ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សម្រុក​ផលិត​អំបិល​ខណៈ​ការ​នាំ​ចូល​អំបិល​ពី​បរទេស​ផ្អាក​ទាំងស្រុង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​ផលិត​អំបិល​របស់​ប្រជា​កសិករ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​ជួប​បញ្ហា តែ​មក​ដល់​ឆ្នាំ​២០២០​នេះ គេ​ស​ង្កេ​ក​ឃើញ​ថា​អាកាសធាតុ​បាន​អំណោយផល​ដល់​ការផលិត​របស់​ប្រជា​កសិករ​។ ជាក់ស្តែង​ចាប់ពី​ខែធ្នូ​២០១៩​រហូត​មក​ដល់​ខែមេសា​២០២០​នេះ ប្រជា​កសិករ​ផលិត​អំបិល​ហែល​៧​ម៉ឺន​តោន​។ ទន្ទឹម​និង​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​ជំរុញ​ឱ្យ​ប្រជា​កសិករ​ខិតខំ​ផលិត​អំបិល​ឱ្យ​បាន​ច្រើន​ដើម្បី​ផ្គង់​ផ្គង់​តម្រូវការ​ក្នុងស្រុក​នៅ​ពេល​ប្រទេស​រង​ផល​ប៉ះពាល់​ពី​កូ​វី​ដ​-១៩​។ លោក ប៊ុ​ន បារាំង…

រាជធានី​ភ្នំពេញ​៖ ការ​ផលិត​អំបិល​របស់​ប្រជា​កសិករ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​ជួប​បញ្ហា តែ​មក​ដល់​ឆ្នាំ​២០២០​នេះ គេ​ស​ង្កេ​ក​ឃើញ​ថា​អាកាសធាតុ​បាន​អំណោយផល​ដល់​ការផលិត​របស់​ប្រជា​កសិករ​។ ជាក់ស្តែង​ចាប់ពី​ខែធ្នូ​២០១៩​រហូត​មក​ដល់​ខែមេសា​២០២០​នេះ ប្រជា​កសិករ​ផលិត​អំបិល​ហែល​៧​ម៉ឺន​តោន​។ ទន្ទឹម​និង​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​ជំរុញ​ឱ្យ​ប្រជា​កសិករ​ខិតខំ​ផលិត​អំបិល​ឱ្យ​បាន​ច្រើន​ដើម្បី​ផ្គង់​ផ្គង់​តម្រូវការ​ក្នុងស្រុក​នៅ​ពេល​ប្រទេស​រង​ផល​ប៉ះពាល់​ពី​កូ​វី​ដ​-១៩​។

លោក ប៊ុ​ន បារាំង ប្រធាន​សមាគម​ផលិត​អំបិល​កំពត​និង​កែប​បាន​មាន​ប្រសាសន៍​ថា «​ចាប់តាំងពី​ផលិត​អំបិល​មក​ឃើញ​ថា​អាកាសធាតុ​អំណោយផល​ល្អ ជា​ហេតុ​ធ្វើ​ឱ្យ​យើង​ផលិត​អំបិល​បាន​ច្រើន​នៅ​ឆ្នាំ​២០២០​នេះ ។​អីចឹង​យើង​មិន​មានការ​ព្រួយបារម្ភ​សម្រាប់​ឆ្នាំ​ខាង​មុខ​នោះ​ទេ​។​មក​ពេល​នេះ​អាកាសធាតុ​អំណោយ ផល​ល្អ ប្រជា​កសិករ​សម្រុក​ផលិត​អំបិល ហើយ​នៅ​ពេល​ជាប់​រដូវ​ផលិត​នៅ​ខែ​៦​ខាង​មុខ​នេះ​យើង​នឹង​ធ្វើការ​វាស់វែង​ថា​អំបិល​វា​លើស​ឬ​ខ្វះ​»​។

តាម​ប្រធាន​សមាគម ប្រជា​កសិករ​ចាប់ផ្តើម​រៀបចំ​ផលិត​អំបិល​តាំងពី​ខែកញ្ញា ហើយ​ប្រមូល​ផល​នៅ​ខែធ្នូ​ឆ្នាំ​២០១៩ រហូត​មក​ដល់​ខែមេសា​ឆ្នាំ​២០២០​នេះ​ប្រជា​កសិករ​ផលិត​អំបិល​បាន​ប្រហែល​៦​ទៅ​៧​ម៉ឺន​តោន និង​បើ​នៅ​ខែ​បន្ទាប់​អាកាសធាតុ​នៅ​តែ​អំណោយផល​នោះ​ប្រជា​កសិករ​នឹង​ប្រឹង​ផលិត​អំបិល​ថែម​ទៀត​ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​អំបិល​មក​ពី​បរទេស​។

លោក​បន្ត​ថា «​ការ​ប្រមូល​ផល​អំបិល​ប្រចាំ​ថ្ងៃ​វា​មិន​ទៀង​អាស្រ័យ​លើ​អាកាសធាតុ​។​កាលណា​អាកាសធាតុ​ក្តៅ​ខ្លាំង ពី​មុន​យើង​កំណត់​ក្នុង​ផែនការ​ក្នុង​១​ហិ​កតា​អាច​ប្រមូល​ផល​អំបិល​បាន​ប្រហែល​២០​តោន ប៉ុន្តែ​នៅ​ឆ្នាំ​យើង​អាច​ប្រមូល​បាន​លើស​បើ​តាម​ការ​ផលិត​របស់​ប្រជា​កសិករ​នា​ពេល​សព្វ​ថ្ងៃនេះ​។​តាម​ការ​វាយតម្លៃ​របស់ខ្ញុំ​មក​ដល់​សព្វ​ថ្ងៃនេះ​អំបិល​នៅ​ក្នុង​ស្តុក​មាន​ប្រហែល​៦​ទៅ​៧​ម៉ឺន​តោន ហើយ​បើសិន​មេឃ​នៅ​តែ​អំណោយផល​ដល់​ការ​ផលិត​អំបិល​យើង​អាច​ប្រមូល​ផល​ឈាន​ដល់​១០​ម៉ឺន​តោន ព្រោះ​អំបិល​យើង​ធ្វើ​ឡើង​អំពី​ការ​រំហួត​ពី​ទឹកសមុទ្រ ដែល​ពឹងផ្អែក​ទៅ​លើ​អាកាសធាតុ​»​។

លោក​លើក​ឡើង​ថា មក​ដល់​សព្វ​ថ្ងៃនេះ ផ្ទៃដី​សរុប​សម្រាប់​ផលិត​អំបិល​មាន​ជាង​៤.៥០០​ហិ​កតា​នៅ​ក្នុង​ខេត្ត​កែប​និង​កំពត​។​មក​ដល់​ខែមេសា​នេះ​ការ​ផ​លិ​តិ​និង​ការ​ប្រមូល​ផល​អំបិល​របស់​ប្រជា​កសិករ​កំពុង​មាន​ភាព​សកម្ម​ខ្លាំង​ហើយ​នៅ​ឆ្នាំ​នេះ​យើង​មិន​មាន​បញ្ហា​ចោទ​លើ​កំលាំង​ពលកម្ម ខុស​ពី​ឆ្នាំ​មុន​ៗ​យើង​មានការ​បារម្ភ​ខ្វះ​កម្មករ​ធ្វើការ​។​ការ​ផលិត​អំបិល​ចាប់ផ្តើម​តាំងពី​ខែ​៩ ឆ្នាំ​២០១៩​ហើយ​មក​ដល់​ដើមខែ​ធ្នូ​ឆ្នាំ​២០១៩​ចាប់ផ្តើម​ប្រមូល​ផល​អំបិល​បណ្តើរ​ៗ​រហូត​ដល់​ខែមេសា​នេះ​បន្ត​ដល់​ខែឧសភា​ទៀត​នៅ​តែ​មិន​មាន​ភ្លៀក​ធ្លាក់​ទៀត នោះ​ការ​ផលិត​អំបិល​របស់​ប្រជា​កសិករ​ទទួល​បាន​ផល​ច្រើន​។

ពាក់ព័ន្ធ​និង​ការ​ផលិត​អំបិល​ថ្មី​ៗ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន ​សែន ​បាន​អំពាវនាវ​ដល់​ប្រជា​កសិករ​ផលិត​អំបិល​នៅ​ខេត្តកំពត នៅ​ពេលវេលា​នេះ​មេឃ​មិន​ទាន់​មាន​ភ្លៀង​ធ្លាក់​ទេ នៅ​មានឱកាស​ធ្វើ​អំបិល​បន្ថែម​។

សម្តេច​ស​ង្គ​ត់​ធ្ងន់​ថា​« ដូច្នេះ​គ​ម្បី​ត្រូវ​ផលិត​អំបិល​បន្ថែម​ទៀត ធ្វើ​យ៉ាងម៉េច​កុំឱ្យ​ខ្វះ​អំបិល​សម្រាប់​បរិភោគ​។​ជា​រួម​ពាក្យ​មួយ​ម៉ាត់​ដែល​ខ្ញុំ​ចង់​និយាយ​កុំឱ្យ​ខ្វះ​អង្ករ​ច្រក​ឆ្នាំ​(​កុំឱ្យ​ខ្វះ​អំបិល​បរិភោគ​)​បើ​អត់​អាវ​ពាក់​បាន​ប៉ុន្តែ​បើ​អត់​អង្ករ​និង​អំបិល​បរិភោគ​វា​ឆាប់​ស្លាប់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ