ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំង​ហ្គា​ពួរ​: អត់​ឃ្លាត​គ្នា​ជាប់គុក​៦​ខែ អត់​ពាក់​ម៉ាស​ផាក​៣០០ ដុល្លារ

4 ឆ្នាំ មុន

ប្រទេស​សិង្ហ​បូ​រី បាន​មាន​វិធា​នា​ការ​កាន់តែ​ក្តៅ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩​ដោយ​ចេញ​ច្បាប់​អាច​ដាក់គុក​រហូត​ដល់​៦​ខែ ចំពោះ​អ្នក​ដែល​មិន​រក្សា​គម្លាត​សង្គម ។ ចំណែក​អ្នក​អត់​ពាក់​ម៉ាស​វិញ​នឹង​ត្រូវ​ផាក​៣០០​ដុល្លារ​សាំង​ហ្គា​ពួរ ។ យោង​តាម​ច្បាប់​ដែល​កោះសន្តិភាព​ទទួល​បាន​ពី​វេ​ប​សាយ​ក្រសួងសុខាភិបាល​សាំង​ហ្គា​ពួរ​បានអោយ​ដឹង​ថា អ្នក​ដែល​មិន​គោរព​តាម​ការ​រក្សា​គម្លាត​យ៉ាងតិច​មួយ​ម៉ែត្រ​ពី​គ្នា​នឹង​ត្រូវ​ផាក​លុយ​ចំនួន​១​ម៉ឺន​ដុល្លារ​សាំង​ហ្គា​ពួរ ហើយ​អាច​ប្រឈម​មុខ​នឹង​ការ​ដាក់​ពន្ធនាគារ​រហូត​ដល់​៦​ខែ…

ប្រទេស​សិង្ហ​បូ​រី បាន​មាន​វិធា​នា​ការ​កាន់តែ​ក្តៅ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩​ដោយ​ចេញ​ច្បាប់​អាច​ដាក់គុក​រហូត​ដល់​៦​ខែ ចំពោះ​អ្នក​ដែល​មិន​រក្សា​គម្លាត​សង្គម ។

ចំណែក​អ្នក​អត់​ពាក់​ម៉ាស​វិញ​នឹង​ត្រូវ​ផាក​៣០០​ដុល្លារ​សាំង​ហ្គា​ពួរ ។ យោង​តាម​ច្បាប់​ដែល​កោះសន្តិភាព​ទទួល​បាន​ពី​វេ​ប​សាយ​ក្រសួងសុខាភិបាល​សាំង​ហ្គា​ពួរ​បានអោយ​ដឹង​ថា អ្នក​ដែល​មិន​គោរព​តាម​ការ​រក្សា​គម្លាត​យ៉ាងតិច​មួយ​ម៉ែត្រ​ពី​គ្នា​នឹង​ត្រូវ​ផាក​លុយ​ចំនួន​១​ម៉ឺន​ដុល្លារ​សាំង​ហ្គា​ពួរ ហើយ​អាច​ប្រឈម​មុខ​នឹង​ការ​ដាក់​ពន្ធនាគារ​រហូត​ដល់​៦​ខែ ។

ទន្ទឹម​ជាមួយ​គ្នា​នេះ អ្នក​រស់នៅ​សិង្ហ​បូ​រី​ទាំងអស់ រួម​ទាំង​ជនបរទេស​ផង​តម្រូវ​អោយ​ពាក់​ម៉ាស​គ្រប់ពេល​ចេញ​មក​ខាងក្រៅ ។ នរណា​ហ៊ាន​លើ្ម​សនឹង​ផាកពិន័យ ជា​លុយ ៣០០​ដុល្លារ​សាំង​ហ្គា​ពួរ ។

សារព័ត៌មាន Straits Times រាយការណ៍​ថា សិង្ហ​បូ​រី​ចាត់វិធានការ​ខ្លាំង​បែប​នេះ ដោយសារ​តែ​មាន​អ្នក​ល្មើស​ច្រើន​នឹង​ការ​អំពាវនាវ ។ ដូច្នេះ​នឹង​លែង​មានការ​អំពាវនាវ​ទៀត​ហើយ ។ អ្នក​ធ្វើ​ខុស​ត្រូវ​តែ​ផាកពិន័យ ។

សិង្ហ​បូ​រី​មាន​អ្នកជំងឺ​កូ​វី​ដ​១៩ សរុប​៣២៥២​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែមេសា បន្ទាប់​ពី​បាន​រក​ឃើញ​ករណី​ថ្មី​រហូត​ដល់​៣៣៤​ករណី ដោយ​ឆ្លង​ក្នុង​ប្រទេស​តែ​ម្តង ។

ក្រសួងសុខាភិបាល​សិង្ហ​បូ​រី​បានអោយ​ដឹង​ថា បច្ចុប្បន្ន​មាន​អ្នកជំងឺ​ចំនួន​១៣១៥ កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ដោយ​ក្នុង​នោះ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​មាន​ចំនួន​២៨​ករណី ។

ចំណែក​អ្នក​ចេញពី​មន្ទីរពេទ្យ ហើយ​ស្ថិត​នៅ​ក្នុង​ការ​ដាក់​នៅ​ដោយឡែក ដើម្បី​បន្ត​តាមដាន​ទៀត​មាន​ចំនួន​១៣១៥​ករណី ។ ចំណែក​៦១១​នាក់​ទៀត​បាន​ចេញពី​មន្ទីរពេទ្យ និង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ