ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩កាន់តែ​ធ្ងន់ធ្ងរ​ឡើង ​វា​អាច​នៅ​ក្នុង​ខ្យល់​ដល់​ទៅ៤ម៉ែត្រ​ មិនមែន២ម៉ែត្រ​​

3 ឆ្នាំ មុន

បរទេស​៖ ការ​សិក្សា​ថ្មី​មួយ​ ដែល​ពិនិត្យ​លើ​គំរូ​ខ្យល់​ជាមួយ​អ្នកជំងឺCOVID-១៩ បាន​រក​ឃើញ​ថា​ វីរុស​ឆ្លង​មួយ​នេះ ​អាច​ធ្វើ​ដំណើរ​បាន​ដល់១៣ហ្វី​ត (​ប្រមាណ​ជា៤​ម៉ែត្រ​) ពោល​គឺ​ស្មើនឹង​ចំនួន២ដង​នៃ​ការ​ណែនាំ​អំពី​គម្លាត​សុវត្ថិភាព​ដែល​ត្រូវ​បាន​ណែនាំ​ឲ្យ​មនុស្ស​គួរតែ​ទុក​នៅ​ចន្លោះ​ខ្លួន​គេ​នៅ​ទី​សាធារណៈ ដើម្បី​បញ្ជៀ​សការ​ឆ្លង ។…

បរទេស​៖ ការ​សិក្សា​ថ្មី​មួយ​ ដែល​ពិនិត្យ​លើ​គំរូ​ខ្យល់​ជាមួយ​អ្នកជំងឺCOVID-១៩ បាន​រក​ឃើញ​ថា​ វីរុស​ឆ្លង​មួយ​នេះ ​អាច​ធ្វើ​ដំណើរ​បាន​ដល់១៣ហ្វី​ត (​ប្រមាណ​ជា៤​ម៉ែត្រ​) ពោល​គឺ​ស្មើនឹង​ចំនួន២ដង​នៃ​ការ​ណែនាំ​អំពី​គម្លាត​សុវត្ថិភាព​ដែល​ត្រូវ​បាន​ណែនាំ​ឲ្យ​មនុស្ស​គួរតែ​ទុក​នៅ​ចន្លោះ​ខ្លួន​គេ​នៅ​ទី​សាធារណៈ ដើម្បី​បញ្ជៀ​សការ​ឆ្លង ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បារាំង​ឈ្មោះ​ថា RFI ជា​ភាសា​អង់គ្លេស ។

ការ​រក​ឃើញ​ថា មេរោគ​កូ​វី​ដ១៩ថា ​នៅ​ក្នុង​គំរូ​ខ្យល់​ដែល​មាន​ចំងាយ៤ម៉ែត្រ​ពី​អ្នកជំងឺ​ ដែល​អាច​ឆ្លង​ទៅ​អ្នក​ដទៃ​នោះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន​ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​មក​ពី​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​យោធា ទីក្រុង​ធាន​ជី​ន ប្រទេស​ចិន និង​មន្ទីរពេទ្យ​ហ៊ូ​សួន​សាន ហើយ​វា​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទិនានុប្បវត្តិ​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺ​អា​មេ​រិ​ក ដែល​អះអាង​ថា​ ជំងឺឆ្លង​កំពុង​រីក​រាលដាល​និង​រាតត្បាត​ជិត២០០ ប្រទេស​លើ​ពិភពលោក គឺ​អាច​រក​ឃើញ​នៅ​ក្នុង​គំរូ​ខ្យល់ចំងាយ ម៉ែត្រ​ពី​អ្នកជំងឺ​
ឆ្លង​។

ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​បាន​ធ្វើ​តេ​ស្ត​លើ​ផ្ទៃ​និង​គំរូ​ខ្យល់​ពី​អង្គភាព​សង្គ្រោះ​បន្ទាន់ (Intensive Care) ដែល​បន្ទប់​ព្យាបាល​ទូទៅ​សម្រាប់​អ្នកជំងឺ​កូ​វី​ដ ១៩ នៅ​មន្ទីរពេទ្យ Huoshenshan ក្នុង​ទីក្រុង Wuhan ។ ពួក​គេ​បាន​ដាក់​អ្នកជំងឺ​សរុប​ចំនួន ២៤ នាក់​នៅ​ចន្លោះ​ថ្ងៃ​ទី១៩ ខែកុម្ភៈ​ និង​ថ្ងៃ​ទី២ ខែមីនា​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ វីរុស​នេះ ​ត្រូវ​បាន​គេ​ប្រមូលផ្តុំ​ខ្លាំង​បំផុត​នៅ​ដាក់​អ្នកជំងឺ​កូ​វី​ដ ១៩ ប្រហែលជា​ដោយសារ​តែ​ទំនាញផែនដី​ និង​លំហូរ​ខ្យល់​បណ្តាល​ឱ្យ​ដំណក់ទឹក​វីរុស​ភាគច្រើន​អណ្តែត​ដល់​ដី​និង​កម្រាល​ឥដ្ឋ ។

កម្រិត​ខ្ពស់​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​លើ​ផ្ទៃ​ ដែល​ត្រូវ​បាន​ប៉ះ​ជា​ញឹកញាប់​ ដូច​ជា​ម៉ៅ​កុំ​ព្យួ​ទ័​រ​ធុងសំរាម ផ្លូវដែក គ្រែ​និង​ទ្វារ​ចូល​។ កន្លង​មក​ អង្គការ​សុខភាព​ពិភពលោក (WHO) មុន​នេះ​ ក៏​បាន​បរិហារ​ថា​មេរោគ​នេះ​ អាច​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​លើ​ផ្ទៃ​ខាងលើ​និង​ផ្ទៃមុខ​អស់ក្នុង​រយៈពេល​​យូរ​ផង​ដែរ ។

ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​ព្រមាន​ផង​ដែរ​ថា «​សំណាក​ជាង​ពាក់កណ្តាល​នៃ​ស្បែកជើង​បុគ្គលិក​ពេទ្យ​នៅ​ផ្នែក ICU ត្រូវ​បាន​គេ​ធ្វើតេស្ត៍​ឃើញ​វិជ្ជមាន​វីរុស​នេះ ។ ដូច្នេះ​ស្បែកជើង​បុគ្គលិក​ពេទ្យ​តែ​ម្នាក់ឯង​អាច​ដើរតួ​ជា​អ្នក​ដឹក​ជញ្ជូន​មេរោគ​បាន​» ៕

អត្ថបទសរសេរ ដោយ