ​ធ្លក ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ​យោង​​តាម​បណ្តឹង​ពាក់ព័ន្ធ​​ក្នុងករណី​ទៅបន្លំ​ដេកជាមួយ​ប្រពន្ធ​គេខណៈ​ប្តីគេមិននៅ​​ផ្ទះ​ជាប់ទៅផឹកនៅផ្ទះ​​​បង​ប្អូន​បាត់ ។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួកឱ្យដឹង​​​ថា ជនសង្ស័យ​ឈ្មោះ អ៊ុត សានី​ន អាយុ​​៣៣​ឆ្នាំ ជាកសិករ រស់នៅភូមិ​ព្រៃ​ធ្លក ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ​។ ​លោកបន្តថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​​ មេសា កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ខ្នាត​នៃ​អធិការដ្ឋាន​ស្រុក​ពួក​ បាន​ទទួល​បណ្តឹង​ពីស្ត្រីរងគ្រោះ​​អាយុ២៤​ឆ្នាំ ​ប្តឹង​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ​ឈ្មោះ អ៊ុត សានី​ន ​ថា កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទីរំលង​អធ្រាត្រចូល​ថ្ងៃ​ទី​១៥​​ មេសា​ ជនសង្ស័យបាន​​​​ឡើង​ទៅ​ចាប់​​នាងរួម​ភេទ​រហូតបានសម្រេច​ ខណៈ​ដែល​នាង​​ស្រវឹង​ស្រា​ផង តែនាង​​​​នៅផ្ទះ​ជាមួយ​កូន​ ។​ រីឯប្តី​នាង​កំពុង​ផឹកស៊ី​នៅផ្ទះ​បងប្អូន​ មិន​ទាន់​មក​
ដេក​ ។

លោក​បញ្ជាក់​ថា ក្រោយ​ទទួល​​ពាក្យបណ្តឹង កម្លាំង​​បាន​ស្រាវជ្រាវ​នាំ​ខ្លួន​ជនសង្ស័យ​​មក​​សាកសួរ​ ត្រូវគេ​សារភាព​ថា ​«​ពិតជា​បាន​ធ្វើ​សកម្មភាព​លបចូល​ឡើង​ទៅ​ដេក​រួម​ភេទ​សម្រេច​ជាមួយ​ជន​រង​គ្រោះ​ពិត​ប្រាកដ​មែន​» ។ ​ដោយសារ​តែ​រូបគេ​មានចិត្ត​លួច​ស្រលាញ់​​នាងនិង​មាន​ចំណង់​ផ្លូវភេទ​ផង​​នោះ​ ហើយ ខណៈ​ដែល​ប្ដី​នាង​មិន​នៅផ្ទះ​ដែរ ។

បច្ចុប្បន្ន​ កម្លាំង​នគរបាល​ស្រុក​ពួក​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់ ការិយាល័យនគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ដើម្បី​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​តាម​ផ្លូវច្បាប់​។

អត្ថបទសរសេរ ដោយ