វៀតណាម ៖ ខណៈប្រទេសវៀតណាមកំពុងតែរងគ្រោះធ្ងន់ធ្ងរជាមួយនឹងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូវីដ ១៩ ស្ថានភាពមួយចំនួនបានប្រែប្រួល តួយ៉ាងរឿងថ្មីមួយទៀតបាននឹងកំពុងកើតមាននោះគឺរឿងទូម៉ាស៊ីន ATM បែកលែងចេញលុយ តែបែរជាចុចចេញជាអង្ករទៅវិញ ។
ដោយសារតែប្រទេសវៀតណាមបានដាក់ប្រទេសក្នុងគ្រាអាសន្ននិងបិទប្រទេសទាំងមូលដោយតម្រូវឲ្យប្រជាពលរដ្ឋវៀតណាមត្រូវនៅក្នុងផ្ទះនោះ រដ្ឋាភិបាលវៀតណាមដោយឃើញប្រជាពលរដ្ឋក្រីក្រប្រឈមមុខនឹងជីវភាពខ្វះខាតនោះ បានបង្កើតប្រែក្លាយនូវកម្មវិធីមួយឈ្មោះថា ទូ ATM ចុចយកអង្ករវិញ ។
សហគ្រិនជនជាតិវៀតណាមនៅទីក្រុងហូជីមិញបានបង្កើតម៉ាស៊ីនចែកចាយស្វ័យប្រវត្ដិ ដើរ ២៤ម៉ោងពេញមួយសប្តាហ៍ ដោយផ្តល់ជូនអង្ករដោយឥតគិតថ្លៃដល់មនុស្សដែលគ្មានការងារធ្វើចំ ដែលក្នុងពលរដ្ឋម្នាក់ចុចយកម្តងបាន ១,៥ គីឡូក្រាម ។
ប្រទេសវៀតណាមបានរាយការណ៍ថាមានករណីចំនួន ២៦២ នៃ Covid-១៩ ហើយមិនមានអ្នកស្លាប់រហូតមកដល់ពេលនេះទេប៉ុន្តែជាលទ្ធផលនៃកម្មវិធីឃ្លាតឆ្ងាយសង្គមរយៈពេល ១៥ ថ្ងៃដែលបានចាប់ផ្តើមនៅថ្ងៃទី ៣១ ខែមីនាអាជីវកម្មខ្នាតតូចជាច្រើនត្រូវបានបិទទ្វារហើយមនុស្សរាប់ពាន់នាក់ត្រូវបានបញ្ឈប់ពីការងារ។
លោក Hoang Tuan Anh ជាអ្នកជំនួញម្នាក់ដែលមានគំនិតផ្តួចផ្តើមគំនិតនេះបានបរិច្ចាគប្រដាប់ប្រដារទ្វារឆ្លាតទៅកាន់មន្ទីរពេទ្យនៅទីក្រុងហូជីមិញមុនពេលបង្វែរជំនាញបច្ចេកទេសរបស់គាត់មកចែកចាយអាហារនិងអង្ករវិញ ។ ទូ ATM ចុចចេញអង្ករនេះគឺត្រូវបានគេរាយការណ៍ថាមានបង្កើតឡើងនៅក្នុងទីក្រុងធំ ៗ ផ្សេងទៀតដូចជាហាណូយ ហ៊ូនិង ដាណាំង ៕
ចែករំលែកព័តមាននេះ