ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពុទ្ធ​បរិស័ទនៅព្រះវិហារ​គោរព​​​ប្រណិ​ប័តន៍ ​​​យក​ចង្ហាន់​ទៅ​វត្ត​​នៅថ្ងៃចូលឆ្នាំ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ព្រះ​មេគណៈ​ខេត្តព្រះវិហារ​មាន​សង្ឃដីកា​ថា នៅ​​​ទី​វត្ត​អា​រាម​​នានា​ក្នុង​ខេត្តព្រះវិហារបាន​លុប​ចោល​ពិធី​រាប់​បាត្រ និង​ពូន​ភ្នំខ្សាច់​ក្នុង​រដូវ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ ដើម្បី​ទប់ស្កាត់ការ​រីក​រាលដាលនៃ​ជំងឺ​កូវី​ដ​១៩ ។ ប៉ុន្តែ​មិនសូវ​ជា​មានច្រើននោះទេ ដោយឃើញ​​​ពុទ្ធបរិស័ទ​មួយចំនួនបាន​​យក​ទេយ្យ​ទាន ឬ​ចង្ហាន់​…

ខេត្តព្រះវិហារ ៖ ព្រះ​មេគណៈ​ខេត្តព្រះវិហារ​មាន​សង្ឃដីកា​ថា នៅ​​​ទី​វត្ត​អា​រាម​​នានា​ក្នុង​ខេត្តព្រះវិហារបាន​លុប​ចោល​ពិធី​រាប់​បាត្រ និង​ពូន​ភ្នំខ្សាច់​ក្នុង​រដូវ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ ដើម្បី​ទប់ស្កាត់ការ​រីក​រាលដាលនៃ​ជំងឺ​
កូវី​ដ​១៩ ។ ប៉ុន្តែ​មិនសូវ​ជា​មានច្រើននោះទេ ដោយឃើញ​​​ពុទ្ធបរិស័ទ​មួយចំនួនបាន​​យក​ទេយ្យ​ទាន ឬ​ចង្ហាន់​ មក​ប្រគេន​ព្រះសង្ឃ​ជា​​ធ​​ម្មតា តែក៏មាន​ការប្រុងប្រយ័ត្ដផងដែរ​ ​។

តាម​ការ​សង្កេត​ឃើញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​បានចូលរួម​គោរព​តាម​បទបញ្ជា ​និងស្តាប់​ការ​ណែនាំ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ផ្អាក​មិន​អោយ​មានការ​ជួបជុំ​គ្នា និងការ​ធ្វើ​ដំណើរ​ឆ្លងខេត្ត ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ តែ​អនុញ្ញាត​​ឱ្យ​ប្រជាជន​ខ្មែរ​ធ្វើ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មីនៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ដោយឡែក មន្ត្រីរាជការ បុគ្គលិក​ឯកជនបម្រើ​ការងារ​ជា​ធម្មតា ។​

​ទោះជា​បែប​នេះ​ក្តី ​ពលរដ្ឋជន​ខ្មែរនៅ​តែ​គោរពប្រណិប័ត​​ន៍នូវ​ទំនៀមទម្លាប់​ប្រពៃណី បន្ទាប់​ពី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​រួច ក៏​បាន​ធ្វើ​ចង្ហាន់ នឹង​នាំ​យក​ទ័យ​ទាន​ទៅ​ប្រគេន​ព្រះសង្ឃ​ជា​ធម្មតា ។ ហើយ​អ្វី​ដែល​កត់សម្គាល់​នោះ ពុទ្ធបរិស័ទ​ដែល​បាន​ទៅ​វត្ត​អា​រ៉ា​ម មានការ​ប្រុង​ប្រយ័ត្ន នឹង​ពាក់​ម៉ាស ឬ​របាំងមុខរៀង​ៗ​ខ្លួន ដើម្បី​ការពារ​ការ​ឆ្លងជំងឺ​កូ​វី​ដ​១៩ ។

ព្រះ​តេជ​គណ ឡុ​ង សុ​មុន្នី ព្រះ​មេគណ​ខេត្តព្រះវិហារ និងជា​ចៅអធិការ​វត្ត​ប្រាសាទគោក​បេង ស្ថិត​ក្រុង​ព្រះ​វិហារ មាន​សង្ឃដីកា​ថា ចាប់តាំងពី​ថ្ងៃ​ទី​១ ​មេសា ឆ្នាំ​២០២០ រហូតម​ក​ដល់​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ឃើញ​ថា ពុទ្ធបរិស័ទ​នៅ​ក្នុង​ក្រុង​ព្រះ​វិហារ បាន​មក​ទី​អា​រា​មប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃជា​ធម្មតា តែ​ឃើញ​ពួក​គាត់​មានការ​រក្សា​អនាម័យ​រៀង​ៗ​ខ្លួន ដោយឡែក​ចំពោះ​ព្រះសង្ឃ និង​អាចារ្យ យាយជី ក៏​បាន​ពាក់​ម៉ាស ឬ​របាំង​មុខ​ដូច​គ្នា​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត ដើម្បី​រួមចំណែកទប់ស្កាត់ នឹង​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩​នេះ នៅ​តាម​វត្ត​អា​រ៉ា​ម​ក្នុង​ខេត្តព្រះវិហារ បាន​លុប​ចោល​នូវ​ពិធី​រាប់​បាត និង​ពូន​ភ្នំខ្សាច់ជា​ដើម ។

អត្ថបទសរសេរ ដោយ