ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ជំងឺ​កូ​វី​ដ​១៩​អូស​បន្លាយ​ដល់​ខែកក្កដា​នោះ​ចំណូល​ប្រមាណ​១៥៥​ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​បាត់បង់

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​អាកាសចរណ៍​ស៊ី​វិល​បាន​លើក​ឡើង​ថាបើ​តាម​ការ​វិភាគ​របស់​អង្ក​ការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ​បាន​បង្ហាញ​ថាបើ​សិន​ជំងឺ​កូ​វី​ដ​១៩​នៅ​តែ​អូស​បន្លាយរ​ដល់​ខែកក្កដា ឆ្នាំ ២០២០ នោះ​បញ្ហា​ប៉ះពាល់​នឹង​ធ្ងន់ធ្ងរ​ពី​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ដែល​មាន​ទំហំ​ដល់​ទៅ​ជាង ១៥៥​ពាន់​លាន់​ដុល្លារ​។ ថ្លែង​ក្នុង​ស​ន្នី​សិទ្ធ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមេសា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក…

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​អាកាសចរណ៍​ស៊ី​វិល​បាន​លើក​ឡើង​ថាបើ​តាម​ការ​វិភាគ​របស់​អង្ក​ការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ​បាន​បង្ហាញ​ថាបើ​សិន​ជំងឺ​កូ​វី​ដ​១៩​នៅ​តែ​អូស​បន្លាយរ​ដល់​ខែកក្កដា ឆ្នាំ ២០២០ នោះ​បញ្ហា​ប៉ះពាល់​នឹង​ធ្ងន់ធ្ងរ​ពី​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ដែល​មាន​ទំហំ​ដល់​ទៅ​ជាង ១៥៥​ពាន់​លាន់​ដុល្លារ​។

ថ្លែង​ក្នុង​ស​ន្នី​សិទ្ធ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមេសា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ស៊ី​ន ចាន់​សិរីរ​វុ​ត្ថា អគ្គ​នាយ​រង​បច្ចេកទេស​នៃ​រដ្ឋលេខាធិការ​ទេសចរណ៍​កម្ពុជា​បាន​លើក​ឡើង ថា​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ប៉ះពាល់​ដល់​ទូ​ទាំង​ពិភពលោក​។ នៅ​កម្ពុជា​វិញ ក្រសួងសុខាភិបាល​បាន​ក្លាយជា​ក្រសួង​នាំ​មុន​ក្នុង​ការ​រៀបចំ​ទប់ស្កាត់​ការ​ឆ្លង​និង​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ នេះ រីឯ​អាកាសចរណ៍​ស៊ី​វិល​គឺជា​ស្ថាប័ន​មួយ​សម្រាប់​សម្រួល​ជា មួយ​ក្រសួងសុខាភិបាល ដែល​ស្រប​នឹង​បរិបទ​អន្តរជាតិ​ដូច​គ្នា​។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ផល​ប៉ះពាល់​លើ​វិស័យ​អាកាសចរណ៍​នេះ​តាម​គេ​សិក្សា​មាន​២​ចំណុច​គឺ​ការ​ឆាប់​ឆ្លង​យ៉ាង​កំ​ហុ​ក ហើយ​ការ​កើនឡើង​ក៏​កំ​ហុ​ក​ដែរ (​អក្សរ​V) និង​ទម្រង់​អក្សរ (U) វិញ​គឺ​ធ្លាក់​ចុះ​លឿន ប៉ុន្តែ​បន្ត​អូស​បន្លាយ​រហូត​ដល់​ពេល​ចប់​ទើប​កើនឡើង​វិញ​។ តាម​ទម្រង់​នេះ​យើង​គិត​ថា​ការ​ធ្លាក់​តាម​ទម្រង់​អក្សរ V នោះ​ផល​ប៉ះពាល់​បើក​គិត នៅ​ខែមករា​ធ្លាក់​ចុះ​ហើយ ដល់​ខែឧសភា​នឹង​អាច​កើនឡើង​វិញ (​ករណី​ជំងឺ​មិន​បន្ត​រាតត្បាត​)»​។

លោក​ក៏​បាន​ពន្យល់​បន្ថែម​ថាបើ​តាម​ការ​វិភាគ​តាម​ទម្រង់​អក្សរ V នោះ​អ្នក​ធ្វើ​ដំណើរ​នៅ ទូ​ទាំង​ពិភពលោក​មានការ​ថយ​ចុះ​ចំនួន​៤៧​ភាគរយ​មាន​ន័យ​ថា​អ្នកដំណើរ​នឹង​ថយ​ចុះ​ស្មើ​៥០៣​លាន​នាក់ (​ទូ​ទាំង​ពិភពលោក​)​។ ក្នុង​នោះ​ចំណូល​ដែល​ខាតបង់​ពី​អ្នក​ធ្វើ​ដំណើរ​មាន​៥០៣ លាន​នាក់ នោះ​គឺ​មាន​ចំនួន​ជា​ទឹកប្រាក់​ប្រមាណ ១១២​ពាន់​លាន​ដុល្លារ ដែល​ជា​ចំនួន​ច្រើន​។ ផ្ទុយ​ទៅ​វិញ​បើ​ធ្វើការ​វិភាគ​តាម​ទម្រង់​អក្សរ U វិញ​ការ​ធ្លាក់​ចុះ​ហើយ​អូស​បន្លាយ​យូរ រហូត​ដល់​ខែ មិថុនា ឬ កក្កដា ទើប​ឡើង​វិញ ក្នុង​នោះ​ការ​ថយ​ចុះ​អ្នក​ដឹក​ដំណើរ​ចំនួន​៥៨​ភាគរយ ស្មើនឹង​ការ​ថយ​ចុះ​អ្នកដំណើរ ៦០៧​លាន នាក់ និង​អាច​ខាតបង់​សរុប​១៥៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​បាន​បញ្ជាក់​ថា «​អក្សរ​V មាន​អ្នកដំណើរ​ថយ​ចុះ​លឿន ហើយ​កើន​វិញ​លឿន និង
អក្សរ U មាន​ន័យ​ថា​ថយ​ចុះ​ហើយ​កើនឡើង​យឹត​។ នេះ​ជា​ការ​វិភាគ​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នៅ លើ​ពិភពលោក »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ