ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រម​ណី​យ​ដ្ឋា​ន​ក្នុង​ខេត្តព្រះវិហារ ប្រែជា​ភាព​ស្ង​ត់​ស្ងាត់​ខ្លាំង

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ដោយ​សង្កេត​ឃើញ​រយៈពេល​៤​ថ្ងៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​នេះ នៅ​តាម​គោលដៅ​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​ធម្មជាតិ ក្នុង​ខេត្តព្រះវិហារ មាន​សភាព​ស្ងប់ស្ងាត់ ដោយឡែក​ភ្ញៀវ​ដែល​មក​កម្សាន្ត​ក្នុង​រមណីយដ្ឋាន សុទ្ធតែ​ជា​ពលរដ្ឋ​ក្នុង​ខេត្ត…

ខេត្តព្រះវិហារ ៖ ដោយ​សង្កេត​ឃើញ​រយៈពេល​៤​ថ្ងៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​នេះ នៅ​តាម​គោលដៅ​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​ធម្មជាតិ ក្នុង​ខេត្តព្រះវិហារ មាន​សភាព​ស្ងប់ស្ងាត់ ដោយឡែក​ភ្ញៀវ​ដែល​មក​កម្សាន្ត​ក្នុង​រមណីយដ្ឋាន សុទ្ធតែ​ជា​ពលរដ្ឋ​ក្នុង​ខេត្ត ជា​ពិសេស​អ្នក​រស់នៅ​ក្បែរ​តំបន់​រមណីយដ្ឋាន​តែ​ម្តង ។

បើ​តាម​លោក គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ បាន​មាន​ប្រសាសន៍​ថា ការ​ស្ងប់​ស្ងាត់​ភ្ញៀវ​នេះ មិន​ត្រឹមតែ​កោះកែរ​នោះ​ទេ ចំពោះ​ប្រាសាទព្រះវិហារ ក៏​ដូច​ជា​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត មាន​ភាព​ស្ងប់ស្ងាត់​ដែរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​នេះ ដោយសារ​តែ​រាជរដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​ហាមប្រាម​ពលរដ្ឋ​ផ្អាក​ការ​ធ្វើ​ដំណើរ​ឆ្លងខេត្ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។ ដូច្នេះ​ហើយ​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត​ក្នុង​តំបន់​រមណីយដ្ឋាន​ក្នុង​ខេត្តព្រះវិហារ សុទ្ធតែ​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តព្រះវិហារ​តែ​ប៉ុណ្ណោះ ជា​ពិសេស​អ្នក​រស់នៅ​តំបន់​ក្បែរ​ៗ​រមណីយដ្ឋាន​នេះ​តែ​ម្តង ។

លោក​បន្ត​ថា តាម​ការ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន និង​បាន​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​នេះ ដោយ​ភាគច្រើន​ពួក​គាត់​ស្នាក់​នៅ​ក្នុងផ្ទះ​រៀង​ៗ​ខ្លួន​ជា​ធម្មតា ដោយ​មិន​មានការ​ធ្វើ​ដំណើរ​ខ្វាត់ខ្វែង​ទៅ​ណា​ឡើយ ។

លោក​ក៏​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​៤​ថ្ងៃ នៃ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០២០​នេះ ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ រមណីយដ្ឋាន​ធម្មជាតិ និង​គោលដៅ​ទេស​ចរណ៍​ផ្សេង​ៗ ក្នុង​ខេត្តព្រះវិហារ មាន​តិចតួច​បំផុត ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ