ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ជាង​៣០​នាក់ នៅ​ខេត្ត​ព្រះ​សីហ​នុ​ជា​សះស្បើយ​ពី​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩ ជនជាតិ​បារាំង​ចំនួន​៣៥​នាក់ នៅ​ខេត្ត​ព្រះ​សីហ​នុ បានជា​សះស្បើយ​រហូត​មក​ដល់​ពេល​នេះ បន្ទាប់​ពី​ជនជាតិ​បារាំង​ចំនួន​១០​នាក់​ត្រូវ​បាន​ក្រសួងសុខាភិបាល ប្រកាស​ថ្ងៃនេះ​ថា បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ហើយ​ពួក​គេ​កំពុង​ដាក់​នៅ​បន្ទប់ ដើម្បី​រង់ចាំ​ការ​ធ្វើ​ដំណើរ​ទៅ​បារាំង​វិញ ។…

ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩ ជនជាតិ​បារាំង​ចំនួន​៣៥​នាក់ នៅ​ខេត្ត​ព្រះ​សីហ​នុ បានជា​សះស្បើយ​រហូត​មក​ដល់​ពេល​នេះ បន្ទាប់​ពី​ជនជាតិ​បារាំង​ចំនួន​១០​នាក់​ត្រូវ​បាន​ក្រសួងសុខាភិបាល ប្រកាស​ថ្ងៃនេះ​ថា បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ហើយ​ពួក​គេ​កំពុង​ដាក់​នៅ​បន្ទប់ ដើម្បី​រង់ចាំ​ការ​ធ្វើ​ដំណើរ​ទៅ​បារាំង​វិញ ។

ជាមួយ​គ្នា​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត នៅ​ខេត្ត​ព្រះ​សីហ​នុ​ក៏​បានជា​សះស្បើយ​ដែរ​នៅ​ថ្ងៃនេះ ។ ខេត្ត​ព្រះ​សី​ហនុមាន​អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន​៤០​នាក់ ដោយ​ក្នុង​នោះ​បារាំង ៣៦​នាក់ ។

បើ​តាម​ការ​បូក​សរុប​ទាំងអស់ រហូត​មក​ដល់​ពេល​នេះ​មាន​ជនជាតិ​បារាំង​ចំនួន​៣៥​នាក់ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​១៣ ខែមេសា ក្រសួងសុខាភិបាល​បានអោយ​ដឹង​ថា មាន​ជនជាតិ​បារាំង​ចំនួន​២៥​នាក់ បានជា​សះស្បើយ ។

កម្ពុជា​បាន​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩ ទាំងអស់​ចំនួន​១២២ ករណី ។ រហូត​មក​ដល់​ពេល​នេះ បានជា​សះស្បើយ​ចំនួន​៩១​នាក់ ហើយ​៣១​នាក់​ទៀត​កំពុង​ទទួល​ការ​ព្យាបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ