ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​បុរស​ជំនាញ​លេង​កាំបិត កា.ប់​ជន​រង​គ្រោះ​៣​នាក់​នៅ​ក្រុង​សៀម​រាប

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ដែល​មាន​ជំនាញ​ខាង​លេង​កាំបិតប៉័ងតោ បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៣​នាក់​ក្នុង​ករណី​៣​ផ្សេង​គ្នា​នៅ​ក្រុង​សៀម​រាប ហើយ​គេចខ្លួន​បាត់​មួយ​រយៈ លុះ​ចូល​ស្រុក​វិញ ក៏​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បាន​នៅ​នឹង​ផ្ទះ​តែ​ម្តង​។ ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១១…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ដែល​មាន​ជំនាញ​ខាង​លេង​កាំបិតប៉័ងតោ បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៣​នាក់​ក្នុង​ករណី​៣​ផ្សេង​គ្នា​នៅ​ក្រុង​សៀម​រាប ហើយ​គេចខ្លួន​បាត់​មួយ​រយៈ លុះ​ចូល​ស្រុក​វិញ ក៏​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បាន​នៅ​នឹង​ផ្ទះ​តែ​ម្តង​។ ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ស្ថិត​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ ឈ្មោះ នុ​ត សុ​កេ​ត ហៅ​ឡេវ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្រ​វ៉ា​ន់ ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ មេ​សា​នោះ​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើ​កាំបិតប៉័ងតោ កាប់​លើ​ជន​រង​គ្រោះ​ចំនួន​៣​នាក់ ក្នុង​ករណី​៣​ផ្សេង​គ្នា​ក្នុង​ក្រុង​សៀមរាប​កន្លង​មក​នោះ ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​ហើយ​។

ប្រភព​ដដែល​បន្ត​ថា ដោយ​ករណី​ទី​១- កើតហេតុ​ថ្ងៃ​ទី​៥ ខែមេសា វេលា​ម៉ោង​១២​រសៀល នៅ​ចំណុច​មុខ​បន្ទាយ​អាវុធហត្ថ​ចាស់ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ខេត្តសៀមរាប ដែល​ជនសង្ស័យ​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ឆាន់ ដា​រ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោក​ចក (​របួស​ត្រង់​ស្លា​ប្រចៀវ​ឆ្វេង​)​។

ករណី​ទី​២- កើតឡើង​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច នៅ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ជនសង្ស័យ​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ទុ​យ ហ៊ាន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក (​រង​របួស​ត្រង់​ស្លាប ប្រចៀវ​ខាងឆ្វេង​)​។

រីឯ​ករណី​ទី​៣-​កើតហេតុ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​៤​ល្ងាច ស្ថិត​នៅ​មុខ​ចំណត​រថយន្ត​ប្រាសាទ​អង្គរ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ជនសង្ស័យ​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ឃឹម សុ​ឃី​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ខ្វៀន សង្កាត់​គោក​ចក ( របួស​ត្រង់​ខ្នង​)​។ ប៉ុន្តែ​ជន​រង​គ្រោះ​ទាំង​៣​នាក់​នោះ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាប រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០​នេះ​។

ក្រោយ​ពី​មាន​កើតហេតុ​ការណ៍​រួច ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​បាន​មួយ​រយៈ ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​នា​ថ្ងៃ​ទី​១១ ខែមេសា វេលា​ម៉ោង​៦​ល្ងាច ស្ថិត​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​មុខ​អង្គរ ក្នុងភូមិ​ត្រពាំង​សេះ ហើយ​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ចក​។ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន កម្លាំង​ជំនាញ​ក៏​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ៖ កាំបិតប៉័ងតោ​១​ដើម និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម ១២៥ ពណ៌​ខ្មៅ សេរី​២០០៥​។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ថា ករណី​ទាំង​៣​ខាងលើ គឺ​ខ្លួន​ពិតជា​អ្នក​ប្រព្រឹត្ត​ពិតប្រាកដ​មែន ដោយសារ​តែ​ខឹង​ជន​រង​គ្រោះ​មើល​មុខ និង​ជេរ​មក​លើ​ខ្លួន ប៉ុន្តែ​ខ្លួន​នឹង​ជន​រង​គ្រោះ​ពុំដែល​ធ្លាប់​ស្គាល់គ្នា ឬ​មាន​គំនុំ​នឹង​គ្នា​កាលពីមុន​មក​នោះ​ទេ​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ ដើម្បី​ដាក់ទោស​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់ព្រហ្មទណ្ឌ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ