ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​សម្រេច​ព្រះ​និព្វាន​ឆាប់​ត្រូវ​អត់ទ្រាំ​ឲ្យ​បាន​ច្រើន

4 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​ឱវាទបាតិមោក្ខ​ព្រះ​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា បព្វជិត​ឬ​សមណៈ​រូប​ណា​ដែល​ចង់​សម្រេច​ព្រះ​និព្វាន​ឆាប់​ត្រូវ​មាន​ខន្តី​អត់ទ្រាំ​ឲ្យ​ច្រើន​, កុំ​លុះ​ក្នុង​អំណាច​នៃ​កិលេស​ដ៏​អាក្រក់​គ្រោតគ្រាត​ដែល​កើតឡើង​ដរាប​ដល់​ប្រទូស្ដ​នឹង​អ្នក​ដទៃ ឬ​បៀតបៀន​អ្នក​ដទៃ​នោះ​ឡើយ ។ អ្នកបួស​គួរ​មាន​ខន្តី​ជា​ត្រីមុខ បើ​មិន​មាន​ខន្តី​ទេ ចេះ​តែ​ព្យាបាទ​ឬ​បៀតបៀន​អ្នក​ដទៃ នោះ​ព្រះ​បរមគ្រូ​ជា​ម្ចាស់​មិន​ត្រាស់​ហៅ​ថា​ជា​បព្វជិត ឬ​សមណៈ…

នៅ​ក្នុង​សៀវភៅ​ឱវាទបាតិមោក្ខ​ព្រះ​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា បព្វជិត​ឬ​សមណៈ​រូប​ណា​ដែល​ចង់​សម្រេច​ព្រះ​និព្វាន​ឆាប់​ត្រូវ​មាន​ខន្តី​អត់ទ្រាំ​ឲ្យ​ច្រើន​, កុំ​លុះ​ក្នុង​អំណាច​នៃ​កិលេស​ដ៏​អាក្រក់​គ្រោតគ្រាត​ដែល​កើតឡើង​ដរាប​ដល់​ប្រទូស្ដ​នឹង​អ្នក​ដទៃ ឬ​បៀតបៀន​អ្នក​ដទៃ​នោះ​ឡើយ ។

អ្នកបួស​គួរ​មាន​ខន្តី​ជា​ត្រីមុខ បើ​មិន​មាន​ខន្តី​ទេ ចេះ​តែ​ព្យាបាទ​ឬ​បៀតបៀន​អ្នក​ដទៃ នោះ​ព្រះ​បរមគ្រូ​ជា​ម្ចាស់​មិន​ត្រាស់​ហៅ​ថា​ជា​បព្វជិត ឬ​សមណៈ សក្យ​បុត្រ​នៃ​ព្រះពុទ្ធ​ឡើយ ។

ព្រះពុទ្ធ​ទាំងឡាយ ដែល​បាន​សម្រេច​ធម៌​ជាន់ខ្ពស់​ផុត​ស្រឡះ​ទុក្ខទោស​ទាំងពួង គឺ​ព្រះ​អង្គ​តែង​ស្ថិត​នៅ​ក្នុង​ខន្តី​នេះឯង​ដែល​ជា​កំពូល​ធម៌​ក្នុង​លោក ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ