ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ូ​កូ​វិច​បន្ត​គ្រង​តំណែង​កីឡាករ​លេខ​1 លើ​លោក ខណៈ​ណា​ដាល់​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​លេខ​3

9 ឆ្នាំ មុន

តារាង​ចំណាត់ថ្នាក់​ថ្មី​របស់​សមាគម​កីឡា​វាយ​កូន​បាល់​អាជីព​បុរស ATP Tour ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញ​ថា កីឡាករ​ស៊ែ​ប៊ី​ណូ​វ៉ា​ក់ យ៉ូ​កូ​វិច នៅ​តែ​ជា​អ្នក​គ្រង​តំណែង​លេខ​១ ពិភពលោក​ប្រចាំឆ្នាំ​ជា​ដដែល ក្រោយ​ពី​សន្សំ​បាន​ពិន្ទុ​ច្រើន​ជាងគេ​ដល់​ទៅ​១២ ៥១០ ។ ចំណែក​កីឡាករ​ស្វ៊ី​ស​រ៉ូ​ជើ ហ្វេ​ដឺ​រ័​រ ដែល​សន្សំ​បាន​ពិន្ទុ​៩០៨០ (+១) បាន​ឡើង​ទៅ​ចំណាត់ថ្នាក់​លេខ​២​វិញ ។

តារាង​ចំណាត់ថ្នាក់​ថ្មី​របស់​សមាគម​កីឡា​វាយ​កូន​បាល់​អាជីព​បុរស ATP Tour ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញ​ថា កីឡាករ​ស៊ែ​ប៊ី​ណូ​វ៉ា​ក់ យ៉ូ​កូ​វិច នៅ​តែ​ជា​អ្នក​គ្រង​តំណែង​លេខ​១ ពិភពលោក​ប្រចាំឆ្នាំ​ជា​ដដែល ក្រោយ​ពី​សន្សំ​បាន​ពិន្ទុ​ច្រើន​ជាងគេ​ដល់​ទៅ​១២ ៥១០ ។ ចំណែក​កីឡាករ​ស្វ៊ី​ស​រ៉ូ​ជើ ហ្វេ​ដឺ​រ័​រ ដែល​សន្សំ​បាន​ពិន្ទុ​៩០៨០ (+១) បាន​ឡើង​ទៅ​ចំណាត់ថ្នាក់​លេខ​២​វិញ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​នោះ​គឺ កីឡាករ​ជើង​ខ្លាំង​របស់​អេ​ស្ប៉ា​ញ​រ៉ា​ហ្វា​អែ​ល ណា​ដាល់ បាន​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់​ពី​សន្សំ​បាន​តែ​៨១០៥ (-១) ពិន្ទុ ។

សូម​រំលឹក​ថា កាល​ឆ្នាំទៅ​មិ​ញ ណា​ដាល់ គឺជា​អ្នក​គ្រង​តំណែង​លេខ​១ លើ​លោក ។ កាលពី​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ China Open យ៉ូ​កូ​វិច បាន​បរាជ័យ​ក្រោម​ថ្វីដៃ​ហ្វេ​ដឺ​រ័​រ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។ ទោះជា​យ៉ាងនេះ​ក្តី លើ​តារាង​ចំណាត់ថ្នាក់​ពិភពលោក រូបគេ​បាន​នាំមុខ​ហ្វេ​ដឺ​រ័​រ​ច្រើន​ជាង​៣០០០​ពិន្ទុ ។ គួរ​កត់​សម្គាល់ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​យ៉ូ​កូ​វិច គ្រង​តំណែង​លេខ​១ ពិភពលោក ។ គេ​គ្រង​តំណែង​នេះ​លើក​ដំបូង​នៅ​ខែកក្កដា ឆ្នាំ​២០១១ ដោយ​បន្តកាន់កាប់​បាន ៤៦​ស​ប្តា​ហ៍ ។

ស្ថិត​ក្នុង​វ័យ​២៧​ឆ្នាំ យ៉ូ​កូ​វិច ជា​កីឡាករ​ស៊ែ​ប៊ី​ដំបូង​គេ​ដែល​បាន​យកឈ្នះ​ពាន​ក្របខ័ណ្ឌ​ធំ​ៗ​ចំនួន​៣​ជា​ច្រើន​លើក និង​ជា​កីឡាករ​ស៊ែ​ប៊ី​ដំបូង​គេ​ផង​ដែរ​ដែល​បាន​គ្រង​តំណែង​លេខ​១ លើ​លោក​ច្រើន​ជាង​១០០​ស​ប្តា​ហ៍ ។ មក​ទល់​នឹង​ពេល​នេះ គឺ​មាន​តែ​ក្របខ័ណ្ឌ French Open មួយ​ប៉ុណ្ណោះ​ដែល​គេ​មិន​ដែល​ឈ្នះ ។ តែ​ទោះជា​ដូច្នេះ​ក្តី គេ​ធ្លាប់​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ​នេះ​ចំនួន​២​លើក គឺ​នៅ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៤ នេះ ។

ចំណែក​កីឡាករ​អង់គ្លេស​អ៊ែន​ឌី មូ​រ៉េ ដែល​ធ្លាប់​រង​របួស​ឆ្អឹងខ្នង​បាន​ធ្លាក់​ពី​លេខ​៣ កាល​ឆ្នាំទៅ​មិ​ញ​ទៅ​លេខ​១១ មាន​៣៦៣៥​ពិន្ទុ។
ឯ​កីឡាករ​ស្វ៊ី​ស Stan Wawrinka ស្ថិត​នៅ​លេខ​រៀង​ទី​៤​មាន ៥៣៨៥​ពិន្ទុ ខណៈ Kei Nishikori ជា​កីឡាករ​អាស៊ី​តែ​ម្នាក់​គត់​ដែល​ស្ថិត​ក្នុង​បណ្តា​កីឡាករ​លំដាប់​កំពូល​ពិភពលោក​ទាំង​១០ ។ កីឡាករ​ជប៉ុន​រូប​នេះ​សន្សំ​បាន​៤៣៥៥​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​៦ ៕