ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Isuzu Cambodia បរិ​ច្ចាគ​​ម៉ាស់​ជូន​ក្រសួងសុខាភិបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

ដោយសារ​តែ​ការ​រីក​រាលដាល​យ៉ាង​គំហុក​នៃ​វីរុស​កូ​រ៉ូ​ណា ក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd.“ TISC”…

ដោយសារ​តែ​ការ​រីក​រាលដាល​យ៉ាង​គំហុក​នៃ​វីរុស​កូ​រ៉ូ​ណា ក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd.“ TISC” អ្នក​ចែកចាយ​ផ្ដាច់មុខ​រថយន្ដ Isuzu ភី​ក អាប់ (Pick Up) និង SUV នៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​ក្រុមហ៊ុន K (Cambodia) តំណាង​ចែកចាយ​របស់ Isuzu បាន​បរិច្ចាគ​ម៉ាស់​ក្រណាត់​ចំនួន 2,000 ម៉ាស់ ជូន​ដល់​ក្រសួងសុខាភិបាល​កម្ពុជា​ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ជាមួយ Covid-19 នេះ ។

ចាប់តាំងពី Isuzu បាន​បើក​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ 2017 មក Isuzu Cambodia តែងតែ​អនុវត្តន៍​នូវ​ចក្ខុវិស័យ​អាជីវកម្ម​របស់​ខ្លួន​ដែល​ហៅ​ថា “Isuzu Spirit” ពោល​គឺ «​ផ្តល់​សុភមង្គល ភាព​រុងរឿង​ដល់​អ្នក​ប្រើប្រាស់ និង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​» ។

ជាក់ស្ដែង​ដូច​ជា​ការ​បរិច្ចាគ​ជូន​ដល់​សហគមន៍​ខ្វះខាត​នានា មន្ទីរពេទ្យ​គន្ធ​បុប្ផា ក៏​ដូច​ជាង​ថ្វាយ​ជូន​នៅ​ដ​ង្វា​យ​ជា​រថយន្ត ភី​ក អាប់ “Isuzu D-Max” និង អង្ករ ជូន​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​សម្រាប់​ព្រះរាជ​សកម្មភាព​សប្បុរសធម៌​របស់​ព្រះ​អង្គ​ជាដើម ។

លោក Shuichiro Mori ប្រធាន​ក្រុមហ៊ុន Isuzu Cambodia តែង​មាន​ប្រសាសន៍​ថា​ក្រុម​ហ៊ុន Isuzu នឹង​បន្តសកម្មភាព​ល្អ​ៗ​ដែល​ជា​ប្រយោជន៍​ដល់​សង្គម​កម្ពុជា​ក្នុង​នាម​ជា​ពលរដ្ឋ​អាជីវកម្ម​គំរូ​មួយ ដើម្បី​ជា​ការ​តបស្នង​ដល់​អតិថិជន​កម្ពុជា​ទាំងអស់​ដែល​តែងតែ​គ្រាំ​ទ្រ Isuzu រហូត​មក ។

ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ផង​ដែរ លោក​​បាន​សម្តែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​ក្រុមហ៊ុន​ហើយ​សង្ឃឹមថា កម្ពុជា​នឹង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​កាន់តែ​ឆាប់រហ័ស ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ