ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ ឈូក បណ្ឌិត បានចូល​តុលាការ​កំពូល​ហើយ តែ​ត្រូវ​លើក​ពេល​សវនការ​ ខណៈ​ជនរងគ្រោះ​បង្ហាញខ្លួន​នៅ​តុលាការ​ទាម​ទារ​យុត្តិធម៌​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ កម្មការិនី​រោងចក្រ ​កៅ វ៉េ ចំនួន​៣នាក់ ដែល​ជា​ជន​រង​គ្រោះ​​ក្នុង​សំណុំរឿង​បា.ញ់បោះ​​ដោយ​អំពើ​ហិ.ង្សា​​ដោយ​ចេតនា​ នៅ​​ថ្ងៃ​ទី​១៤ ​តុលា ​២០១៤ នេះ បាន​បង្ហាញខ្លួន​​នៅ​​​តុលាការ​​កំពូល ដើម្បី​ចូល​សវនាការ​ ខណៈ​​​ដែល​ស្ត្រី​ទាំង៣នាក់​នេះ​ជា​ដើម​​បណ្តឹង ​បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ប្តឹង​សាទុក្ខ​ ។

រាជធានី​ភ្នំពេញ ​៖ កម្មការិនី​រោងចក្រ ​កៅ វ៉េ ចំនួន​៣នាក់ ដែល​ជា​ជន​រង​គ្រោះ​​ក្នុង​សំណុំរឿង​បាញ់បោះ​​ដោយ​អំពើ​ហិង្សា​​ដោយ​ចេតនា​ នៅ​​ថ្ងៃ​ទី​១៤ ​តុលា ​២០១៤ នេះ បាន​បង្ហាញខ្លួន​​នៅ​​​តុលាការ​​កំពូល ដើម្បី​ចូល​សវនាការ​ ខណៈ​​​ដែល​ស្ត្រី​ទាំង៣នាក់​នេះ​ជា​ដើម​​បណ្តឹង ​បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ប្តឹង​សាទុក្ខ​ ។

ប្រភពបានឱ្យ​ដឹងថា ស្ត្រីរងគ្រោះទាំង៣នាក់ ១-​ឈ្មោះកែវ នា អាយុ​២១​ឆ្នាំ ២-​ឈ្មោះ ប៊ុ​ន ចិន្តា អាយុ​២២ឆ្នាំ ​និង​៣-​ឈ្មោះ​នុ​ត
សុ​ខន ​អាយុ២៧​ឆ្នាំ ។​

ប្រភព​បន្តថា ជន​រ​ង​គ្រោះទាំង៣នាក់​បាន​ទាមទារ​​សំណង​ជំងឺ​​ចិត្ត​ម្នាក់​ៗ ​ជាទឹក​ប្រាក់​ពី​៤៥,០០០​ដុល្លារអា​មេ​រិ​ក ទៅ​៥០,០០០​ដុល្លារ​អា​មេ​រិ​ ក​និង​ស្នើ​សុំ​ឱ្យ​តុលាការ​កាត់ទោស​​លោក​ឈូក ប​ណ្ឌិត ​អតីត​អភិបាលក្រុង​បា​វិត​ ទៅ​តាម​ច្បាប់​ ។​ តែ​ត្រូវលោក​ចៅ​ក្រម គង់ ស្រ៊ី​ម​ បាន​ប្រកាស​លើក​ពេល​សវនាការ​​ទៅ​ធ្វើ​នៅ​ថ្ងៃក្រោយ​ មិន​ទាន់​កំណត់​ ព្រោះ​តុលាការ​បាន​សំអាង​ថា ​មេធាវី​របស់​ជន​ជាប់​ចោទសុំ​លើក​ពេល​សវ​នា​ការ ​។

​គួរបញ្ជាក់ថា ​កាលពី​ថ្ងៃ​ទី​២០ ​កុម្ភៈ​ ​២០១២ លោក​ឈូក បណ្ឌិត​ ត្រូវ​បាន​រង​ការ​ចោទប្រកាន់​ថា ​បាន​ប្រើប្រាស់​អាវុធ​បាញ់​មក​លើ​ក្រុម​​កម្មករ-កម្ម​ការី ខណៈ​ដែល​កម្មករ​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​​ខាង​មុខ​រោងចក្រ​ឈ្មោះ កៅ វ៉េ​។​ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព