ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកទីមួយ!សាកសពអាចចម្លងមេរោគកូវីដ មកមនុស្សរស់

3 ឆ្នាំ មុន

ជាមួយនឹង​ការ​ព្រួយបារម្ភ​ពី​ភាព​ផុយ​ស្រួយ​នៃ​ស្ថានភាព​កូ​វី​ដ​១៩​នៅ​កម្ពុជា​នោះ រដ្ឋមន្ត្រី​សុខាភិបាល​បាន​ផ្តល់​យោបល់​ថា ​សាកសព​របស់​អ្នកជំងឺ​កូ​វី​ដ​១៩ ​មិន​ត្រូវធ្វើ​បុណ្យ​ទេ​ហើយ​គួរតែ​ត្រូវ​ឆាប់​កប់ ​ឬ​ក៏​បូជា​។ លោក​បាន​ព្រមាន​បែប​នេះ ទោះបីជា​កម្ពុជា​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វីដ​១៩ ​ក្តី​។ ពី​ដំបូងសារព័ត៌មាន​បាងកក​ប៉ុ​ស្ត៍​បាន​ដកស្រង់​សម្តី​របស់ វេជ្ជបណ្ឌិត​ថៃ…

ជាមួយនឹង​ការ​ព្រួយបារម្ភ​ពី​ភាព​ផុយ​ស្រួយ​នៃ​ស្ថានភាព​កូ​វី​ដ​១៩​នៅ​កម្ពុជា​នោះ រដ្ឋមន្ត្រី​សុខាភិបាល​បាន​ផ្តល់​យោបល់​ថា ​សាកសព​របស់​អ្នកជំងឺ​កូ​វី​ដ​១៩ ​មិន​ត្រូវធ្វើ​បុណ្យ​ទេ​ហើយ​គួរតែ​ត្រូវ​ឆាប់​កប់ ​ឬ​ក៏​បូជា​។

លោក​បាន​ព្រមាន​បែប​នេះ ទោះបីជា​កម្ពុជា​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វីដ​១៩ ​ក្តី​។ ពី​ដំបូងសារព័ត៌មាន​បាងកក​ប៉ុ​ស្ត៍​បាន​ដកស្រង់​សម្តី​របស់ វេជ្ជបណ្ឌិត​ថៃ ដែល ថា​សាកសព​មិន​អាច​ចម្លង​មេរោគ​មក​មនុស្ស​បាន​ទេ​ ។

ប៉ុន្តែ​សារព័ត៌មាន​ដេ​លី​ម៉េ​ល ​របស់​អង់គ្លេស​បាន​រាយការណ៍​ កាលពី​ថ្ងៃ​អង្គា​រថា មាន​ករណី​ដំបូង​មិន​ធ្លាប់​មាន​ពី​មុន​មក​ដែល​សាកសព​នៃ​អ្នកជំងឺ​កូ​វី​ដ​១៩​អាច​ចម្លង​មេរោគ​កូ​វី​ដ​១៩​ មក​មនុស្ស ​។

អ្នក​វិទ្យាសាស្ត្រ​ថៃ​បាន​រក​ឃើញ​ករណី​ដំបូង​នៃ​ការ​ឆ្លង​មេរោគ​ពី​សាកសព​ទៅ​អ្នក​ពិនិត្យ​សាកសព​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ ​។

កាលពី​ពេល​មុន គ្រូពេទ្យ​ថៃ​ធ្លាប់​អះអាង​ថា ​សាកសព​មិន​អាច​ចម្លង មេរោគ​មក មនុស្សរ​ស់បាន​ទេ ​។ ពេល​ដែល​មនុស្ស​ស្លាប់ មេរោគ​ក៏​ស្លាប់​ទៅ​ជាមួយ​ដែរ​ ។

ប៉ុន្តែ​ការ​រក​ឃើញ​ថ្មី​នេះ​តម្រូវ​អោយ​មនុស្ស​ប្រយ័ត្ន​អំពី​ល​ទ្ធ​ភាព​ដែល​ថា ​មេរោគ​កូ​វី​ដ​១៩​អាច​ចម្លង​ពី​មនុស្ស​ស្លាប់​មក​មនុស្សរ​ស់បាន​ ។

អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​ប្រាកដ​នៅឡើយ​ថា ​តើ​មេរោគ​កូ​វី​ដ​១៩​ អាច​រស់នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​នៅ​ក្នុង​សាកសព​មនុស្ស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ