ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំសាយ​សេចក្តី​ទុក្ខ​គួរ​យកពុទ្ធឱវាទ​មក​អប់រំ

4 ឆ្នាំ មុន

រឿងរ៉ាវ​នៃ​ជីវិត​យើង​នេះ​មួយ​ថ្ងៃ​ៗ​ជួប​បញ្ហា​ជា​ច្រើន​មាន​សព្វ​រស់ជាតិ បញ្ហា​ខ្លះ​ដោះស្រា​យ​ចេញ ឯ​ខ្លះ​ទៀត​ក៏​ដោះ​មិន​ចេញ​គឺ​ជួប​ប្រទះ​ទាំង​សុខ ទាំង​ទុក្ខ​លំបាក​គ្រប់យ៉ាង តែ​ទោះជា​យ៉ាងណា​បើ​ជីវិត​មាន​ព្រះធម៌​ក៏​គង់​នឹង​រសាយ​សេចក្តី​ទុក្ខ​បាន​ច្រើន ។ រឿ​សេចក្តី​ទុក្ខ​នេះ​ដោយ​ហោចទៅ​សូ​ម្បី​តែ​សម្រាកសម្រាន្ត​ក៏​ធ្វើ​ឱ្យ​ដំណេក​លក់​មិន​ស្ងប់ ចិត្ត​ចេះ​តែ​រវើរវាយ​ក្នុង​រឿងហេតុ​ផ្សេង​ៗ លុះ​ពេល​បើកភ្នែក​ឡើង​ក៏​ជួប​ទុក្ខ​លំបាក​សព្វបែបយ៉ាង ព្រោះហេតុនោះ​បានជា​លោក​ពោល​ថា…

រឿងរ៉ាវ​នៃ​ជីវិត​យើង​នេះ​មួយ​ថ្ងៃ​ៗ​ជួប​បញ្ហា​ជា​ច្រើន​មាន​សព្វ​រស់ជាតិ បញ្ហា​ខ្លះ​ដោះស្រា​យ​ចេញ ឯ​ខ្លះ​ទៀត​ក៏​ដោះ​មិន​ចេញ​គឺ​ជួប​ប្រទះ​ទាំង​សុខ ទាំង​ទុក្ខ​លំបាក​គ្រប់យ៉ាង តែ​ទោះជា​យ៉ាងណា​បើ​ជីវិត​មាន​ព្រះធម៌​ក៏​គង់​នឹង​រសាយ​សេចក្តី​ទុក្ខ​បាន​ច្រើន ។

រឿ​សេចក្តី​ទុក្ខ​នេះ​ដោយ​ហោចទៅ​សូ​ម្បី​តែ​សម្រាកសម្រាន្ត​ក៏​ធ្វើ​ឱ្យ​ដំណេក​លក់​មិន​ស្ងប់ ចិត្ត​ចេះ​តែ​រវើរវាយ​ក្នុង​រឿងហេតុ​ផ្សេង​ៗ លុះ​ពេល​បើកភ្នែក​ឡើង​ក៏​ជួប​ទុក្ខ​លំបាក​សព្វបែបយ៉ាង ព្រោះហេតុនោះ​បានជា​លោក​ពោល​ថា ជីវិត​យើង​នេះ​ប្រជុំ​ទៅ​ដោយ​បញ្ហា ប្រសព្វ​ទៅ​ដោយ​ទុក្ខ​លំបាក​គ្មាន​ទីបំផុត​ឡើយ ។

ដើម្បី​បន្ធូរ​ការ​លំបាក​ខ្លះ បុគ្គល​គួរ​រៀន​អប់រំ​ចិត្ត​តាម​ផ្លូវធម៌​ជា​រឿង​សំខាន់ ព្រោះ​ព្រះធម៌​ធ្វើ​ឱ្យ​មនុស្ស​លែង​មានចិត្ត​លោភលន់ លែង​ច្រណែនឈ្នានីស លែង​ហ៊ាន​បៀតបៀន​គ្នា​ហើយ​ទុក្ខ​លំបាក​ផ្សេង​ៗ​ទៀត​ក៏​រសាយ​នាំ​ជីវិត​ទៅ​រក​សេចក្តី​ស្ងប់​សុខ​បាន​ច្រើន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ