ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​រាសី​ឆ្នាំ​ទាំង​៥​ខ្ពស់​ណាស់​តែ​ត្រូវ​តម

4 ឆ្នាំ មុន

យោង​តាម​កំពូល​គ្រូ​ហុងស៊ុយ​ចក្រវាល​ចិន​សែ​បាន​អះអាង​ថា ឆ្នាំ​ចាស់​ផុត​ទៅ ឆ្នាំ​ថ្មី​ទេវតា​ថ្មី​ក៏​ចូល​មក​កាន់​តំណែង គ្រប់គ្រង​ជម្ពូទ្វីប​ទាំងមូល ឆ្នាំ​ទាំង​៥ ជូត ថោះ ច រកា កុរ…

យោង​តាម​កំពូល​គ្រូ​ហុងស៊ុយ​ចក្រវាល​ចិន​សែ​បាន​អះអាង​ថា ឆ្នាំ​ចាស់​ផុត​ទៅ ឆ្នាំ​ថ្មី​ទេវតា​ថ្មី​ក៏​ចូល​មក​កាន់​តំណែង គ្រប់គ្រង​ជម្ពូទ្វីប​ទាំងមូល ឆ្នាំ​ទាំង​៥ ជូត ថោះ ច រកា កុរ មាន​រាសី​ខ្ពស់​ផ្តាច់​គេ នាំ​មក​នូវ​លាភ​សំណាង លាភ​ហេង លាភ​លុយ មាសប្រាក់ និង​មានរឿង​ល្អ​ៗ​ចូល​មក​ក្នុង​ជីវិត តែ​ស្តេច​ហោរ​ក៏​មាន​ត្រណម​ខ្លះ​សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង​៥​នេះ​ដែរ បើ​តម​បាន អ្នក​ប្រាថ្នា​អ្វី​ក៏​ជោគជ័យ សម្រេច​ដូច​ក្តី​បំណង ។​សូម​លោក​អ្នក​ប្រញាប់​ស៊ែរ​បួងសួង​សុំ​លាភសក្ការៈ​ឥឡូវនេះ ។

ឆ្នាំជូត លេខ​នាំ​សំណាង 168 ឆ្នាំ​នេះ​រាសី​ល្អ​ណាស់​អាច​រៀប​ការ ហើយ​ចុងឆ្នាំ​បើ​អាច​កើត​បានកូន​១ ពិតជា​ប្រសើរ​បំផុត កូន​នោះ​កើតមក​នឹង​មាន​និស្ស័យ​ល្អ កូន​មាស កូន​ពេជ្រ​នាំ​លាភ​នាំ​សំណាង​ធំ​តែ​ម្តង ប៉ុន្តែ​មាន​ត្រណម​មិន​ឱ្យ​បើកបរ​លឿន​ពេក​ទេ បើ​ពុំនោះ​ប្រាកដជា​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ។

ឆ្នាំថោះ អ្នក​កើត​ឆ្នាំ​នេះ បើ​ខិតខំ​រកស៊ី​ឱ្យ​សកម្ម​បន្តិច​ប្រាកដជា​រក​ទូ​ដាក់​លុយ​មិន​បាន ព្រោះ​សត្វ​មាន់​ជា​ធម្មតា​បើកភ្នែក​មក​តែង​ដើរ​រកស៊ី រក​ស្រូវ រក​អង្ករ ទាល់តែ​ដល់​ម៉ោង​ដេក​អាហារ​ពេញ​ណែន​ពោះ​ក្រពះ​ទើប​ឈប់ ។ ដូច្នេះ​អ្នក​កើត​ឆ្នាំ​នេះ​បើ​ខំប្រឹង​ប្រែង​តែ​បន្តិច​នោះ​ទ្រព្យសម្បត្តិ មាសប្រាក់​ចូល​មក​ហូរហៀរ លេខ​នាំ​សំណាង 555 ។

ឆ្នាំច ឆ្នាំ​នេះ​ច​ល្អ​លេខ​១ លេខ​នាំ​សំណាង 369 តែ​ធាតុ​ដែល​ល្អ​ជាងគេ​បំផុត​គឺ​ធាតុមាស ធាតុឈើ និង​ធាតុដី ។ ឆ្នាំ​នេះ​ទោះជា​ប្រកប​កិច្ចការ​អ្វី​ក៏​ដោយ ក៏​បាន​សម្រេច​ផល​ល្អ​សម​តាម​បំណង​ដែរ មាន​លាភ​មាសប្រាក់​ហូរ​ចូល​ជាប់​ជា​និច្ច ។ ប្រការ​គួរ​ចៀសវាង​កុំឱ្យ​មានការ​ផិតក្បត់​គ្នា បើ​ពុំនោះ​ទេ​លាភ​សំណាង​រត់​ចេញ​អស់ហើយ ។ តែបើ​អ្នក​មិន​ទាន់​មាន​គូគាប់ ក៏​ដល់​ពេលវេលា​ទ្រព្យ​រស់​នោះ​ចូល​មក​ដល់​ហើយ ។

ឆ្នាំរកា ឆ្នាំ​នេះ​រកា​ក៏​ល្អ​ប្រពៃ ប៉ុន្តែ​ប្ដី​ប្រពន្ធ​កុំ​ត្រចៀកស កុំ​ជឿ​ពាក្យ​គេ មានរឿង​អី្វ​ត្រូវ​ចេះ​និយាយ​គ្នា​ដោយ​សន្តិវិធី​ព្រោះ​លាភ​លុយ លាភ​ហេង លាភ​លុយ​កំពុង​រង​ចាំ​អ្នក​ហើយ ការងារ​ឯកជន​ក្តី ការងារ​ក្រុមហ៊ុន​ក្តី ឬ​ការងារ​រាជការ​សុទ្ធ​ទទួលផល​ល្អ លេខ​នាំ​សំណាង​189 ។

ឆ្នាំកុរ ផុត​ឆុង​ជាមួយ​ឆ្នាំ​ចាស់​អស់ហើយ ប៉ុន្តែ​ត្រូវ​ចេះ​អត់ធ្មត់​កុំ​ចង់​យកឈ្នះ​គេ មានរឿង​អ្វី​ក៏​ដោយ​ត្រូវ​ចេះ​អត់ធន់ ហើយ​កុំ​លោភលន់​ពេក ព្រោះ​ដល់​ពេល ដល់​ថ្ងៃ ដល់​ខែ ដល់​ឆ្នាំ ដែល​អ្នក​ត្រូវ​ទទួល​លាភ​ហើយ លាភ​ដែល​ហូរ​ចូល​ខ្លាំង​បំផុត​គឺ​ក្នុង​ខែមេសា​នេះឯង ។ លេខ​នាំ​សំណាង 190 ឆ្នាំ​នេះ​បើសិនជា​បាន​ជួប​អ្នកមាន​បុណ្យ​គេ​ជួយ អាច​ធ្វើ​សេដ្ឋី​ធ្វើ​អ្នក​មានបាន តែ​នៅ​ពេល​មានបាន​ហើយ​ត្រូវ​ចេះ​សងគុណ​គេ​វិញ​ផង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ