ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ផ្សារ​ដែក​២នាក់​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​របួស​ធ្ងន់​

9 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ​ ៖ បុរស​ជា​កម្មករ​ផ្សារ​ដែក​២​នាក់​ត្រូវ​ចរន្ត​អគ្គិ​សនី​ឆក់​របួស​ធ្ងន់​ ខណៈ​ពេល​ពួក​គេកំពុង​ឡើង​ផ្សារដែក​តសំយ៉ាប​ផ្ទះ​មួយ​កន្លែង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខ្សែ​អគ្គិសនី​ធំ​ដែល​អូស​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤។

ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៥ តុលា ២០១៤ នៅ​ចំណុច​មុខ​វិទ្យា​ល័យ​ហ៊ុន​សែន វាល​រេញ ស្ថិត​ក្នុង​ក្រុម​១៩ ភូមិ​វាល​មាស ឃុំ​វាល​រេញ​ ស្រុក​ព្រៃ​នប់​។

តាម​លោក​នាយ​ប៉ុស្តិ៍​ឃុំ​វាល​រេញ​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ ម្នាក់​ឈ្មោះ​ង័ន កុសល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​យន់ ភាស់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​ទាំង​២នាក់​ជា​ជាង​ផ្សារ​ដែក​មក​ពី​ខេត្ត​កំពត​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព