ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ឆ្នាំជូត កណ្តុ​រមាស ឆុង​នឹង​ឆ្នាំ រោង ខាល ម្សាញ់​ឆ្នាំ2020

4 ឆ្នាំ មុន

រឿង​ឆុង​ឆ្នាំ​នេះ​ជនជាតិ​ចិន ឬ​ខ្មែរ​សែស្រឡាយ​ចិន​មាន​ជំនឿ​ខ្លាំង​ណាស់ ដោយ​យល់​ថា រឿងហេតុ​ទាំងឡាយ​ដែល​កើតឡើង​មក​លើ​ជីវិត​របស់​គេ គឺ​ដោយសារ​តែ​ឆុង​ឆ្នាំ​ហ្នឹងឯង ទើប​នៅ​ពេល​ឆុង​ឆ្នាំ​ម្តង​ៗ ម្ចាស់​ឆ្នាំ​តែង​រក​វិធី​សព្វបែបយ៉ាង​ដើម្បី​កាត់​ឆុង លាភ​ចូល ស៊យ​ចេញ ។…

រឿង​ឆុង​ឆ្នាំ​នេះ​ជនជាតិ​ចិន ឬ​ខ្មែរ​សែស្រឡាយ​ចិន​មាន​ជំនឿ​ខ្លាំង​ណាស់ ដោយ​យល់​ថា រឿងហេតុ​ទាំងឡាយ​ដែល​កើតឡើង​មក​លើ​ជីវិត​របស់​គេ គឺ​ដោយសារ​តែ​ឆុង​ឆ្នាំ​ហ្នឹងឯង ទើប​នៅ​ពេល​ឆុង​ឆ្នាំ​ម្តង​ៗ ម្ចាស់​ឆ្នាំ​តែង​រក​វិធី​សព្វបែបយ៉ាង​ដើម្បី​កាត់​ឆុង លាភ​ចូល ស៊យ​ចេញ ។

ជាមួយ​គ្នា​នេះ​យោង​តាម​តម្រា​ប្រចាំឆ្នាំ​២០២០ ឆ្នាំជូត​ កណ្តុរមាស លេខនាំសំណាង 168 ការងារ​រីក​ចម្រើន​ល្អ​ប្រពៃ​ណាស់ មាន​មិត្តភក្តិ​ថ្មី​ៗ​ចូល​មក​ជួយ​ការងារ​ឱ្យ​រឹតតែ​ប្រសើរ មាន​សុខភាព​ល្អ ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខ​សប្បាយ​តាម​ផ្លូវ​ជា​ដរាប ។

ឆ្នាំ​នេះ​បើ​រាសី​ត្រូវ​នឹង​ធាតុឈើ ធាតុទឹក ធាតុមាស លោក​អ្នក​នឹង​ទទួល​លាភ​ធំ បណ្តាក់ទុន​ជោគជ័យ ការងារ​រក​ទទួលទាន​បាន​ផល​ហួស​ពី​ការ​រំពឹង​ទុក ការងារ​តាម​ស្ថាប័ន​រលូន​ល្អ ។

តែ​ត្រូវ​ប្រយ័ត្ន​ឆ្នាំជូត​ឆុង​នឹង​ឆ្នាំ រោង ខាល ម្សាញ់ បើ​ឆុង​ហេង នឹង​មាន​លាភ​ធំ តែបើ​ឆុង​ស៊យ​ប្រយ័ត្ន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ខាតបង់​លុយកាក់ ការងារ​មិន​រលូន និង​មាន​បញ្ហា​សុខភាព​ផង ។

សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​ឆ្នាំ​ថ្មី​តាម​ជួយ​ថែរក្សា​លោក​អ្នក​ឱ្យ​ប្រសព្វ​តែ​សុខ​ចម្រើន រក​ទទួលទាន​មានបាន សុខ​សប្បាយ​គ្រប់​ក្រុម​គ្រួសារ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ