ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះវិហារ​មានសភាពស្ងប់ស្ងាត់ ទោះបី​បើក​​​ផ្លូវ​ឆ្លង​​កាត់​​វិញ​​ក៏​ដោយ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្ត​ព្រះវិហារ ៖​ គិតនៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​និង១៧ មេសា​​​ នេះ ​ស្ថិតលើគោលដៅ​ព្រំប្រទល់ចេញ-ចូល​រវាង​​​ខេត្តព្រះ​វិហារ បាន​​បើកឱ្យ​មានការ​ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់​ជា​ធម្មតា​​វិញ ។ ថ្លែង​ប្រាប់កោះសន្តិភាព…

ខេត្ត​ព្រះវិហារ ៖​ គិតនៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​និង១៧ មេសា​​​ នេះ ​ស្ថិតលើគោលដៅ​ព្រំប្រទល់ចេញ-ចូល​រវាង​​​ខេត្តព្រះ​វិហារ បាន​​បើកឱ្យ​មានការ​ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់​ជា​ធម្មតា​​វិញ ។

ថ្លែង​ប្រាប់កោះសន្តិភាព លោកប្រាក់ សុវណ្ណ អភិបាល​ខេត្តព្រះវិហារបាន​បញ្ជាក់​ថា ​នៅ​តាម​គោលដៅ​ចំនួន​៤​ ក្នុង​ខេត្តព្រះវិហារ ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ខេត្តសៀមរាប, កំពង់ធំ, ស្ទឹង​ត្រែង និង​ឧត្តរ​មានជ័យ ពេល​នេះ​ បាន​បើកឱ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នកដំណើរ​ផ្សេង​ៗអាច​ចេញ-ចូល​ឆ្លងកាត់​ក្នុង​ខេត្ត​បាន។

​ប៉ុន្តែ​សង្កេតឃើញ​ថា ដូចពុំ​សូវ​មាន​បងប្អូន​ជា​អ្នក​ធ្វើ​ដំណើរឆ្លងកាត់​​​នៅឡើយ​ទេ ។ លោក​អភិបាលខេត្ត​បន្ត​ថា ទោះជា​បែប​នេះ​ក្តី អាជ្ញាធរ​ខេត្តព្រះវិហារ ក៏​ដូច​ជា​គណ​ៈក​ម្មា​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ខេត្តព្រះវិហារ បាន​ចាត់​ឱ្យ​ក្រុមការងារ​បន្ត​តាមដាន ​​និង​ពិនិត្យ​មើល​សកម្មភាព​ការ​ឆ្លងកាត់​របស់​អ្នកដំណើរ​ទាំងអស់ នឹង​បន្ត​ចុះ​អប់រំ ណែនាំ​ដល់​ប្រជាពលរដ្ឋ ត្រូវ​គោរព​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់ការ​ឆ្លង​រីក​រាល​នៃជំងឺ​កូវីដ១០នេះ ​នៅ​ក្នុង​សហគមន៍ ។

សូម​បញ្ជាក់​ថា ​​បញ្ចប់​ស្តី​ពី​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ ឃើញ​ថា​សម្រាប់​ខេត្តព្រះវិហារ ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​បណ្តា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ និង​ចំណតរថយន្ត​ខេត្តព្រះវិហារ ក៏​ចាប់ផ្តើម​ដំណើរ​ការ​​វិញ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ