ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​គាស់​ផ្ទះ​​​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់​ត្រូវ​ប្រជាពលរដ្ឋ​ឡោម​ព័​ទ្ធ​ចាប់​បាន​វាយ​​ទ្រម​ខ្លួន

9 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ​ ៖ ​ជនសង្ស័យ​​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់​ត្រូវ​​​ប្រជាពលរដ្ឋ​ឡោម​ព័​ទ្ធ​ចាប់​បាន​វាយ​យ៉ាង​ចាស់ដៃ ខ​ណៈពេល​កំពុង​បណ្តើរ​ម៉ូតូ​២​គ្រឿង ដែល​លួច​គាស់​ផ្ទះ​ជួល​មួយ​កន្លែង​បាន តែ​ត្រូវ​ម្ចាស់​គេ​ឃើញ​ទាន់ ​​ស្រែក​ឆោឡោបង្ក​ការ​ភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង​៤​ និង​១០​នាទីទៀប​ភ្លឺ ថ្ងៃ​ទី​១៦ តុលា ២០១៤ នៅ​ចំណុច​ផ្ទះ​ជួល​អត់លេខ ស្ថិត​ក្នុងភូមិ​ចុង​ថ្នល​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

រាជ​ធានីភ្នំពេញ​ ៖ ​ជនសង្ស័យ​​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់​ត្រូវ​​​ប្រជាពលរដ្ឋ​ឡោម​ព័​ទ្ធ​ចាប់​បាន​វាយ​យ៉ាង​ចាស់ដៃ ខ​ណៈពេល​កំពុង​បណ្តើរ​ម៉ូតូ​២​គ្រឿង ដែល​លួច​គាស់​ផ្ទះ​ជួល​មួយ​កន្លែង​បាន តែ​ត្រូវ​ម្ចាស់​គេ​ឃើញ​ទាន់ ​​ស្រែក​ឆោឡោបង្ក​ការ​ភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង​៤​ និង​១០​នាទីទៀប​ភ្លឺ ថ្ងៃ​ទី​១៦ តុលា ២០១៤ នៅ​ចំណុច​ផ្ទះ​ជួល​អត់លេខ ស្ថិត​ក្នុងភូមិ​ចុង​ថ្នល​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

ជនសង្ស័យ​ជា​ចោរ​គាល់​ផ្ទះ​លួច​យក​ម៉ូតូ​ខាងលើ​ឈ្មោះ​ឡាំ​ម លាង អាយុ​២៣​ឆ្នាំ ជាអ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​សែន​សុខ​។ ​ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​​​​​ឈ្មោះ​យ៉ុ​ង បូ​រិ​ត អាយុ​២៣​ឆ្នាំ ជា​និ​ស្សត​ឆ្នាំ​ទី​៣ ជា​ម្ចាស់​ម៉ូ​តួ​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1BY-5383 និង​ម្នាក់​ទៀត​ឈ្មោះ​រុន ក្រី​ង អាយុ​២៥​ឆ្នាំ ជា​និ​ស្សត​ឆ្នាំ​ទី​៣​ដូច​គ្នា ជា​ម្ចាស់​ម៉ូតូ​ស្មាស​វី ពណ៌​ខ្មៅ​​ ​ពាក់​ស្លាក​លេខ 1CN-1136 ស្នាក់​នៅផ្ទះ​ជួល​ខាងលើ​។​

តាម​ការ​ឱ្យដឹង​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុពួក​គេ​​​​បាន​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់ លុះដល់​ម៉ោងកើត​ហេតុ​ខាង​លើ​ពួក​គេ​ទាំង​២​នាក់​ក៏​បាន​ភ្ញាក់​មក​បត់ជើងតូច ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​​ត្រូវ​​គេ​កាត់​សោ​​ ពេល​នោះពួក​គេ​​ក៏​បានរ​ត់ទៅ​មើល​កន្លែង​ទុក​ម៉ូតូ​ស្រាប់តែ​បាត់​អស់​ ឃើញ​ដូច​នោះ​ពួក​គេ​​បាន​រត់​ចេញ​មក​មើល​នៅខាង​ក្រៅ​ផ្ទះ​ស្រាប់តែ​​ឃើញ​ជនសង្ស័យ​៣​នាក់​កំពុង​តែ​បណ្តើរ​ម៉ូតូ​ទាំង​២​គ្រឿង​​ ពួកគេ​​ក៏​បាន​ស្រែក​ឆោ​ឡោឱ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះជួយ​ចាប់​ជនសង្ស័យ​ទាំង​៣​នាក់​នោះ ធ្វើឱ្យ​​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ភ័យ​ស្ល​ន់​ស្លោរ​រត់​ចោល​ម៉ូតូទាំង​២​គ្រឿងដែល​លួច​បាន​នោះទៅ​ឡើង​ជិះ​ម៉ូតូ​គុបពណ៌​ទឹកប៊ិច​មួយ​គ្រឿង​បំរុង​រត់គេច តែ​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ៗ​នោះ​ចេញពីផ្ទះ​ហើយ​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​បាន​​​ម្នាក់​ជា​អ្នក​បើក​ម៉ូតូ​រួម​ជាមួយ​ម៉ូតូ​ផង​ដែរវាយ​រហូត​ទ្រម​ខ្លួន​​ ចំណែក​​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព