ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ ល្បិច​រក​លុយ​សម្រាប់​អ្នក​ស្រលាញ់​បរិស្ថាន

4 ឆ្នាំ មុន

កខ្វក់​បរិយាកាស ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ និង​ផល​ប៉ះពាល់​ផ្សេង​ៗ​ដែល​មក​ពី​បម្រែបម្រួល​បរិយាកាស​បាន​នាំ​ឲ្យ​បរិស្ថាន​ពិភពលោក​តែ​ត្រូវ​បាន​បំផ្លាញ​បន្តិច​ម្តង​ៗ ។ មូលហេតុ​សំខាន់​មួយ​ដែល​នាំ​ឲ្យ​មាន​ស្ថាន​ការ​នេះ​កើតឡើង គឺ​វិធី​ប្រកប​អាជីវកម្ម​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​បរិស្ថាន ។ យ៉ាងណា​ក្តី មាន​វិធី​ជា​ច្រើន​ដែល​អាជីវករ​អាច​ធ្វើ​ដើម្បី​ចូលរួម​ក្នុង​ការ​ការពារ​បរិស្ថាន​បាន​ហើយ​ការ​ធ្វើ​ដូច្នេះ​មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ទេ តែ​ពួក​គេ​ថែម​ទាំង​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ជាង​មុន​ថែម​ទៀត…

កខ្វក់​បរិយាកាស ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ និង​ផល​ប៉ះពាល់​ផ្សេង​ៗ​ដែល​មក​ពី​បម្រែបម្រួល​បរិយាកាស​បាន​នាំ​ឲ្យ​បរិស្ថាន​ពិភពលោក​តែ​ត្រូវ​បាន​បំផ្លាញ​បន្តិច​ម្តង​ៗ ។ មូលហេតុ​សំខាន់​មួយ​ដែល​នាំ​ឲ្យ​មាន​ស្ថាន​ការ​នេះ​កើតឡើង គឺ​វិធី​ប្រកប​អាជីវកម្ម​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​បរិស្ថាន ។

យ៉ាងណា​ក្តី មាន​វិធី​ជា​ច្រើន​ដែល​អាជីវករ​អាច​ធ្វើ​ដើម្បី​ចូលរួម​ក្នុង​ការ​ការពារ​បរិស្ថាន​បាន​ហើយ​ការ​ធ្វើ​ដូច្នេះ​មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ទេ តែ​ពួក​គេ​ថែម​ទាំង​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ជាង​មុន​ថែម​ទៀត ព្រោះ​អតិថិជន​សុខចិត្ត​ចំណាយ​ច្រើន​លើ​ផលិតផល និង​សេវាកម្ម​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ។
ខាងក្រោម គឺជា​គំនិត​រក​លុយ​មួយ​ចំនួន​សម្រាប់​អាជីវករ​ដែល​មាន​ចំណាប់អារម្មណ៍​លើ​អាជីវកម្ម​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ។

១. ហាង​លក់​ផលិតផល​សរីរាង្គ
មនុស្ស​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​ភ័យ​ព្រួយ​រឿង​ធាតុគីមី​ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បរិស្ថាន​ទេ តែ​ក៏​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គេ​ផង​ដែរ ។ ដោយហេតុ​ដូចនេះ ទីផ្សារ​ផលិតផល​សរីរាង្គ​ដូច​ជា​បន្លែ​និង​ផ្លែ​ឈើ​នៅ​តែ​មាន​តម្រូវការ​ខ្ពស់ ។ ប៉ុន្តែ​ក្រៅពី​អាហារ​ហើយ អ្នក​អាច​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​លើ​ផលិតផល​ធម្មជាតិ​ដទៃ​ទៀត​ដូច​ជា​ផលិតផល​ថែរក្សា​សម្ផស្ស​ជាដើម ។

២. អាជីវកម្ម​កែ​ច្នៃ​សម្រាម
សម្រាម​មួយ​ចំនួន​អាចយ​កមក​ផលិត​អ្វី​ផ្សេង​បាន ហើយ​អ្នក​ដែល​ដើរ​ប្រមូល​សម្រាប់​ទាំងនោះ​មក​កែ​ច្នៃ ជា​អ្នក​ដែល​រក​ចំណូល​បាន​ពី​ដំណើរការ​នេះ ។ ជា​ទូទៅ អាជីវករ​ក្នុង​វិស័យ​នេះ​មាន​ជម្រើស​ជា​ច្រើន​ដូច​ជា​កាក​សំណល់​អាលុយមីញ៉ូម ថ្ម គ្រឿង​អេ​ឡិច​ត្រូ​និក វេ​យ​ន​ភ័​ណ្ណ ក្រដាស និង​ប្លា​ស្ទិ​ច​ជាដើម ។

៣. កែ​ច្នៃ​គ្រឿង​សង្ហា​រឹម​ចាស់​ៗ
បើ​អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​សង់ ឬ​ធ្វើ​គ្រឿង​សង្ហា​រឹម​ព្រមទាំង​យល់​ដឹង​ពី​អ្វី​ដែល​ទាន់សម័យ​នោះ អ្នក​អាច​សាកល្បង​គំនិត​នេះ​បាន ។ អ្វី​ដែល​អ្នក​ត្រូវការ​គឺ​គ្រាន់តែ​ទិញ​ចូល​នូវ​គ្រឿង​សង្ហា​រឹម​ចាស់​ៗ​ដែល​នៅ​អាច​ប្រើប្រាស់​បាន​រួច​រក​វា​មក​ដុះលាង​សម្អាត ឬ​ច្នៃ​ម៉ូ​ដ​ឡើង​វិញ​មុន​នឹង​ដាក់​វា​លក់​បន្ត ។

៤. លក់​សៀវភៅ​ចាស់​ៗ
ដើមឈើ​រាប់​ប៊ី​លាន​ដើម​ត្រូវ​បាន​កាប់​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ផលិត​ក្រក​ដាស ពង្រីក​កសិកម្ម ឬ​ដើម្បី​លក់​ជាដើម ។ ដូច្នេះ​អ្នក​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ក្រដាស​ច្រើន​បាន​ដោយ​ធ្វើការ​លក់​សៀវភៅ​ចាស់​ៗ ។ បើ​អ្នក​មិន​មាន​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​បើកហាង​លក់​មួយ​ទេ​នោះ អ្នក​ក៏​អាច​យក​វា​ទៅ​លក់​លើ​ប្រព័ន្ធ​សង្គម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ