ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​៖ បា.ញ់​កំ​ដៅ​​ប៉ុន្មាន​ដង​ ក៏​មិន​ប៉ះពាល់​សុខភាព​​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​​ លោកម៉​ម ប៊ុ​ន​ហេង បាន​ថ្លែងប្រាប់​ថា​ ការ​បាញ់​កំ​ដៅ​ដើម្បី​ស្កែ​ន​មើល​កំ​ដៅ​មន្ត្រីរាជការ​ និង​បុគ្គលិក​ក្រុម​ទាំង​ស្ថាប័នរដ្ឋ​ និង​ឯកជន​ គឺ​មិន​ប៉ះពាល់​សុខភាព…

រាជធានី​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​​ លោកម៉​ម ប៊ុ​ន​ហេង បាន​ថ្លែងប្រាប់​ថា​ ការ​បាញ់​កំ​ដៅ​ដើម្បី​ស្កែ​ន​មើល​កំ​ដៅ​មន្ត្រីរាជការ​ និង​បុគ្គលិក​ក្រុម​ទាំង​ស្ថាប័នរដ្ឋ​ និង​ឯកជន​ គឺ​មិន​ប៉ះពាល់​សុខភាព ឬ​ខួរក្បាល ដូច​អ្វី​ដែល​បងប្អូន​មួយ​ចំនួន​មានការ​ព្រួយបារម្ភ​នោះ​ឡើយ ។

​លោក​​ម៉​ម ប៊ុ​ន​ហេង បាន​លើក​ឡើង​បែប​នេះ ​នៅ​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃ​ទី​១៣ ​មេសា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​សុខាភិបាល ។ ជាមួយ​គ្នា​នោះ​ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សូ​ម្បី​នៅ​ក្រសួង​សុខា​ភិបាល និង​អ្នកចូលរួម​ស​ន្និ​សិទ្ធ ក៏​ត្រូវ​បាន​បាញ់​វាស់​កំ​ដៅ​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ការ​បញ្ជាក់​របស់​ក្រសួង​ជំនាញ​ខាងលើ លោក ចំ​រ៉ុ​ង ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា «​មុន​ដំបូង​ខ្ញុំ​ភ័យ​ៗ​បារម្ភ​ថា ​ប៉ះពាល់​សុខភាព​អីហ្នឹង ដោយសារ​តែ​មួយ​ថ្ងៃ​ខ្ញុំ​ចេញ​ទៅ​ក្រុមហ៊ុន​ឯកជន​ច្រើន​ ពាក់ព័ន្ធ​នឹង​ការ​ដាក់​វិ​ក័យ​ប័ត្រ អ​ញ្ចឹ​ង​ខ្ញុំ​ត្រូវ​គេ​បាញ់​វាស់​កំ​ដៅ មួយ​ថ្ងៃ​យ៉ាង​ហោច៤ ទៅ៥ដង​ ហើយ​គេ​បាញ់​តម្រង់​ក្បាល ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ដូច​ជា​ខ្ញាក​ៗ​ក្បាល​ម៉េច​មិនដឹង​ទេ ព្រោះ​ខ្លាច​មាន​វិទ្យុសកម្ម​ប៉ះពាល់​ខួរក្បាល​ដែរ​អីហ្នឹង​» ។ យ៉ាងណាមិញ ​លោក​បាន​បញ្ជាក់​ថា​ក្រោយ​ពី​មានការ​បញ្ជាក់​ពី​ក្រសួង​ជំនាញ​បាន​ធ្វើ​ឲ្យ​លោក​អស់​បារម្ភ​រឿង​ការ​បាញ់​កំ​ដៅ​នេះ​ផង​ដែរ ។

សូម​រំលឹកថា​ ចាប់តាំងពី​ពិភពលោក​មាន​បញ្ហា​នៃ​ការ​រាតត្បាត​វីរុស​ឆ្លង​កូ​វី​ដ​១៩ ចំនុច​សំខាន់​មួយ​នោះ​គឺ​ពាក់ព័ន្ធ​នឹង​កំ​ដៅ បើសិនជា​កំ​ដៅ​ហក់​ឡើង​ដល់៣៨អង្សា​សេ​អី​នោះ គឺ​គេ​តម្រូវ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​សម្រាក​ពី​ការងារ​ទៅ​ពេទ្យ​ ដើម្បី​ពិនិត្យ​សុខភាព​ការពារ​នូវ​បញ្ហា​ណាមួយ​ដែល​អាច​ពាក់ព័ន្ធ​នឹង​វីរុស​កូ​វី​ដ ១៩ ។

យ៉ាងណាមិញ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃ​ទី១៣ មេ​សា​ ក៏​បាន​ព្រមាន​ផង​ដែរ​ថា ​ប្រសិនបើ​កម្ពុជា មាន​ករណី​មនុស្ស​ស្លាប់​ដោយសារ​វីរុស​កូ​វី​ដ​១៩ នោះ​ក្រសួង​មាន​វិធាន​ការណ៍​រួច​ហើយ គឺ​មិន​អនុញ្ញាតិ​ឲ្យ​ធ្វើបុណ្យ​ជុំ​សាច់ញាតិ​ឡើយ ឬ​ហើរ​សព​អ្វី​នោះ​ទេ គឺ​ត្រូវ​កប់ ឬ​ដុត​ចោល​ភ្លាម​ៗ ដូច​បណ្តា​ប្រទេស​ដទៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ