ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​បន្ថោក​ជីវិត​ខ្លួន​ព្រោះតែ​រឿង​ឥតប្រយោជន៍

4 ឆ្នាំ មុន

បើ​យើង​បាន​សិក្សា​ស្គាល់​ច្បាស់​អំពី​តម្លៃ​នៃ​ជីវិត​នោះ នឹង​បានដឹង​ថា ជីវិត​នេះ​មាន​តម្លៃ​ជាង​អ្វី​ៗ​ទាំងអស់​ព្រោះ​សកម្មភាព​ដែល​យើង​ប្រព្រឹត្ត​ធ្វើ​រាល់​ថ្ងៃនេះ​គឺ​សុទ្ធតែ​ដើម្បី​ជីវិត​ទាំងអស់ ។ ដូច​ព្រះ​សម្ពុទ្ធ​ត្រាស់​ថា ជីវិត​នេះ​មាន​តម្លៃ​ណាស់ កុំ​លះបង់​ជីវិត​មួយ​ថ្ងៃ​ៗ​កើតទុក្ខ​យំ​សោក​ព្រោះតែ​ដើម្បី​អ្នកមាន​កិលេស​ណា​ម្នាក់​ឲ្យ​សោះ ធ្វើ​បែប​ហ្នឹង​វា​មិន​មាន​តម្លៃ​អ្វី​ទេ ហើយ​ក៏​កុំ​ចាំបាច់​ខឹង​ស្អប់​អី ត្រូវ​ឲ្យ​អភ័យ…

បើ​យើង​បាន​សិក្សា​ស្គាល់​ច្បាស់​អំពី​តម្លៃ​នៃ​ជីវិត​នោះ នឹង​បានដឹង​ថា ជីវិត​នេះ​មាន​តម្លៃ​ជាង​អ្វី​ៗ​ទាំងអស់​ព្រោះ​សកម្មភាព​ដែល​យើង​ប្រព្រឹត្ត​ធ្វើ​រាល់​ថ្ងៃនេះ​គឺ​សុទ្ធតែ​ដើម្បី​ជីវិត​ទាំងអស់ ។

ដូច​ព្រះ​សម្ពុទ្ធ​ត្រាស់​ថា ជីវិត​នេះ​មាន​តម្លៃ​ណាស់ កុំ​លះបង់​ជីវិត​មួយ​ថ្ងៃ​ៗ​កើតទុក្ខ​យំ​សោក​ព្រោះតែ​ដើម្បី​អ្នកមាន​កិលេស​ណា​ម្នាក់​ឲ្យ​សោះ ធ្វើ​បែប​ហ្នឹង​វា​មិន​មាន​តម្លៃ​អ្វី​ទេ ហើយ​ក៏​កុំ​ចាំបាច់​ខឹង​ស្អប់​អី ត្រូវ​ឲ្យ​អភ័យ កុំ​ចំណាយ​ជីវិត​ក្នុង​រឿង​ឥតប្រយោជន៍ ត្រូវ​យក​ជីវិត​មក​សងគុណ​ម៉ែឪ​យើង ធ្វើ​អ្វី​ៗ​ឲ្យ​មាន​ប្រយោជន៍​ដល់​ខ្លួនឯង ដល់​សង្គម​ជាតិ ព្រះ​សាសនា កុំ​បន្ថោក​ជីវិត​ខ្លួនឯង​ឲ្យ​សោះ ។

យើង​កើត​ទាន់​ព្រះពុទ្ធ​សាសនា​ត្រូវ​ដឹង​ថា ជីវិត​មាន​តម្លៃ​ណាស់ ស្មើនឹង​អរិយ​មគ្គ​អង្គ​៨​ជា​ផ្លូវ​ទៅ​កាន់​ព្រះ​និព្វាន ឯណោះ​ណា៎ ។ សូមកុំ​កាត់​ផ្ដាច់​ឧបនិស្ស័យ​របស់​ខ្លួន ត្រូវ​ខិតខំ​បន្ត​ឧបនិស្ស័យ​ឲ្យ​បាន​សម្រេច កុំ​ចាញ់​ឧបសគ្គ​ក្នុង​ជីវិត​នេះ​ឡើយ ឧបសគ្គ​មិន​ឈ្នះ​សេចក្ដី​ព្យាយាម​នោះ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ