ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ទូន្មាន​កូនស្រី​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី

4 ឆ្នាំ មុន

ក្តី​បំណង​របស់​ឪពុក​ម្តាយ​ចង់ឱ្យ​កូនស្រី​មាន​ចរិយា​សុភាព​រាបសា រស់នៅ​ក្នុង​សង្គម​មាន​សុជីវធម៌​ល្អ ព្រោះ​សង្គម​ត្រូវការ​មនុស្ស​បែប​នេះ​ច្រើន​ណាស់ ។ កូនស្រី​ត្រូវ​ដឹង​ថា យើង​រស់នៅ​ក្នុង​សង្គម​ត្រូវ​តែ​មានចំណេះ​ដឹង សណ្ដាប់ធ្នាប់ ការ​ដឹង​ប្រ​មាណ ចេះ​គួរសម​ក្នុង​កិច្ចការ​ប្រាស្រ័យ​ជាមួយ​អ្នក​ដទៃ​ផង​គ្នា បើ​យើង​មិន​មាន​សុជី​វធម៌​ទេ…

ក្តី​បំណង​របស់​ឪពុក​ម្តាយ​ចង់ឱ្យ​កូនស្រី​មាន​ចរិយា​សុភាព​រាបសា រស់នៅ​ក្នុង​សង្គម​មាន​សុជីវធម៌​ល្អ ព្រោះ​សង្គម​ត្រូវការ​មនុស្ស​បែប​នេះ​ច្រើន​ណាស់ ។

កូនស្រី​ត្រូវ​ដឹង​ថា យើង​រស់នៅ​ក្នុង​សង្គម​ត្រូវ​តែ​មានចំណេះ​ដឹង សណ្ដាប់ធ្នាប់ ការ​ដឹង​ប្រ​មាណ ចេះ​គួរសម​ក្នុង​កិច្ចការ​ប្រាស្រ័យ​ជាមួយ​អ្នក​ដទៃ​ផង​គ្នា បើ​យើង​មិន​មាន​សុជី​វធម៌​ទេ មិន​ថា​យើង​រៀន​ដល់​កម្រិត​ណា​ទេ វា​ដូច​ជា​អ្នក​អត់​បាន​រៀន​អ៊ីចឹង​ណា​កូន ។ ដូច​ជា​ការ​និយាយ​ស្ដី​ត្រូវ​តែ​សុភាព​រាបសា​ជា​និច្ច មិន​ត្រូវ​ពោល​ពាក្យ​អាក្រក់​នោះ​ឡើយ ។

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​នេះ​ពេល​ដែល​កូនស្រី​ចូល​ទៅ​ក្នុង​វត្ត​អារាម​ជា​កន្លែង​សក្ការបូជា ជាទី​គោរព កូន​មិន​ត្រូវ​សម្ដែង​កិរិយា​មិន​គប្បី​សោះឡើយ អ្នក​ជិះ​កង់ ម៉ូតូ កុំ​លឿន​ពេក​គួរ​បន្ថយល្បឿន​ខ្លះ​ផង បើ​កូន​អាច​ចុះ​បណ្ដើរ​បាន​រឹតតែ​ប្រសើរ វា​មិនជា​យូរ​ប៉ុន្មាន​ទេ​ត្រឹមតែ​ចម្ងាយ​ក្នុង​វត្ត​ប៉ុណ្ណឹង​នោះ​ណា​កូនស្រី​ម៉ែ ។

យើង​ជានា​រី​ត្រូវ​ចេះ​សង្រួម​ពេល​ចូល​ទៅ​ក្នុង​វត្ត​អារាម​ណា​កូន​របស់​ម៉ែ​ដូច​ជា ការ​និយា​យ​ស្ដី​កូន​ត្រូវ​ពិចារណា​ផង ពេល​យើង​និយាយ​ខ្លះ​ប៉ះពាល់​ដល់​អ្នក​ដែល​គេ​កំពុង​ស្ដាប់ កូន​និយាយ​ត្រូវ​និយាយ​សំឡេង​កុំ​ឮ​ពេក​ក្រែង​គេ​និយាយដើម​ណា​កូន ។

មួយទៀត​ចូរ​កូន​កុំ​ធ្វើ​ជា​មនុស្ស​រឹងរូស ត្រូវជា​មនុស្ស​រឹងប៉ឹង មិន​ត្រូវធ្វើ​ជា​មនុស្ស​ទន់ជ្រា​យ ត្រូវធ្វើ​ជា​មនុស្ស​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​ជា​និច្ច ព្រោះ​កូន​ម៉ែ​រឹតតែ​ទន់ភ្លន់​រឹតតែ​ល្អ​ណា​កូន ពេល​ដែល​ប្រុស​ៗ​គេ​ឃើញ​កូន​ភ្លាម គេ​រមែង​មើល​កូន​គ្រប់​ចំណុច​ទាំងអស់ ហើយ​ពេល​ដែល​គេ​ថា​ស្រលាញ់​កូន​នោះ គឺ​គេ​មើល​យើង​អស់ហើយ​ណា​កូនស្រី ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ