ត្រឹមរដ្ឋញូវយ៉កមួយ មានអ្នកឆ្លងកូវីដ១៩ លើសប្រទេសអេស្ប៉ាញទៀត ជិត១៩ម៉ឺននាក់
ញូវយ៉ក ៖ ការកើនឡើង នៃចំនួនអ្នកឆ្លងវីរុសកូវីដ១៩ យ៉ាងឆាប់រហ័ស នៅថ្ងៃអាទិត្យទី១២ មេសានេះ ត្រូវនឹងថ្ងៃទី១៣ មេសា ម៉ោងនៅកម្ពុជា…
ញូវយ៉ក ៖ ការកើនឡើង នៃចំនួនអ្នកឆ្លងវីរុសកូវីដ១៩ យ៉ាងឆាប់រហ័ស នៅថ្ងៃអាទិត្យទី១២ មេសានេះ ត្រូវនឹងថ្ងៃទី១៣ មេសា ម៉ោងនៅកម្ពុជា…
ញូវយ៉ក ៖ ការកើនឡើង នៃចំនួនអ្នកឆ្លងវីរុសកូវីដ១៩ យ៉ាងឆាប់រហ័ស នៅថ្ងៃអាទិត្យទី១២ មេសានេះ ត្រូវនឹងថ្ងៃទី១៣ មេសា ម៉ោងនៅកម្ពុជា បានធ្វើឲ្យ ញូវយ៉ក រងគ្រោះធ្ងន់ធ្ងរជាងរដ្ឋដទៃទៀត នៅសហរដ្ឋអាមេរិក នាំឲ្យចំនួនអ្នកឆ្លងសរុប នៅទូទាំងរដ្ឋញូវយ៉ក ១៨៨.៦៩៤ ករណី និងមានអ្នកស្លាប់ ៩,៣៨៥នាក់ នេះបើយោងតាមទិន្នន័យពីកាសែតអាមេរិក The New York Times ។
ហើយចំនួនអ្នកឆ្លងសរុប១៨៨.៦៩៤ ករណី នៅត្រឹមតែរដ្ឋ ញូវយ៉កមួយ គឺលើសប្រទេសអេស្ប៉ាញសរុបចំនួន ១៦៦,៨៣១ ករណី ទៅទៀត ។
កាលពីថ្ងៃអាទិត្យ លោកអភិបាលរដ្ឋ អេនឌ្រូ កូម៉ូ បានអោយដឹងថា មនុស្ស ៧៥៨នាក់ទៀត បានស្លាប់នៅក្នុងទីក្រុងញូវយ៉ក ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារវីរុសនេះ ក្នុងរដ្ឋកើនឡើងដល់ ៩,៣៨៥ នាក់ ។ មនុស្សចំនួន ៨.២៣៦ នាក់ថ្មីទៀត បានធ្វើតេស្តរកឃើញវីរុសនេះ ដែលចំនួនសរុបទូទាំងរដ្ឋ កើនដល់ ១៨៨.៦៩៤ ករណី ។
ចំណែក ឯមន្ត្រីសុខាភិបាល អេស្ប៉ាញ វិញបាននិយាយថា មានករណីថ្មីចំនួន ៤.១៦៧ ករណី និងមានអ្នកស្លាប់ ៦១៩ នាក់ ចាប់តាំងពីថ្ងៃសៅរ៍មក ។
ចំនួនអ្នកស្លាប់ដោយសារ កូវីដ-១៩ នៅអេស្បាញ សរុប ១៧,២០៩នាក់ហើយ និងចំនួនអ្នក ដែលឆ្លងមាន ១៦៦,៨៣១ ករណី និងមនុស្សជាង ៦ម៉ឺននាក់បានជាសះស្បើយពីជំងឺនេះ ។
អេស្ប៉ាញ នៅតែជាប្រទេស មានចំនួនអ្នកឆ្លងវីរុសច្រើនជាងគេ លំដាប់ទី២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ឈរនៅលេខ១ កំពូលតារាង ។ នៅទូទាំងសហរដ្ឋអាមេរិក ចំនួនសរុប អ្នកឆ្លងវីរុសកូវីដ-១៩ ត្រូវបានគេរាយការណ៍ មានចំនួនជាង ៥៦០,០០០ ករណី និងស្លាប់យ៉ាងហោចណាស់ ២២,០០០ នាក់ហើយ ៕
ចែករំលែកព័តមាននេះ