នៅក្នុងព្រះសូត្រមួយកន្លែងនិយាយអំពីទោសនៃការមិនរក្សាសីល ជាមនុស្សដែលលែងស្គាល់បងប្អូន គ្រូលែងស្គាល់សិស្ស អ្នកធំលែងស្គាល់អ្នកតូច ភ្លេចមិត្តភក្តិ ម៉ែឪ អស់រលីង គិតតែសម្គាល់ថា អ្នកដែលមាននៅចំពីមុខខ្លួន គឺជាសត្វម្រឹក ដែលត្រូវតែសម្លាប់ ត្រូវតែកាប់ប្រហារ ។
ព្រឹត្តិការណ៍សម្លាប់រង្គាលនេះបានកើតឡើងមួយរយៈ ហើយក៏ស្ងប់ទៅវិញ ជនដែលនៅរស់រួចពីស្លាប់ បាននាំគ្នាពិចារណាពីទោសនៃសង្គ្រាម ពីទោសនៃការសម្លាប់ជីវិតសត្វព្រោះតែមិនរក្សាសីល ហើយក៏ទ្រហោយំ ព្រមទាំងសន្យានឹងគ្នាថា យើងត្រូវរក្សាសីលទី១គឺឈប់សម្លាប់ជីវិតទៀតហើយ ។
ដោយការប្រឹងប្រែង និងតាំងមាំក្នុងពាក្យសច្ចៈ ជនទាំងនោះក៏បានសេចក្តីសុខ មានអាយុវែងឡើងៗជាលំដាប់ ហើយក៏នាំគ្នារក្សាសីលទី២ គឺមិនលួច រក្សាសីលទី៣ គឺមិនប៉ះពាល់កូនប្រពន្ធគេ និងមិនប្រព្រឹត្តខុសក្នុងកាម រក្សាសីលទី៤ គឺមិននិយាយកុហក និងរក្សាសីលទី៥ គឺមិនសេពគ្រឿងស្រវឹងគ្រឿងញៀន ។
ទីបំផុតនៃការតស៊ូដើម្បីធ្វើសេចក្តីល្អ ជនទាំងនេះក៏បានទៅកើតក្នុងយុគព្រះសិអារ្យមេត្រី ដែលជាយុគពោរពេញទៅដោយមេត្តា ករុណា និងសម្បូរសប្បាយ អាយុយឺនយូរ ។
ចែករំលែកព័តមាននេះ