ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ធំ​ៗ​ចំនួន​៤ ត្រូវ​បាន​លុប​ចោល ព្រោះតែ​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រ​ត​កួត​កីឡាអត្តពលកម្ម​ធំ​ៗ​ចំនួន​៤ ត្រូវ​បាន​លុប​ចោល​ដោយ​សារ​តែ​មេរោគ​កូ​វី​ដ​១៩ វាយលុក​នៅ​លើ​ពិភពលោក​យើង​នេះ ។ បើ​តាម​លោក ហ៊ុន បូ​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រ​ត​កួត​កីឡាអត្តពលកម្ម​ធំ​ៗ​ចំនួន​៤ ត្រូវ​បាន​លុប​ចោល​ដោយ​សារ​តែ​មេរោគ​កូ​វី​ដ​១៩ វាយលុក​នៅ​លើ​ពិភពលោក​យើង​នេះ ។

បើ​តាម​លោក ហ៊ុន បូ​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ទាំង​៤​នៅ​មាន​កម្រិត​តំបន់​អាស៊ី​អាគ្នេយ៍ ព្រឹត្តិការណ៍​ទ្វីបអាស៊ី និង​ព្រឹត្តិការណ៍​ពិភពលោក​ចំនួន​២ ត្រូវ​បាន​សហព័ន្ធ​អន្តរជាតិ​បង្ខំចិត្ត​លុប​ចោល​ជា​បណ្ដោះអាសន្ន​ដោយសារ​តែ​ពិភពលោក​ទាំងមូល​កំពុង​តែ​រង​គ្រោះ​ដោយសារ​មេរោគ​កូ​វី​ដ​១៩ ។

ព្រឹត្តិការណ៍​ទាំង​៤​នោះ រួម​មានការ​ប្រកួត​ជើង​ឯ​ល​ទ្វីបអាស៊ី​នៅ​ប្រទេស​ចិន (ASIAN championship) ការ​ប្រកួត​ជើងឯក​ពិភពលោក នៅ​ចិន (World Championship) ការ​ប្រកួត​ជើងឯក​ពិភពលោក​កីឡាអត្តពលកម្ម​ក្នុង​សាល​នៅ​ចិន និង​ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍​នៅ​ប្រទេស​ថៃ ។

លោក​អះអាង​ថា លោក​បាន​ត្រៀម​នូវ​កីឡាករ កីឡាការិនី​ក្មេង​ៗ​ដែល​មាន​កម្រិត​ខ្ពស់​សម្រាប់​ព្រឹត្តិការណ៍​នេះ ពួក​គេ​ក៏​មានការ​ខកចិត្ត​ដែរ ដោយសារ​អ្វី​ៗ​ត្រូវ​បាន​លុប​ចោល ។

លោក​អគ្គលេខាធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា កម្ពុជា​បាន​ហ្វឹកហាត់​ដើម្បី​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ទាំង​៤​នេះ តែ​ពេល​នេះ​ការ​ហ្វឹកហាត់​ត្រូវ​បាន​រំសាយ ។ ចំណែក​កីឡាករ កីឡាការិនី ពេល​នេះ​បាន​ត្រឹមតែ​ហ្វឹកហាត់​ដោយ​ខ្លួនឯង​នៅ​តាម​ផ្ទះ ឬ​តាម​ទី​សុវត្ថិភាព​ដោយ​ខ្លួនឯង និង​អ្នកខ្លះ ហ្វឹកហាត់​នៅ​ក្បែរ​ៗ​ស្ដា​ត​ប៉ុណ្ណោះ ។

ចំណែក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ត្រូវ​បាន​បិទ​ទាំង​មហាជន​ដែល​ចូល​ហាត់ប្រាណ ទាំង កីឡាករ កីឡាការិនី​មិន​អនុញ្ញាត​ឲ្យ​ចូល​ឡើយ គឺ​មាន​តែ​មន្ត្រី​ដែល​បំពេញការងារ​នៅ​ក្នុង​នោះ​តែ​ប៉ុណ្ណោះ​ដែល​អនុញ្ញាត​ឲ្យ​ចូល ។

លោក​បូ​រី ទទួលស្គាល់​ថា ការ​ហ្វឹកហាត់​បែប​នេះ គុណ​ផល ( Performance) របស់​គេ​ស្រុត​ចុះ​ច្រើន ។ បន្ទាប់​ពី​ពិភពលោក​ស្ងប់ស្ងាត់​ពី​ជំងឺ​កូ​វី​ដ​១៩ គេ​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ស្ដារ​កម្លាំង និង​បច្ចេកទេស​ឡើង​វិញ​ជាមួយនឹង​អាហារូបត្ថម្ភ​ដែល​មាន​ស្ដង់ដា​សម្រាប់​កីឡា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ