ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មកររោងចក្រជាង១៥៧០០ នាក់នឹងត្រូវដាក់ឲ្យនៅដាច់ដោយ ឡែក១៤ ថ្ងៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្មករ​-​កម្មការិនី​ចំនួន ១៥៧២៦ នាក់​នៃ​រោងចក្រ​ចំនួន ៦៧២​រោងចក្រ​នឹង​ត្រឡប់​ពី​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ចូល​មក​រាជធានី​ភ្នំពេញ ដូច្នេះ​ពួក​គាត់​នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក ១៤ ថ្ងៃ​តាម​វិធាន​ច​ត្តា​ឡី​ស័ក ។…

រាជធានី​ភ្នំពេញ​៖ កម្មករ​-​កម្មការិនី​ចំនួន ១៥៧២៦ នាក់​នៃ​រោងចក្រ​ចំនួន ៦៧២​រោងចក្រ​នឹង​ត្រឡប់​ពី​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ចូល​មក​រាជធានី​ភ្នំពេញ ដូច្នេះ​ពួក​គាត់​នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក ១៤ ថ្ងៃ​តាម​វិធាន​ច​ត្តា​ឡី​ស័ក ។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពីមន្ត្រីសាលារាជធានីភ្នំពេញបានប្រាប់​នៅ​រសៀល​ថ្ងៃ​ទី ១៦ ខែមេសា ឆ្នាំ​២០២០ ។

ប្រភពដដែលបានបញ្ជាក់ថា សម្រាប់​ការ​ត្រៀម​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​កម្មករ​-​កម្មការិនី​គឺ​មាន​១- ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​ប្រមាណ ៧២៥៨ នាក់​, ខណ្ឌដង្កោ ប្រមាណ​២៣៤១ នាក់​, ខណ្ឌ​កំ​បូល ប្រមាណ​១២៥១ នាក់​, ខណ្ឌមានជ័យ​ប្រមាណ ២១១៦ នាក់​, ខណ្ឌ​សែន​សុខ ប្រមាណ​១០៦៨​នាក់​, ខណ្ឌ​ព្រែក​ព្នៅ ប្រមាណ ៧៦ នាក់​, ខណ្ឌ​ច្បារ​អំពៅ ប្រមាណ ៨៧ នាក់​, ខណ្ឌ​ឬ​ស្សី​កែវ​ប្រមាណ ១៣០២ នាក់​, ខណ្ឌទួលគោក ប្រមាណ​៧១​នាក់​, ខណ្ឌចំការមន​ប្រមាណ​៩៥​នាក់​, ខណ្ឌដូនពេញ​ប្រមាណ ២ នាក់ និង​ខណ្ឌ​ជ្រោយចង្វារ​ប្រមាណ ៦០ នាក់​។ នេះ​បើ​យោង​តាម​ឯកសារ​ទទួល​បាន ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​ដើម្បី​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ តម្រូវ​ឲ្យកម្មករ កម្មការិនី ដែល​ត្រឡប់​មក​ពី​បណ្តា​ខេត្ត​ចូល​មក​រាជធានី​ភ្នំពេញ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃ​» ។ ដើម្បី​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងសុខាភិបាល ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​សាលារៀន​ចំនួន ៣៧​ខ្នង​ស្មើនឹង ៦៩៩ បន្ទប់​សម្រាប់​អនុវត្ត​វិធាន​នេះ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក កាំ​ង ម៉ូ​លី​កា អគ្គលេខាធិការ​រង​សមាគម​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា (GMAC) បាន​បង្ហោះ​សារលើហ្វេសប៊ុករបស់លោកដោយបានកោត​សរសើរ​ដល់​បងប្អូន​កម្មករ​ផ្សេង​ទៀត​ដែល​បន្ត​ធ្វើការ​ជា​ធម្មតា​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ ដោយ​លោក​បាន​និយាយ​ថា « គេ​ដែល​នៅ​ធ្វើការ បន្តិចទៀត​គេ​បាន​ឈប់​៥​ថ្ងៃ​វិញ​ហើយ​» ។

បន្ថែម​ពីលើ​នេះ លោក​បាន​ចោទ​ជា​សំណួរ​ថា «​ចូលរួម​សហការ​ទេ ពេល​នេះ​នាំ​គេឯង​រវល់​ពេញ​ភូមិ​ហើយ ឯណា​លុយ​សម្រាប់ បាយ ទឹក កន្ទេល ខ្នើយ មុង ភួយ និង​សម្ភារៈ បរិក្ខា​ពេទ្យ? អ្នក​ណាខ្លះ​ត្រូវ​ចូលរួម​រៀបចំ​ភស្តុ​ភារ (logistics) អោយ? បាត់​ប្រាក់ខែ បាត់​ចំណូល​ទៀត ហ៊ឹ​ម​! រង់ចាំ​សេចក្តីណែនាំ​បន្ថែម​ទៀត​ពី​ក្រសួង​ការងារ​» ។

ដោយឡែក ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារមិនអាចទាក់ទងបានទេនារសៀលនេះ ជុំវិញករណីការវិលត្រឡប់មកវិញរបស់កម្មកររោងចក្រដែលត្រូវដាក់ដាច់ដោយឡែក១៤ ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ