ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ ប៊ែ​វើ​រី​ជី​ស ឧបត្ថម្ភ​ទឹកបរិសុទ្ធ​កម្ពុជា និង​ទឹក​ផ្លែ​ឈើ​ជូ​ប ដល់​សមត្ថ កិច្ច​ កំពុង​យាមល្បាត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២០ មកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២០ មកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន ជីប ម៉ុង បាន​ឧបត្ថម្ភ​ទឹកបរិសុទ្ធ​កម្ពុជា និង​ទឹក​ផ្លែ​ឈើ​ជូ​ប សរុប​ជាង ២៥០០​កេស ដល់​សមត្ថកិច្ច​ដែល​កំពុង​ប្រចាំការ​តាម​រនាំង​បិទផ្លូវ​ឆ្លង​ព្រំប្រទល់​ខេត្ត​-​ក្រុង​នានា​ទាំងអស់ ។

ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ក្នុង​មួយ​ទីតាំង​នូវ​ទឹកបរិសុទ្ធ​ចំនួន ១០​កេស ទឹក​ផ្លែ​ឈើ​ជូ​ប ១០​កេស និង​ឆត្រ​ពីរ​ផង​ដែរ ។

លោកស្រី គង់ កុសល នាយិការ​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បានឱ្យ​ដឹង​ថា​៖ «​ការ​ឧបត្ថម្ភ​ទឹកបរិសុទ្ធ និង​ភេសជ្ជៈ​លើក​នេះ គឺជា​ការ​ចូលរួម​បន្ថែម​ទៀត​ក្រៅពី​ការ​ចូលរួម​ជា​ថវិកា និង ផលិតផល ដែល​ក្រុមហ៊ុន ជីប ម៉ុង បាន​បរិច្ចាគ​ជូន​រដ្ឋាភិបាល ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩» ។

ក្នុង​ឆ្នាំ​២០២០ នេះ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ទឹកបរិសុទ្ធ​កម្ពុជា ៣៣០០០​កេស​ជូន​ដល់​មន្ទីរពេទ្យ​ចំនួន ៥ រួម​មាន​៖ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​, ព្រះ​កុស​មៈ​, មន្ទីរពេទ្យ​គន្ធ​បុប្ផា​, មន្ទីរពេទ្យ​កាល់​ម៉ែ​ត​, មន្ទីរពេទ្យ​កុមារ​ជាតិ និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ បន្ថែម​ពី​នេះ ក៏​បាន​ជូន​ទឹកបរិសុទ្ធ ៣​ពាន់​កេស និង​ថវិកា ៥០​ម៉ឺន​ដុល្លារ ដល់​ក្រសួងសុខាភិបាល និង ៥០​ម៉ឺន​ដុល្លារ​ផ្សេង​ទៀត​ដល់​កាកបាទក្រហមកម្ពុជា ។

ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ទឹកក្រូច​អាយ​ស៍ IZE ទឹកបរិសុទ្ធ​កម្ពុជា ស្រា​បៀរ​អ៊ិ​ច​ស្ត្រា​ស្តោ​ត Barrley Black និង​ស្រា​បៀរ គូ​ដូ ជាដើម៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ