ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនការ​ប្រចាំឆ្នាំ​ជា​ច្រើន​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០២០​នេះ ផែនការ​កីឡា​ជា​ច្រើន​ត្រូវ​បាន​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល ដោយសារ​តែ​ការ​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​១៩។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០២០​នេះ ផែនការ​កីឡា​ជា​ច្រើន​ត្រូវ​បាន​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល ដោយសារ​តែ​ការ​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​១៩។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មាន​ប្រសាសន៍​ថា ផែនការ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស ការ​អញ្ជើញ​គ្រូ​បរទេស​ឲ្យ​មក​បង្ហាត់​នៅ​ក្នុងស្រុក ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស និង​ក្នុង​ប្រទេស​សុទ្ធតែ​ត្រូវ​ផ្អាក​ទាំងអស់ ។

លោក​បន្ត​ថា សូ​ម្បី​តែ​វគ្គ​សាមគ្គី​អូ​ឡាំ​ពិ​ក​ដែល​មួយ​ឆ្នាំ​ៗ កម្ពុជា​តែងតែបាន​ទទួល​ពី​អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក​អន្តរជាតិ​នោះ​ក៏​ត្រូវ​ផ្អាក​ដែរ សិក្ខាសាលា និង​បណ្ដា​វគ្គ​បណ្ដុះបណ្ដាល​នានា​ទាំង​ក្នុង និង​ទាំង​ក្រៅប្រទេស​ក៏​សុទ្ធតែ​ត្រូវ​ផ្អាក ។

ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន​ទៀត ទោះបី​គេ​ព្យាយាម​ប្រើ​ពាក្យ​ថា លើក​ពេល​ក៏​ពិតមែន តែ​ព្រឹត្តិ​ការណ៍​ទាំងនោះ ទំនងជា​រសាត់​បាត់​ទៅ​ជាមួយនឹង​ពេលវេលា​ទៅ​ហើយ ។ ព្រឹត្តិការណ៍​ទាំង​នោះ នឹង​រៀបចំ​ធ្វើ​ឡើង​វិញ​បន្ទាប់​ពី​មេរោគ​កូ​វី​ដ​១៩ រសាត់​បាត់​ពី​ផែនដី​នេះ​ទៅ​។

លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​បាន​លើក​ឡើង​ដែរ​ថា សូ​ម្បី​តែ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​នៃ​បាល់ទាត់​ពិភពលោក​ក៏​ត្រូវ​លើក​ពេល​ដែរ ។ ទាំងនេះ​មិនមែន​ជា បញ្ហា​តែ​កម្ពុជា​ម្នាក់ឯង​ឡើយ តែ​ជា​បញ្ហា​ដែល​ពិភពលោក​ទាំងមូល​កំពុង​តែ​ជួប​ប្រទះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ