ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិរី​មង្គល​ស្ថិត​នៅ​តែ​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្អ

4 ឆ្នាំ មុន

នៅ​ក្នុង​ជ័យ​មង្គល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា ពេល​ណា​ដែល​សត្វ​ទាំងឡាយ ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្ត ពេល​នោះ​ឈ្មោះ​ថា នក្ខត្តឫក្ស​ល្អ មង្គល​ល្អ ពេល​ភ្លឺស្វាង​ល្អ ពេល​នៃ​អរុណរះ​ឡើង​ល្អ…

នៅ​ក្នុង​ជ័យ​មង្គល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា ពេល​ណា​ដែល​សត្វ​ទាំងឡាយ ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្ត ពេល​នោះ​ឈ្មោះ​ថា នក្ខត្តឫក្ស​ល្អ មង្គល​ល្អ ពេល​ភ្លឺស្វាង​ល្អ ពេល​នៃ​អរុណរះ​ឡើង​ល្អ ខណៈ​ល្អ យាម​ល្អ ។

ទាន​ដែល​បុគ្គល​បាន​បូជា​ហើយ​ដល់​ព្រហ្មចារី​បុគ្គល​ទាំងឡាយ ក្នុង​ពេល​នោះ ឈ្មោះ​ថា​ជា​គ្រឿង​បូជា​ល្អ ក្នុង​ថ្ងៃ​នោះ​កាយ​កម្ម ក៏​ឈ្មោះ​ថា​នាំ​ឲ្យ​មាន​សេចក្តីចម្រើន​, វចីកម្ម ក៏​ឈ្មោះ​ថា នាំ​ឱ្យ​មាន​សេចក្តីចម្រើន​, មនោ​កម្ម ក៏​ឈ្មោះ​ថា នាំ​ឲ្យ​មាន​សេចក្តីចម្រើន គឺ​សុទ្ធតែ​ចម្រើន​ទាំងអស់ ។ កាលបើ​បុគ្គល​ប្រព្រឹត្ត​ល្អ​ហើយ សេចក្តី​ប្រាថ្នា​ទាំងឡាយ​របស់​អ្នក​ទាំងនោះ ក៏​ឈ្មោះ​ថា នាំ​ឲ្យ​មាន​សេចក្តីចម្រើន ។

បុគ្គល​ដែល​បាន​ធ្វើ​នូវ​កាយ​កម្ម វចីកម្ម មនោ​កម្ម គួរ​ដល់​សេចក្តីចម្រើន​យ៉ាងនេះ​ហើយ ក៏​រមែង​បាន​នូវ​ប្រយោជន៍​ដ៏​ចម្រើន​ទាំងឡាយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ