ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស330មួយគ្រឿង ធ្វើ​ឱ្យ​គេភ័យ​​រន្ធត់​​គ្រប់ៗ​គ្នា​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​​ឡិចស៊ីស330មួយ​​គ្រឿង ខណៈ​កំពុង​​បើក​សុខ​ៗ​ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​ឆេះផ្សែងហុយ​​ចេញពី​ម៉ាស៊ីន​ខាងមុខ ។ ប៉ុន្តែសំណាង​ណាស់ បាន​​ប្រជាពលរដ្ឋ​និង​មាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​របស់​ស្នងការដ្ឋាន​ចេញ​មកអន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់ ។ ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៦…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​​ឡិចស៊ីស330មួយ​​គ្រឿង ខណៈ​កំពុង​​បើក​សុខ​ៗ​ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​ឆេះផ្សែងហុយ​​ចេញពី​ម៉ាស៊ីន​ខាងមុខ ។ ប៉ុន្តែសំណាង​ណាស់ បាន​​ប្រជាពលរដ្ឋ​និង​មាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​របស់​ស្នងការដ្ឋាន​ចេញ​មកអន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់ ។ ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៦ ​មេសា​ នៅ​លើ​កំណា​ក់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ក្បែរផ្លូវ​ចូល​ទឹក​ស្អាត ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​ ។

លោក​វរសេនីយ៍ឯក​ស៊ី ឌី អធិការ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា​ ម្ចាស់​រថយន្តខាងលើ ឈ្មោះឃុន ប៊ុ​ន​ស្រ៊ី មាន​ទីលំនៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ រីឯរថយន្ត​​ម៉ាកស៊ី​ស330 ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AT-០១២៦ ។​

នៅ​មុន​ពេល​កើតហេតុ ​រថយន្ត​បាន​ធ្វើ​ដំណើរ​ពីកើត​ទៅ​លិច​ ។ ពេល​មក​ដល់​ចំណុច​ខាងលើ ​ក្បែរផ្លូវ​ចូល​ទឹក​​ស្អាត ស្ថិត​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ​ស្រាប់​មាន​ផ្សែងហុយ​ចេញ​មក​ក្រៅ ។ ភ្លាមនោះ ​រថយន្ត​ឈប់ភ្លាមហើយ​មាន​​ប្រជាពលរដ្ឋ​ទីនោះចេញមក​​ជួយ​ពន្លត់ និងមានខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​​២​គ្រឿងបាន​ចេញ​​បាញ់អស់១គ្រឿងទាន់ពេល ។

ម្ចាស់​រថយន្ត​បាន​ថ្លែង​អំណ​រគុណ​ និងកោត​ស​សើរ​ចំពោះ​មន្ត្រី​នគរបាល​ពន្លត់អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្ត ដែល​បាន​ជួយ​អន្តរាគមន៍​ពេល​ឆាបឆេះ​ ។ ហើយរថយន្ត​បានខូចខាតអស់ប្រហែល៣០%ទេ សំណាង​ហើយ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ