ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីងាយៗដើម្បីសន្សំលុយក្នុងកំឡុងពេលផ្ទុះវីរុសកូវីដ១៩

4 ឆ្នាំ មុន

ព្រោះតែ​មនុស្ស​ជុំវិញ​ពិភពលោក​ផ្អាក​ការ​ធ្វើ​ដំណើរ និង​វិស្សមកាល​នៅ​បរទេស វិស័យ​ទេសចរណ៍​ស្ទើរតែ​គ្រប់​ប្រទេស​កំពុង​តែ​ជួប​នូវ​បញ្ហា​យ៉ាងធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​មនុស្ស​ជា​ច្រើន​ដែល​មាន​អាជីវកម្ម ឬ​ការងារ​ក្នុង​វិស័យ​នោះ ។ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​កូ​វី​ដ​១៩ កំពុង​តែ​កាត់​បន្ថយ​ប្រាក់​ចំណូល​របស់​អ្នក វា​ប្រហែលជា​ដល់​ពេល​ហើយ​ក្នុង​ការ​ត្រួតពិនិត្យ​មើល​ចំណាយ​និង​ចំណូល​របស់​អ្នក​ឡើង​វិញ​ដើម្បី​រក​វិធី​សន្សំ​ថវិកា​បន្ថែម ។ខាងក្រោម​នេះ គឺជា​វិធី​ងាយ​ៗ​ក្នុង​ការ​សន្សំ​លុយ​ក្នុង​កំឡុង​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​នេះ​៖ ១….

ព្រោះតែ​មនុស្ស​ជុំវិញ​ពិភពលោក​ផ្អាក​ការ​ធ្វើ​ដំណើរ និង​វិស្សមកាល​នៅ​បរទេស វិស័យ​ទេសចរណ៍​ស្ទើរតែ​គ្រប់​ប្រទេស​កំពុង​តែ​ជួប​នូវ​បញ្ហា​យ៉ាងធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​មនុស្ស​ជា​ច្រើន​ដែល​មាន​អាជីវកម្ម ឬ​ការងារ​ក្នុង​វិស័យ​នោះ ។
ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​កូ​វី​ដ​១៩ កំពុង​តែ​កាត់​បន្ថយ​ប្រាក់​ចំណូល​របស់​អ្នក វា​ប្រហែលជា​ដល់​ពេល​ហើយ​ក្នុង​ការ​ត្រួតពិនិត្យ​មើល​ចំណាយ​និង​ចំណូល​របស់​អ្នក​ឡើង​វិញ​ដើម្បី​រក​វិធី​សន្សំ​ថវិកា​បន្ថែម ។
ខាងក្រោម​នេះ គឺជា​វិធី​ងាយ​ៗ​ក្នុង​ការ​សន្សំ​លុយ​ក្នុង​កំឡុង​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​នេះ​៖

១. ប្តូរ​គម្រោង​ទូរស័ព្ទ​របស់​អ្នក
ប្រសិនបើ​អ្នក​ត្រូវ​នៅផ្ទះ​ច្រើន​ជាង​មុន តើ​អ្នក​ត្រូវការ​គម្រោង​ធំ​ៗ​សម្រាប់​ទូរស័ព្ទ​របស់​អ្នក​ដែរ​ទេ? ជាក់ស្តែង​ប្រសិនបើ​អ្នកមាន Wifi នៅផ្ទះ​រួច​ជា​ស្រេច​ហើយ​នោះ អ្នក​គួរតែ​ប្តូរ​គម្រោង​ទូរស័ព្ទ​របស់​អ្នក​មក​កញ្ចប់​តូច​ជាង​មុន​វិញ​ដើម្បី​កាត់​បន្ថយ​ការ​ចាយវាយ​ដែល​មិន​ចាំបាច់ ។

២. កាត់​បន្ថយ​ការ​កុម្ម៉ង់​អាហារ
ក្រៅពី​ថ្លៃ​ផ្ទះ និង​ថ្លៃ​ធ្វើ​ដំណើរ​ហើយ អាហារ​ប្រហែលជា​ការ​ចំណាយ​ធំ​ជាងគេ​សម្រាប់​មនុស្ស​ស្ទើរតែ​គ្រប់​គ្នា ។ ប៉ុន្តែ​ក្នុង​កំឡុង​ពេល​នេះ អ្នក​អាច​សន្សំ​ថវិកា​ជា​ច្រើន​ពី​ការ​ទទួលទាន​អាហារ​នៅ​ក្រៅ​ញឹកញាប់ ។ យ៉ាងណា​ក្តី បើ​អ្នក​នៅ​តែ​បន្តក​ម្ម៉​ង់​អាហារ​មក​ផ្ទះ​ជា​រៀងរាល់ថ្ងៃ​នោះ វា​មិន​ជួយ​ឲ្យ​អ្នក​សន្សំ​ថវិកា​ឡើយ​ព្រោះ​អាហារ​ទាំងនោះ​ភាគច្រើន​មាន​តម្លៃ​ថ្លៃ​ជាង​អាហារ​ដែល​អ្នក​ចម្អិន​ដោយ​ខ្លួនឯង ។

៣. ទិញ​ទំនិញ​ដោយ​ឆ្លាត​វៃ
ពេល​ដែល​អ្នក​សម្រេចចិត្ត​ទៅ​ទិញ​អាហារ អ្នក​ត្រូវ​តែ​ជ្រើសរើស​ឲ្យ​បាន​ល្អ​នូវ​អ្វី​ដែល​អ្នក​ដាក់​ចូល​ក្នុង​កន្ត្រក ។ គន្លឹះ​ងាយ​មួយ​គឺ​អ្នក​គួរតែ​គិត​ឲ្យ​ហើយពី​អាហារ​ដែល​អ្នក​ចង់​ចម្អិន​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​រួច​កត់ត្រា​នូវ​គ្រឿង​ដែល​អ្នក​ត្រូវការ​ដើម្បី​ចម្អិន​អាហារ​ទាំងនោះ ។ ពេល​ដែល​អ្នក​ទៅ​ទិញ​ទំនិញ អ្នក​គួរតែ​ទិញ​តាម​អ្វី​ដែល​អ្នក​បាន​កត់ត្រា​ទុកជា​ការ​ស្រេច​ដើម្បី​ជៀសវាង​ទិញ​អ្វី​ដែល​ខ្ជះខ្ជាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ