ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​អង្គរសៀមរាប​ថ្ងៃនេះ និង​កាល​​បុណ្យចូល​ឆ្នាំ​ខ្មែរ​៣ថ្ងៃ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦​ ចាប់ពីចំណុច​ព្រំប្រទល់ជីក្រែង ទៅកាន់ខេត្ត​សៀមរាប ហើយពីសៀមរាប ទៅកាន់រាជធានីភ្នំពេញ ហាក់​នៅមានសភាព​​ស្ងាត់​​នៅឡើយ ដោយមិន​មាន​បងប្អូន​ធ្វើ​ដំណើរ​សម្រុកចេញចូលនោះទេ ​គិតចាប់ពីម៉ោង​១០ព្រឹកថ្ងៃទី​១៦…

ខេត្តសៀមរាប ៖ ​ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦​ ចាប់ពីចំណុច​ព្រំប្រទល់ជីក្រែង ទៅកាន់ខេត្ត​សៀមរាប ហើយពីសៀមរាប ទៅកាន់រាជធានីភ្នំពេញ ហាក់​នៅមានសភាព​​ស្ងាត់​​នៅឡើយ ដោយមិន​មាន​បងប្អូន​ធ្វើ​ដំណើរ​សម្រុកចេញចូលនោះទេ ​គិតចាប់ពីម៉ោង​១០ព្រឹកថ្ងៃទី​១៦ មេសា នេះ ។

ដោយឡែក បងប្អូន​ជាអ្នក​រស់​ក្នុងខេត្តសៀមរាប​វិញ ក៏​មិន​ទាន់​មាន​អ្នក​​ចេញ​​ដើរ​ច្រើន​ដែរ​​ នៅ​តាម​បណ្តា​ផ្លូវ​នានា​ក្នុងក្រុង ។ ពិសេស នៅចំណុចបេនឡានតាក់ស៊ី​វិញ គឺ​​​មិន​មានមនុស្សអ៊ូអនោះទេ ​ហើយ​អាកាស​​ធាតុនោះទៀត ក៏​មិនក្តៅខ្លាំងដូចរាល់ដងដែរ ​មេឃ​​​​ស្រទុំអាប់អួរបន្តិចនៅ​ថ្ងៃនេះ​ ​ ​។

​ជួបជាមួយ​មន្ត្រី​​​មន្ទីរទេសចរណ៍​ខេត្តសៀមរាប ក៏បានឱ្យកោះសន្តិភាពដឹងតាមទូរស័ព្ទ​ថា ចំនួន​ភ្ញៀវទេស​ចរជាតិនិងអន្តជាតិ ​ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ​រយៈ៣ថ្ងៃ​ គឺបានធ្លាក់ចុះ​១០០%ហើយ បើប្រៀប​ទៅនឹង​ឆ្នាំមុនៗ​ ​ ។

លោកបន្តថា ថ្ងៃខ្លះ មាន​ភ្ញៀវទេសចរត្រឹម៣ទៅ៥នាក់ប៉ុណ្ណោះ​ មកលេងនិងទស្សនា​កម្សាន្ត ទាំង​នៅ​តំបន់​ផាប់ស្ទ្រីត និងតាម​ប្រាសាទ​​អង្គវត្ត​ ដោយសារ​​បញ្ហាវិបត្តិនៃ​​វីរុសកូវីដ១៩នេះ ។

សូមបញ្ជាក់ថា ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ចេញ​សេចក្តីសម្រេច​​ការ​បញ្ចប់​សុពលភាព​បទបញ្ជា​លេខ​០២
ប​.​ប ចុះ​ថ្ងៃ​ទី​០៩ ​មេសា ឆ្នាំ​២០២០ ​ស្តី​ពី​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​​ក្នុង​ប្រទេស​ក្នុង​គោលដៅ​បង្ការ ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​ ។

អត្ថបទសរសេរ ដោយ