ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​គេ​ថា​«អា​អ្នកមាន​នៅផ្ទះ​ជួល​គេ»​ផ្ទុះជម្លោះបែកផ្សែង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ទាញ​ដុំ​ឥ​ដ្ធ​មួយ​ដុំ​វាយ​ទៅ​បុរស​ម្នាក់​ទៀត បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ព្រោះតែ​ខឹង​​ជនរងគ្រោះ​និយាយ​ឌឺដង​ផ្លែផ្កា​​ និង​​ហៅ​ខ្លួន​ថា​ «អា​អ្នកមាន នៅផ្ទះ​ជួល​គេ» ដែល​​ហេតុការណ៍​​នេះ​បង្ក​​ការ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៣ ខែមេសា…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ទាញ​ដុំ​ឥ​ដ្ធ​មួយ​ដុំ​វាយ​ទៅ​បុរស​ម្នាក់​ទៀត បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ព្រោះតែ​ខឹង​​ជនរងគ្រោះ​និយាយ​ឌឺដង​ផ្លែផ្កា​​ និង​​ហៅ​ខ្លួន​ថា​ «អា​អ្នកមាន នៅផ្ទះ​ជួល​គេ» ដែល​​ហេតុការណ៍​​នេះ​បង្ក​​ការ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២២៧ ផ្លូវ​ព្រះ​នរោត្ដម ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ភាគី​ខាង​ជន​រង​គ្រោះ​ឈ្មោះ ហម សេង​ហួត ហៅ​ ឯកា ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ មុខរបរ​រត់រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ស្នាក់​នៅ​លើ​កង់​បី ម្តុំផ្លូវ​ព្រះ​នរោត្តម ភូមិ​១០ សង្កាត់​ទន្លេ​បា​សាក់ ខណ្ឌចំការមន មានស្រុក​កំណើត​នៅ​ភូមិ​សំរោង​ធំ ឃុំ​សំរោង ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។ ចំណែកភាគី​ខាង​ជនបង្ក​ឈ្មោះ ជុំ សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​ភាគី​ខាង​ជន​បង្ក​ឈ្មោះ ជុំ សា​រិ​ទ្ធ ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ ​គាត់​បាន​ដើរ​ចេញពីផ្ទះ​គោលបំណង​ទៅ​យកម៉ូតូ​នៅ​កន្លែង​ផ្ញើរ​ក្បែរ​ផ្ទះ​ជួល​របស់​គាត់​ ដើម្បី​ជិះ​ទៅ​ធ្វើការ​ជា​សន្តិសុខ​យាម​នៅ​ធនាគារ​មួយកន្លែង​​ម្តុំ​ផ្សារ​អូ​ឡាំ​ពិ​ក​។ លុះ​ដើរមក​ដល់​ចំនុច​កើតហេតុ​ខាងលើ ក៏​ជួប​គ្នា​ជាមួយនឹង ជន​រង​គ្រោះ​ ស្រាប់តែ​ជន​​រងគ្រោះ​និយាយ​ឌឺដង​ផ្លែផ្កា​អោយ​​គាត់​ និង​ហៅ​​គាត់​សុទ្ធតែ​អា​អ្នកមាន​នៅផ្ទះ​ជួល ។

តាមប្រភពដដែល​បានបន្ត​ថា ពេល​ឮដូច្នោះ ​គាត់​ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា «មាន ​ឬ​មិន​មាន​ជា​រឿង​របស់​អញ​តើ គ្មាន​ទើស​អ្នក​ណា​ទេ» ។​ ពេល​នោះ​​គាត់​ក៏​​សួរ​ថា «ថាអោយ​អ្នក​ណា?» ជន​រង​គ្រោះ​ឆ្លើយ​ថា «អញ​ថាអោយ​ហ្អែ​ង​ហ្នឹង​» ក៏​បង្ក​ជា​ជម្លោះឈ្លោះ​គ្នា​បែកផ្សែង​ ហើយ​ជន​រង​គ្រោះ​បាន​ទាត់​​គាត់​មួយ​ជើង រហូត​ដល់​​គាត់​ទប់​កំហឹង​មិន​បាន ក៏​ទាញ​ដុំ​ឥ​ដ្ធ​នៅ​ក្បែរ​ខ្លួន វាយ​ទៅ​​លើ​​ជន​រង​គ្រោះ​មួយ​ដុំឥដ្ឋ​ចំ​ក្បាល​ផ្នែក​ខាងឆ្វេង បណ្តាល​អោយ​រងរបួស​បែកក្បាល​ហូរ​ឈាម​ស្រោចជោក​​ខ្លួន​តែម្តង​។

យោង​តាម​ប្រភព​ពី​ជន​រង​គ្រោះ ឈ្មោះ ហម ហួត ហៅ ឯកា វិញ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ​គាត់​ពិតជា​បាន ហៅ​ជន​បង្ក​ថា «អា​អ្នកមាន​ពិតមែន» តែ​មិនមែន​ក្នុង​ន័យ​ឌឺដង​ទេ គឺថា​អោយ​លេងសើច​តែ​ប៉ុណ្ណោះ ព្រោះ​កន្លង​មក ពួក​​គាត់​ទាំង​ពីរ​​នាក់​ក៏​ធ្លាប់​បង្អាប់​គ្នា​លេង​បែប​នេះដែរ​ តែ​មិន​ដែល​ខឹង​ទេ ទើបតែ​ថ្ងៃនេះ មិនដឹង​ជា​មានរឿង​អី​នោះ​ទេ ទើប​ជន​បង្ក​ខឹង​​គាត់ ។ លុះ​ឃើញ​​ដូច្នោះ​គាត់​បាន​ទាត់​គូទ​ជន​បង្ក​មួយ​ជើង​តិច​ៗ​លេងសើច ស្រាប់តែ​ជន​បង្កខឹង​ក៏​ទាញ​ដុំ​ឥ​ដ្ធ​វាយ​ខ្លួន​បែកក្បាល​តែ​ម្តង​។

ក្រោយ​កើតហេតុ ភាគី​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាលរ​ដ្ធ​បាល​ទន្លេបាសាក់ ដោយ​ពួក​គាត់​ទាំង​ពីរ​នាក់​ជា​អ្នក​ធ្លាប់​ស្គាល់គ្នា ទើប​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ឡើយ គ្រាន់តែ​អោយ​ជន​បង្ក​សុំ​ទោស និ​ង​ជួយ​ចេញថ្លៃ​ព្យាបាល​របួស​តែ​ប៉ុណ្ណោះ ហើយ​ជន​បង្ក​ក៏​យល់ព្រម​សុំ​ទោស និ​ង​ជួយ​ចេញថ្លៃ​ព្យាបាល​របួស​ទៅ​អោយ​ជន​រង​គ្រោះ​ចំនួន​២០​ម៉ឺន​រៀល ហើយ​ជន​រង​គ្រោះ​ក៏​ព្រម​ទទួលយកដើម្បី​​បញ្ចប់រឿង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ