ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនម្នាក់ឡើងលើបង្គោលស្លាកប៉ាណូ​​ ស្មានតែជាជាងជួសជុល ចុងក្រោយទើបដឹង​​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​សង្ស័យ​បែក​ថ្នាំ​បាន​ឡើង​ទៅ​លើ​បង្គោល​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​កំពស់​ជិត​២០​ម៉ែត្រ​​អស់រយៈពេលជិត​៣ម៉ោង ទើបព្រមចុះមកវិញ​​បង្កការ​ភ្ញាក់​ផ្អើលដល់​​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០​ នៅ​ចំណុច​​ទល់មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​​ក្នុង​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​១…

​រាជធានីភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​សង្ស័យ​បែក​ថ្នាំ​បាន​ឡើង​ទៅ​លើ​បង្គោល​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​កំពស់​ជិត​២០​ម៉ែត្រ​​អស់រយៈពេលជិត​៣ម៉ោង ទើបព្រមចុះមកវិញ​​បង្កការ​ភ្ញាក់​ផ្អើលដល់​​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០​ នៅ​ចំណុច​​ទល់មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​​ក្នុង​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជនជាតិ​ចិន​​ម្នាក់​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណនោះ​​ទេ​បាន​ឡើង​ទៅ​លើ​បង្គោល​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ដែល​មានកំ​ពស់​ជិត​២០​ម៉ែត្រ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​បានអោយ​ដឹង​ថា ពួកគាត់​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ឡើង​ទៅ​លើ​បង្គោល​ស្លាក​ប៉ាណូ​ផ្សាយពាណិជ្ជ​កម្ម​ដែល​​មានកំ​ពស់​ជិត​២០​ម៉ែត្រ លុះ​ពេល​ឃើញ​បែប​នេះ ​ពួក​គាត់​ស្មានថា​ជា​ជាង​ដែល​ឡើង​ទៅ​មើល​​ ឬ​ជួសជុល​ស្លាក​ប៉ាណូ​ខាងលើនោះ​ ​ក្រោយ​មក​ទើបដឹង ដោយ​សង្ស័យថា​ជា​មនុស្ស​បែក​ថ្នាំ​ក៏​ទាក់ទង​ទៅ​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ភ្លាម​ៗតែម្តង​ ។

តាម​ប្រភពដដែលបានបន្ត​ថា បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​បាន​មក​ដល់​កន្លែងកើតហេតុ​​ខាងលើ ក៏​បាន​ស្រែកហៅ​អោយ​ចុះ​មក​ក្រោម​វិញ តែ​បុរស​ជនជាតិ​ចិន​មិន​ព្រម​ចុះ​មក​ទេ ទាល់តែ​មាន​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ដែល​ចេះ​ភាសា​ចិន​បាន​ស្រែកហៅ​ពី​ខាងក្រោម​ស្លាក​ប៉ាណូ​អោយ​ជនជាតិ​ចិន​ចុះ​មក ហើយ​ស្ត្រី​រូប​នោះ​បាន​សួរនាំ​ជា​ភាសា​ចិន​ក៏​បុរស​ជនជាតិ​ចិន​ខាងលើ​មិន​ឆ្លើយ​តបដែរ​ គិតតែ​ពី​ដើរ​ចុះឡើង​ៗ ។

តាម​ប្រភពដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​រង់ចាំ​យូរ​ពេក​ ទើប​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​នគរបាល​ផ្នែក​អន្តោប្រវេសន៍​មក​ដល់​កន្លែង​កើតហេតុ​ហើយ​នៅ​តែ​មិន​មាន​វិធានការទៀត​ ដោយ​បាន​រង់​ចាំ​អស់​រយៈពេល​ជិត​៣​ម៉ោង​ ទើបបុរសជនជាតិចិន​ខាងលើ​ព្រម​​ចុះ​មក​ ហើយសមត្ថកិច្ច​បាន​ហៅ​ម៉ូតូ​កង់​បី​ដឹក​យក​ទៅ​ស្ថានទូត​ចិន តែ​​បុរសជនជាតិ​ចិន​ខាងលើ​មិន​ព្រមទៅទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ