ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើងដើមឈើ​ដ៏​ធំ​មួយ​រក​សម្បុក​ឃ្មុំ បែរជា​ជួប​គ្រោះ​ស្មាន​មិន​ដល់

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ឡើងដើមឈើ​ដ៏​ធំ​មួយ ដើម្បី​យក​ឃ្មុំ ស្រាប់តែ​រអិល​របូតដៃជើង​ធ្លាក់​មក​ដី បណ្តាល​បាក់​.​ក​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​នៅ​ក្នុង​ព្រៃ​ជ្រៅ​ឆ្ងាយ​ពី​ផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែមេសា…

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ឡើងដើមឈើ​ដ៏​ធំ​មួយ ដើម្បី​យក​ឃ្មុំ ស្រាប់តែ​រអិល​របូតដៃជើង​ធ្លាក់​មក​ដី បណ្តាល​បាក់​.​ក​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​នៅ​ក្នុង​ព្រៃ​ជ្រៅ​ឆ្ងាយ​ពី​ផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ព្រៃ​អូរ​រ៉ា​ពឿ​ង ស្ថិត​ក្នុងភូមិ​អុល ឃុំ​បា​តាង ស្រុក​លំ​ផាត់ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ការ ផ្វា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ជន​ជាតិ​ទំពួន មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ រីឯ​បុរស​ម្នាក់​ទៀត ជា​អ្នក​រួម​ដំណើរ​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះ​ទេ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាន​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ ដើម្បី​រក​ឃ្មុំ​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ភូមិ​ប្រហែល​ជាង​៣​គីឡូ​ម៉ែត្រ លុះ​ដើរទៅ​ដល់​កណ្តាល​ព្រៃ​ជ្រៅ ក៏​បានឃើញ​ឃ្មុំ​មួយ​សម្បុក​នៅ​លើ​មែក​ដើម​ផ្ឌៀ​ក​យ៉ាង​ធំ​មួយ​ដើម​ដែល​មាន​កម្ពស់​ជាង​១០​ម៉ែត្រ ។

សមត្ថកិច្ច​បន្ត​ថា ស្រប​ពេល​នោះ​បុរស​ម្នាក់​ជា​ជន​រង​គ្រោះ​ក៏​បាន​វ៉ៃ​បង្អោង​ឡើង​ទៅ​យក​ឃ្មុំ ឯ​បុរស​ម្នាក់​ទៀត​នៅ​ចាំ​ខាងក្រោម ។ លុះ​ពេល​នោះ​ជន​រង​គ្រោះ​បាន​ឡើង​ដល់​ពាក់កណ្តាល​ដើម ស្រាប់តែ​ជន​រង​គ្រោះ​រអិល​របូតដៃជើង​ធ្លាក់​ចុះ​មក​ដី បណ្តាល​ឱ្យ​បាក់​.​ក​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លំ​ផាត់ បាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បា​តាង ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​លើ​សព​ជន​រង​គ្រោះ ហើយ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​បាត់បង់​ជីវិត​ដោយសារ​រអិល​ដៃ​ធ្លាក់​ពី​ដើមឈើ​ប្រាកដ​មែន ។ ក្រោយ​ពី​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ