ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ពី​ការ​នាំ​ចេញ​ប្លា​ស្ទិ​ក​របស់​វៀតណាម​កើន​18%

9 ឆ្នាំ មុន

ហាណូយ ៖ សមាគម​ប្លា​ស្ទិ​កស​វៀតណាម​បាន​ថ្លែង​ថា ឧស្សាហកម្ម​ផលិត​ប្លា​ស្ទិ​ក​ក្នុងស្រុក​សម្រេច​បាន​នូវ​កំណើន​ខ្ពស់​នៅ​ក្នុង​ការ​នាំ​ចេញ ប៉ុន្តែ​នៅ​តែ​ប្រឈម​នឹង​លំបាក​នៃ​ការ​រើប​ឡើង​វិញ​ពី​កង្វះខាត​នៃ​វត្ថុធាតុដើម​ដដែល ។ កាសែត​ក្នុងស្រុក​បាន​ដកស្រង​សម្ដី​សមាគម​ឱ្យ​ដឹង​ថា ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ​ឧស្សាហកម្ម​ផលិត​ប្លា​ស្ទិ​ក​របស់​វៀតណាម​សម្រេច​បាន​នូវ​កំណើន​១៧,៩%​ពី​មួយ​ឆ្នាំទៅ

ហាណូយ ៖ សមាគម​ប្លា​ស្ទិ​កស​វៀតណាម​បាន​ថ្លែង​ថា ឧស្សាហកម្ម​ផលិត​ប្លា​ស្ទិ​ក​ក្នុងស្រុក​សម្រេច​បាន​នូវ​កំណើន​ខ្ពស់​នៅ​ក្នុង​ការ​នាំ​ចេញ ប៉ុន្តែ​នៅ​តែ​ប្រឈម​នឹង​លំបាក​នៃ​ការ​រើប​ឡើង​វិញ​ពី​កង្វះខាត​នៃ​វត្ថុធាតុដើម​ដដែល ។ កាសែត​ក្នុងស្រុក​បាន​ដកស្រង​សម្ដី​សមាគម​ឱ្យ​ដឹង​ថា ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ​ឧស្សាហកម្ម​ផលិត​ប្លា​ស្ទិ​ក​របស់​វៀតណាម​សម្រេច​បាន​នូវ​កំណើន​១៧,៩%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្នុង​នោះ​តម្លៃ​ទឹកប្រាក់​នាំ​ចេញ​សរុប​នៃ​ផលិតផល​ប្លា​ស្ទិ​ក​មាន​ចំនួន​២​ពាន់​លាន​ដុល្លារ ។

នៅ​ក្នុងអំឡុងពេល​នោះ​ដែរ​តម្លៃ​ទឹកប្រាក់​នាំ​ចេញ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​កំណើន​ខ្លាំងក្លា​៧៨,២៨%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ចំពោះ​ទីផ្សារ​ប្រទេស​មី​យ៉ា​ន់​ម៉ា​៦៩,១៩% ទីផ្សារ​ប៊ែ​ល​ហ្សិ​ក និង​៦៧,៧៣% សម្រាប់​ទីផ្សារ​ស៊ុ​យ​អែ​ត ។ លោក Ho Duc Lam ប្រធាន​សមាគម​ប្លា​ស្ទិ​ក​វៀតណាម​បាន​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ត្រីមាស​ទី​៣ ប្រទេស​ជប៉ុន​ជាទី​ផ្សារ​នាំ​ចេញ​ធំ​ជាងគេ​បំផុត​សម្រាប់

ផលិតផល​ប្លា​ស្ទិ​ក​វៀតណាម ។ ក្នុង​នោះ​តម្លៃ​ទឹកប្រាក់​នាំ​ចេញ​មាន​ចំនួន​២៤,៧៩%​នៃ​ការ​នាំ​ចេញ​សរុប ។ សមាគម​មាន​ក្ដី​រំពឹង​ថា តម្លៃ​ទឹកប្រាក់​នាំ​ចេញ​នឹង​កើនឡើង​១៣%​សម្រាប់​ឆ្នាំ​នេះ ។ រីឯ​សហរដ្ឋអាមេរិក​គឺជា​ទីផ្សារ​ធំ​បំផុត​ទី​២ ដែល​តំណាង​ឱ្យ​១២,៦៥%​នៃ​បរិមាណ​ទឹកប្រាក់​នាំ​ចេញ​សរុប ។

ទោះជា​យ៉ាងណា​ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ដែល​អាច​ជួយ​ទ្រទ្រង់​បាន​នៅ​ថ្ងៃ​អនាគត​លោក​Lam បាន​ស្នើ​ផលិតករ​ប្លា​ស្ទិ​ក​ក្នុងស្រុក​ឱ្យ​ផលិត​វត្ថុធាតុដើម​សម្រាប់​ធ្វើ​ប្លា​ស្ទិ​ក​ចំពោះ​ផលិតផល​នាំ​ចេញ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ជាមួយនឹង​ការ​បន្ថែម​តម្លៃ​ខ្ពស់​ដើម្បី​ទទួល​បាន​នូវ​ស្ដង់ដា​សុវត្ថិភាព​និង​សុខភាព​អន្តរជាតិ គួប​ផ្សំ​នឹង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បច្ចេកវិទ្យា​ផលិតកម្ម​របស់​ពួក​គេ​ផង​ដែរ ៕