ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ កម្លាំងឈរជើងជាថ្មី​​ដើម្បី​សម្រួល​ការ​កកស្ទះ​​​​របស់បងប្អូន​​ជាអ្នក​​​ដំណើរ​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​​សង្កេតឃើញប្រជាពលរដ្ឋ​ បានចាប់ផ្តើម​​ដំណើរ​​​ទៅ​មក​ជា​ធម្មតា​វិញហើយ ទន្ទឹម​នឹង​ការ​​បើកផ្លូវឡើងវិញ ​នា​ព្រឹក​ថ្ងៃ​ទី​១៦ ​មេសា នេះ ។ លោក​ឧត្តមសេនីយ៍ទោ…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​​សង្កេតឃើញប្រជាពលរដ្ឋ​ បានចាប់ផ្តើម​​ដំណើរ​​​ទៅ​មក​ជា​ធម្មតា​វិញហើយ ទន្ទឹម​នឹង​ការ​​បើកផ្លូវឡើងវិញ ​នា​ព្រឹក​ថ្ងៃ​ទី​១៦ ​មេសា នេះ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​​បានឱ្យ​ដឹងដែរ ​រាជរដ្ឋាភិបាល​កម្ពុជា​ ចេញ​សេចក្តីសម្រេច​ស្តី​ពី​ការ​បញ្ចប់​សុពលភាព​បទបញ្ជា​លេខ​០២ ប​.​ប ចុះ​ថ្ងៃ​ទី​០៩ ​មេសា ឆ្នាំ​២០២០ ​ស្តី​ពី​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក្នុង​គោលដៅ​បង្ការ ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​ ។

លោក​​បញ្ជាក់​ថា​ ​​ជាក់ស្តែងនៅថ្ងៃនេះ ក្នុង​ការ​សម្រួលការ​ធ្វើ​ដំណើរ​របស់​​បងប្អូន កុំឱ្យ​មានការ​កក​ស្ទះ​ចរាចរណ៍នោះ ​កម្លាំង​បាន​​ឈ​ជើង​តាម​ចំណុច​​ភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ ​ជាប់​ព្រំប្រទល់​ខេត្តបាត់​ដំបង​ មាន​៣​ចំណុច ជាប់​ខេត្តឧត្តរមានជ័យ​ មាន​២​ចំណុច និងជាប់​ខេត្តសៀមរាប​ មាន​១​ចំណុច​ ។

គួរបញ្ជាក់ដែរថា ក្រសួងសុខាភិបាល​នៅ​ថ្ងៃដដែលនេះ បាន​ចេញ​លិខិត​មួយ​ដើម្បី​ស្នើ​អោយ​មានការ​ដាក់​ដោយឡែក​រយៈពេល១៤​ថ្ងៃ​ចំពោះ​កម្មករ ដែល​នឹង​វិល​ត្រឡប់​មក​ធ្វើការ​នៅ​ភ្នំពេញ​វិញ បន្ទាប់​ពី​ការ​ទៅ​ស្រុក​កំណើត​ក្នុង​ពេល​បុណ្យចូលឆ្នាំ ។ ការ​ស្នើ​​ទៅ​កាន់​ក្រសួង​ការងារ​ឱ្យ​ធ្វើ​ដូច្នេះ ​គឺ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​១៩​នៅ​កម្ពុជា ជា​ពិ​េ​សស​តាម​រោងចក្រ​កាត់ដេរ​ ។

អត្ថបទសរសេរ ដោយ