ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមឆក់ធ្លាប់តែគេចខ្លួនរួច តែពេលនេះ​ អស់​លក្ខណ៍​​​ត្រឹម​​រទេះ​​​​​​​ទឹក​​​​អំពៅ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​២​នាក់ត្រូវ​កម្លាំង​ជំនាញ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៩​ និង​១០​នាទី​ព្រឹក​នៅ​ថ្ងៃ​ទី១៣ មេ​សា នៅ​ចំណុច​ភូមិ​សូ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង​ ៖ បុរស​២​នាក់ត្រូវ​កម្លាំង​ជំនាញ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៩​ និង​១០​នាទី​ព្រឹក​នៅ​ថ្ងៃ​ទី១៣ មេ​សា នៅ​ចំណុច​ភូមិ​សូ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​អ្នកដំណើ​បាន​សម្រេច​ចំនួន​២​លើក និងលួច​រទេះ​លក់​ទឹកអំពៅ​មួយ​លើក ដែល​ជា​លើក​ចុង​ក្រោយ​មុន​ពេល​ចាប់​ខ្លួន​។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោកឈឿ​ង គឹ​ម​សុង បានឱ្យ​ដឹង​ថា ជន​ដៃដល់​ទាំង​២​នាក់ ម្នាក់​ឈ្មោះអុឹមម រ​ដ្ឋា ហៅតយ អាយុ​៣៧​ឆ្នាំ ស្នាក់​នៅ​នៅ​មិន​ពិតប្រាកដ និងម្នាក់​ទៀត​ឈ្មោះលី សុ​ភ័​ក្រ អាយុ​២៩​ឆ្នាំ នៅ​ភូមិ​សូ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ ។ លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ជន​ទាំង​២​នាក់​នេះ ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ផ្នែកបង្ការបង្ក្រាបធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ក្រោយ​ពី​ជន​ទាំង​២​នេះ ​ធ្វើ​សកម្មភាព​លួច​រទេះ​លក់​ទឹកអំពៅ នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣​ មេ​សា នៅ​ភូមិ​ស្លរ​ក្រាម ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ដែល​ជា​ការ​ប្រព្រឹត្ត​បទល្មើស​ចុង​ក្រោយ បន្ទាប់​ពី​ឆក់​កាបូប​បាន​សម្រេច​ចំនួន​២​លើក​ដំបូង ​។

នៅ​ចំពោះ​មុខសមត្ថកិច្ច ជន​ទាំង​២​នាក់​នេះ ​បាន​សារភាព​ថា ពួក​ខ្លួន​ធ្លាប់​ជិះ​ម៉ូតូ​ឆក់​កាបូប​អ្នកដំណើរ​បាន​សម្រេច​ចំនួន​២​លើក មុន​ពេល​លួច​រទេះ​លក់​ទឹកអំពៅ​ ។ ជន​នេះ​ បាន​ប្រាប់​សមត្ថកិច្ច​ថា លើក​ទី​១​-ពួក​ខ្លួន​បាន​ធ្វើ​សកម្មភាព ឆក់​កាបូប នៅ​ចំណុច​ភូមិ​ព្រែក​ខ្ពប ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ នៅ​វេលា​ទៀប​ភ្លឺថ្ងៃ​ទី០៤ មេ​សា បាន​លុយ​ចំនួន​៤០​ម៉ឺន​រៀល និង​ទូរស័ព្ទ​ដៃ​ម៉ាក​អូ​ប៉ូ​មួយ​គ្រឿង​។ លើក​ទី​២-ពួក​ខ្លួន​បាន​ធ្វើ​សកម្ម​ភាព ឆក់​កាបូប អ្នកដំណើរ​នៅ​ចំណុច​ប៉ោយ​ចារ ភូមិ​ជ្រៃ​ថ្មី ឃុំ​ជ្រៃ ស្រុក​ថ្មគោល នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​០៦ មេ​សា បាន​លុយ​ចំនួន​០៧​ម៉ឺន​រៀល និង អត្តសញ្ញាណប័ណ្ណ​២​សន្លឹក និងលើក​ទី​៣-ជា​លើក​ចុង​ក្រោយ លួច​រទេះ​លក់​ទឹកអំពៅ នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ មេ​សា នៅ​ភូមិ​ស្លរ​ក្រាម ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ប៉ុន្តែ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ នៅ​ថ្ងៃ​ដដែល​នោះ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង​។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ថ្លែង​ថា លោកស្នងការ​ខេត្ត បាន​ចេញ​បញ្ជា​ឱ្យ​មន្ត្រី ក្នុង​ការិយាល័យ​ជំនាញ​នានា ធ្វើការ​ស៊ើបអង្កេត​លើ​មុខសញ្ញា​ជន​ដៃដល់​ខាងលើ​នេះ​យ៉ាង​ដុតដៃដុតជើង​បំផុត ក្រោយ​ពី​ទ​ទូល​បណ្ដឹង​ជន​រង​គ្រោះជា​បន្តបន្ទាប់ ​។ ប៉ុន្តែ​នៅ​ពេល​ជន​ទាំង​២​នាក់​ធ្វើ​សកម្មភាព​ចុង​ក្រោយ ទើប​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​នេះ​បា​នេ​ហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ពួក​គេ ថែម​ទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ផង ​។

លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​មាន រទេះដឹក​ម៉ាស៊ីន​កិន​ទឹកអំពៅ​ចំនួន​០១ និង កាបូប​ពណ៌​ខ្មៅ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​បាន​ពី​ជន​រង​គ្រោះ​ចំនួន​០១​ ។ ពេល​នេះ ​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​ជន​ដៃដល់​ទាំង​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​៕

អត្ថបទសរសេរ ដោយ