ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ហ្វូ​ន បង្កើត​វី​ធី​សាស្ត្រ​ថ្មី​មួយទៀត ដើម្បី​ផ្សព្វផ្សាយ​ការ​បង្ការ​ជំងឺ​កូ​វី​ដ​១៩ តាម​​រយៈ​បទ​ចម្រៀង​វី​ដេ​អូ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខណៈ​រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ប្រជាជន​អនុវត្ត​នូវ​និន្នាការ​គម្លាត​ឆ្ងាយ​ពី​គ្នា មិត្ត​ហ្វូ​ន គឺជា​ក្រុមហ៊ុន​ដែល​មានការ​ចាប់អារម្មណ៍​បំផុត​ក្នុង​ការ​ផ្សព្វផ្សាយ​សារ​នេះ ។ ហើយ​ថ្មី​ៗ​នេះ​ផង​ដែរ មិត្ត​ហ្វូ​ន បាន​ចូលរួម​យន្តការ​ថ្មី​តាម​រយៈ​ការ​ផលិត​វី​ដេ​អូ​បទ​ចម្រៀង​រៀបរាប់​ពី​អនាម័យ​សម្រាប់​បង្ការ និង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ព្រមទាំង​ទទួល​បានការ​ចាប់អារម្មណ៍ និង​ទស្សនា​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម…

ខណៈ​រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ប្រជាជន​អនុវត្ត​នូវ​និន្នាការ​គម្លាត​ឆ្ងាយ​ពី​គ្នា មិត្ត​ហ្វូ​ន គឺជា​ក្រុមហ៊ុន​ដែល​មានការ​ចាប់អារម្មណ៍​បំផុត​ក្នុង​ការ​ផ្សព្វផ្សាយ​សារ​នេះ ។ ហើយ​ថ្មី​ៗ​នេះ​ផង​ដែរ មិត្ត​ហ្វូ​ន បាន​ចូលរួម​យន្តការ​ថ្មី​តាម​រយៈ​ការ​ផលិត​វី​ដេ​អូ​បទ​ចម្រៀង​រៀបរាប់​ពី​អនាម័យ​សម្រាប់​បង្ការ និង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ព្រមទាំង​ទទួល​បានការ​ចាប់អារម្មណ៍ និង​ទស្សនា​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម ។

ជាមួយនឹង​សារ​ផ្សព្វផ្សាយ​កន្លង​មក «​នៅផ្ទះ​រីករាយ​នឹង​ជីវិត​អ្នក ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ​១៩» មិត្ត​ហ្វូ​ន បាន​គោរព​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បញ្ជ្រាប​ព័ត៌មាន​ជា​ច្រើន​រូបភាព​ទៅ​ដល់​ប្រជាជន​កម្ពុជា មិន​ថា តាម​រយៈ​សេវា​ទូរគមនាគមន៍ សារ SMS សេវា​សំឡេង​រោទ៍​ត្រលប់ ទំព័រ​ហ្វេ​ស​ប៊ុ​ក គេហទំព័រ និង​កម្មវិធី​ឌី​ជី​ថ​ល​ផ្សេង​ៗ​ទៀត​ប៉ុណ្ណោះ​ទេ តែ​ថ្មី​ៗ​នេះ មិត្ត​ហ្វូ​ន បាន​ផលិត​បទ​ចម្រៀង​វី​ដេ​អូ​ដ៏​គួរ​ឲ្យ​ទាក់ទាញ និង​ចាប់អារម្មណ៍​ជា​ខ្លាំង ។

បន្ទាប់​ពី​បាន​បង្ហោះ​បទ​ចម្រៀង​វី​ដេ​អូ​នេះ ទៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ត្រឹមតែ ៣​ថ្ងៃ​ប៉ុណ្ណោះ បទ​ចម្រៀង​អប់រំ​រួម​ជាមួយនឹង​វី​ដេ​អូ​បង្ហាញ​ក្បាច់​រាំ​ដ៏​ស្រស់​ស្អាត​ដែល​មាន​ចំណងជើង​ថា «​អនា​ម័យ​ការពារ​កូ​រ៉ូ​ណា​» ទទួល​បានការ​ចាប់អារម្មណ៍ និង​ទស្សនា​ពី​ទស្សនិកជន​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ មិត្ត​ហ្វូ​ន ។ ក្បាច់​រាំ និង​អត្ថន័យ​គួប​ផ្សំ​ជាមួយនឹង​សារ​អប់រំ​នៅ​ក្នុង​បទ​ចម្រៀង​នេះ​បាន​ទាញ​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់ ៥០០ ពាន់​ដង និង​ការ​ជជែក​គ្នា​ប្រហែល ២​ម៉ឺន​ដង​នៅ​លើ​វី​ដេ​អូ​នេះ ។

មិត្ត​ហ្វូ​ន បាន​ប្រាប់​ថា ការ​ផលិត​វី​ដេ​អូ​នេះ​ឡើង​ក្នុង​គោលបំណង ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​នៃ​ការ​ការពារ​ជំងឺ​កូ​វី​ដ​១៩ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​តាម​រយៈ​បណ្តាញ​សង្គម ក្នុង​រយៈពេល​ដែល​ប្រជាជន​កម្ពុជា​បាន​កំពុង​តែ​អនុវត្តន៍​នៅ​គម្លាត​ឆ្ងាយ​ពី​សង្គម​តាម​ការ​ណែនាំ​របស់​រាជ​រដ្ឋា​ភិបាល។

លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​នៃ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​ថ្លែង​ថា​៖ «​មិត្ត​ហ្វូ​ន បាន​ព្យាយាម និង​សហការ​គ្រប់​រូបភាព​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​អនាម័យ ទម្លាប់​ក្នុង​ការ​រស់នៅ ធ្វើ​យ៉ាងណា​ដើម្បី​ធានា​ថា ប្រជាជន​កម្ពុជា អាច​ជៀស​ឆ្ងាយ​ពី​ជំងឺ​​កូ​វី​ដ​១៩ នេះ ។ ដោយសារ​ប្រជាជន​កម្ពុជា ចូល​ចិត្ត​ស្តាប់​តន្ត្រី និង​ទស្សនា​វី​ដេ​អូ​នៅ​លើ​ទូរស័ព្ទ​ដៃ ដូច្នេះ​ការ​ផលិត​ចម្រៀង​វី​ដេ​អូ គឺជា​យុទ្ធសាស្ត្រ​មួយ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ថា​ពួក​គាត់​ពិតជា​បាន​ទស្សនា​វី​ដេ​អូ​អប់រំ​មួយ​នេះ ខណៈ​ពេល​កំពុង​ស្ថិត​នៅផ្ទះ ។ សំខាន់​ជាង​នេះ គឺថា​កម្រង​វី​ដេ​អូ​ចម្រៀង​នេះ គឺ​ផលិត និង​ចូលរួម​សម្តែង​ដោយ​បុគ្គលិក​មិត្ត​ហ្វូ​ន​ទាំងអស់​» ។

លើស​ពី​នេះ​ទៅ​ទៀត​ចាប់តាំងពី​ខែមេសា​មក ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​ប្តូរ​ឈ្មោះ​សញ្ញា​នៅ​លើ​ទូរស័ព្ទ​ជាមួយនឹង​ពាក្យ #StayHome ឬ​នៅផ្ទះ ដែល​នេះ គឺជា​ដំណោះស្រាយ​ដ៏​ធំ​មួយទៀត​ចំពោះ​អតិថិជន​មិត្ត​ហ្វូ​ន​ជិត ៩​លាន​នាក់ ដើម្បី​លើកទឹកចិត្ត​ពួក​គេ​អោយ​ស្នាក់​នៅ​ក្នុងផ្ទះ ហើយ​រីករាយ​នឹង​ជីវិត​របស់​ពួក​គេ ដើម្បី​ផ្តួចផ្តើម​អនុវត្ត​និន្នាការ​គម្លាត​ឆ្ងាយ​ពី​គ្នា ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ​១៩ ។

Metfone – អនាម័យការពារកូរ៉ូណា | WASHING HAND SONG | [COVER CORONA SONG]

បទ៖ អនាម័យការពារកូរ៉ូណា | WASHING HAND SONG | [COVER CORONA SONG] តោះៗមកស្តាប់បទចម្រៀងរៀបរាប់ពីអនាម័យ និងការរក្សារបៀបរស់នៅដើម្បីចៀសឆ្ងាយពីជំងឺកូរ៉ូណាទាំងអស់គ្នា ​? វីដេអូនេះនឹងបង្ហាញអ្នកអំពីទម្លាប់ដែលអ្នកគួរធ្វើ ✔ និងមិនគួរធ្វើ ❌ ដើម្បីការពារការឆ្លងជំងឺកូរ៉ូណា និងការកាត់បន្ថយការរីករាលដាលនៃជំងឺដ៏សាហាវនេះ។ នៅផ្ទះ រីករាយនឹងជីវិតអ្នក! រួមគ្នាជាមួយមិត្តហ្វូនដើម្បីការពារជំងឺកូវីដ-១៩! ?#Metfone #Corona #Covid19

បាន​បង្ហោះ​ដោយ Metfone នៅ អង្គារ 7 មេសា 2020
(​ចម្រៀង​វី​ដេ​អូ​ ៖ អនាម័យ​ការពារ​កូ​រ៉ូ​ណា​)

មិត្ត​ហ្វូ​ន​ប្តេជ្ញា​បន្ត​បង្កើត​គំនិត​ផ្តួចផ្តើម​ថ្មី​ៗ និង​មធ្យោបាយ​ផ្សព្វផ្សាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​គាំទ្រ​ការ​ការពារ​ជំងឺ​កូ​វី​ដ​១៩ បន្ត​ទៀត ។ សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​មិត្ត​ហ្វូ​ន https://www.metfone.com.kh/kh និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ http://fb.com/metfone.closer ដើម្បី​តាមដាន​ព័ត៌មាន​ផ្សេង​ៗ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ